MENU
«ចំណងខ្សែទំនាក់ទំនង» ចិននិងកូរ៉េខាងជើង ពិបាកដាច់ ឬរបូត
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០៩ ឧសភា ២០១៧, ១៣:១០ | ៤១៩ ដង | ចុចបញ្ចេញមតិ (០)

បើទោះបីទីក្រុងព្យុងយ៉ាងបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ចំពោះសកម្មភាពរបស់ចិនដែលបានខិតជិតអាមេរិក  ហើយចាត់ទុកកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជាគ្រោះថ្នាក់​ដល់សន្តិសុខចិន​។ ប៉ុន្តែការប្រឈមមុខតានតឹង​ដាក់គ្នា រវាងចិននិងកូរ៉េខាងជើងមិនអាចអូសបន្លាយយូអង្វែងនោះឡើយ។

កន្លងមកសារព័តចិនបានផ្សាយ រិះគន់កម្មវិធីបរមាណូ​របស់ទីក្រុងព្យុងយ៉ាង មិនត្រឹមតែប៉ុណ្ណោះក៏បានអំពាវនាវ ឲ្យផ្អាក់ផ្តល់ប្រេងឲ្យកូរ៉េខាងជើង​ និងផ្អាក់ការទិញ ធ្យូងថ្មពីកូរ៉េខាងជើង ផងដែរ។

ប៉ុន្តែក្រុមអ្នកឯកទេសនយោបាយ បានបញ្ចាក់ថា សកម្មភាពរបស់ចិននិងកូរ៉េខាងជើង ផ្ទុះពីការចង់បានរបស់ប្រទេសមួយចំនួនពិសេសគឺអាមេរិក ដោយការប្រឈមមុខតានតឹងរវាងកូរ៉េខាងជើងនិងចិន មិនអូសបន្លាយរយៈពេលយូឡើយ​​។

លោក​ Alexander volontsov ​អ្នកឯកទេសជនជាតិរុស្ស៊ី បានបញ្ចាក់ថា​«យើងនៅតែមន្ទិលសង្ស័យ ទៅលើវិវាទរបស់ចិននិងកូរ៉េខាងជើង មិនអាចកើតឡើងយូអង្វែងឡើយ។ ទាំងនោះអាចជាយុទ្ថសាស្ត្ររបស់ទីក្រុងប៉េកាំ​ ដើម្បីបង្ហាញឲ្យពិភពលោកដឹងថា ចិនពិតជា បានដាក់គំនៀបទៅលើកូរ៉េខាងជើង ។ ខ្ញុំជឿជាក់ថា រវាងចិននិងកូរ៉េខាងជើង មិនអាចមានវិវាទយូអង្វែងឡើយ»។

តាមប្រភព័ត៌មាន ពីក្រុងអ្នកជំនួញ និងរដ្ឋាភិបាល ​​ប្រទេសមួយចំនួនបានបញ្ចាក់ថា ក្រុមហ៊ុនចិន និងកូរ៉េខាងជើង មានទំនាក់ទំនងរក្សី ជាមួយគ្នា ជាច្រើនទស្សវត្តកន្លងមក​។ជាក់ស្តែងក្រុមហ៊ុន​ Limac របស់ចិន និងក្រុមហ៊ុន​ Ryonbong ​របស់កូរ៉េខាងជើង ដែលអាមេរិកដាក់ចូលក្នុងបញ្ចីខ្មៅកាលពីឆ្នាំ​២០០៤​បានរួមគ្នា ឃួងយកសារធាតុ​ Tantalum, Niobium និង​ Zirconium ។ សារធាតុទំាងនោះ អាចប្រើប្រាស់សម្រាប់ ចម្រាញផលិត រោងច័ក្រ ចំរើនសាធាតុបរមាណូ និងមីស៊ីល។

នៅក្នុងរបាយការ​ដែលបានប្រកាសកាលពីខែកុម្ភៈឆ្នាំ​២០១៧ ក្រុមអ្នកឯកទេសបញ្ចាក់ថា កូរ៉េខាងជើង បាននាំចូលសម្ភារៈសម្រាប់ផលិតមីស៊ីលនិងយន្តហោះធុនតូចមកពីប្រទេសចិន។

អ្នកឯកទេសវិភាគរបស់រុស្ស៊ីលោក Alexander volontsov ​បានបញ្ចាក់ទៀតថា ចិន កំពុងតែបញ្ចៀស​ការប្រឈមមុខតានតឹង ជាមួយកូរ៉េខាងជើង ហើយ ក៏មិនចង់ឲ្យកូរ៉េខាងជើង ផ្លាសប្តូររដ្ឋាភិបាល ឬជួបសង្គ្រាមនោះដែរ។

 

 

Tags:
  • កូរ៉េខាងជើង
  • ចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥