MENU
ទាហានហ្វីលីពីនវាយប្រហារច្រឡំ គ្នាឯងណ្តាលឲ្យស្លាប់និង របួសជិត២០នាក់
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១២:១២ | ៧១៤ ដង | ចុចបញ្ចេញមតិ (០)

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក​ Delfin Lorenzana កាលពីថ្ងៃទី​១ខែមិថុនា បានប្រកាសឲ្យដឹងថា ទាហាន ១០នាក់ស្លាប់និង​៨នាក់រងរបួសនៅក្នុងហេតុ​ការវាយ​ប្រហារច្រឡំ​ពីលើដែនអាកាស​ ដោយស្មានថាជាក្រុមភែរវកម្ម​ IS ស្ថិតនៅទីក្រុង ម៉ារ៉ាវី​កោះមីនដាណាវ ភាគខាងត្បូងប្រទេសនេះ។

មានប្រសាស្ត្រទៅកាន់ក្រុមអ្នកសារព័ត៌មាន​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ Delfin Lorenzana បានលើកឡើងថា​នេះជា សោកនាដកម្ម ដោយសារតែ កិច្ចសហប្រតិប្តិវាយប្រហារមិនស៊ីសង្វាក់គ្នា​រវាងកម្លាំងថ្មើជើង និងកម្លាំងទាហានអាកាស​។​ លោកបន្តទៀត នឹងផ្អាកការវាយប្រហារតាមដែនអាកាស​ដោយសារតែក្រុមភេរវកម្ម បម្លាសទី ជារៀងរហូត។

សង្គ្រាមវាយប្រហារក្រុមភេរវកម្ម​កើតឡើងតាំងពីរសៀលថ្ងៃទី​២៣ខែឧសភា​ ក្រោយពេលកម្លាំងទាហានហ្វីលីពីនបានបើកការវាយប្រហារទៅលើទីតាំង លាក់ខ្លួនរបស់មេដឹកនា Hapilon  ដែលជាមេដឹកនាំក្រុម អាប៊ូសាយាហ្វ និងជាមេដឹកនាំក្រុម​ IS នៅប្រទេសហ្វីលីពីន។​ មេដឹកនាំក្រុមភេរវកម្មខាងលើត្រូវបានអាមេរិកប្រកាស ផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារដល់បុគ្គលណាមួយដែលបានប្រាប់ពីទីតាំងឈានដល់ការចាប់ខ្លួនឬសម្លាប់។

ការវាយប្រហារច្រឡំរបស់កម្លាំងទាហានហ្វីលីពីនបានបង្ហាញយ៉ាងច្បាស់ពីភាពទន់ខ្សោយ នៅក្នុងយុទ្ធសាស្ត្រ​ វាយប្រហារកម្ចាត់ក្រុមភេរវកម្ម ។ ចំណុចទាំងនោះហើយធ្វើឲ្យក្រុមភេរវកម្មមានឧកាស ដណ្តើម ទីតាំងគ្រប់គ្រង ពង្រីកទឹកដីនៅទីនោះ៕

 

Tags:
  • ទាហាន
  • ហ្វីលីពីន
  • វាយប្រហារ
  • របួស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥