MENU
រថយន្តTACOMA បើកបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត សំណាងល្អអ្នកជិះម៉ូតូមិនរបួស
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២២ ឧសភា ២០១៧, ០៨:០៧ | ៥៣៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បុរសម្នាក់ជិះម៉ូតូ ZOOMER-X មួយគ្រឿងសុខៗក៏មានរថយន្តTACOMA មួយគ្រឿង បើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀតមកបុកចំពីមុខម៉ូតូរបស់បុរសខាងលើពេញទំហឹងខ្ទៀតទៅចញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំសំណាងល្អណាស់ដែលបុរសខាងលើបានលោតចេញពីម៉ូតូទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងែទី២១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុតតាមបណ្តោយផ្លូវលេខ ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមសម្ដីពីបុរសរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG-7447 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីលិចទៅកើត ខណ:ពេលមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកTOYOTA TACOMA ពណ៍ស ដែលមានពាក់ស្លាក ភ្នំពេញ2Q-9708 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនបានវ៉ារថយន្តមួយគ្រឿងផ្សេងទៀតដែលមិនចាំម៉ាក ក៏ជ្រុលចូលមកខាងម៉ូតូរបស់គាត់ ហើយបុកចំពីមុខម៉ូតូរបស់គាត់ពេញទំហឹងតែម្តង ប៉ុន្តែសំណាងល្អ ដែលរូបគាត់លោតចេញពីម៉ូតូទាន់ បណ្តាលអោយម៉ូតូរបស់ជនរងគ្រោះ ខូចខាតស្ទើតែទាំងស្រុង ចំណែករថយន្តបង្កវិញបានបែកកង់ខាងឆ្វេង ធ្វើដំណើរទៅមុខលែងរួច ក៏បានឈប់នៅមួយកន្លែង ហើយភ្លាមៗនោះ ពេលដែលរថយន្តបង្កទៅមុខលែងរួច អ្នកបើកបររថយន្តក៏បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តងទៅ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរ បានចុះមកធ្វើការវាស់វែងយកម៉ូតូនឹងរថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមផ្លូវច្បាប់៕                       

Tags:
  • រថយន្ត
  • កម៉ូតូ
  • របួស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥