MENU
ពូទីនអំពាវនាវឲ្យពិភពលោក បញ្ឈប់ការគំរាមកំហែងកូរ៉េខាងជើង
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី១៦ ឧសភា ២០១៧, ១០:០០ | ៦១១ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ចាក់ថា កូរ៉េខាងជើងកំពុងរងការគំរាមកំហែង ហើយអំពាវនាវដល់ពិភពលោកទាំងមូលមានវិធីសាស្ត្រ សន្តិភាពដើម្បីដោះស្រាយភាពតានតឹង ក្នុងតំបន់។

ការអំពាវនាវរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីលកាលពីថ្ងៃទី​១៤ខែឧសភា  ដោយមីស៊ីលនោះហោះបានចម្ងាយ ៧០០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រជប៉ុន​ តែមានចម្ងាយពីរុស្ស៊ីប្រមានជិត១០០គីឡូម៉ែត្រប៉ុណ្ណោះ។ មីស៊ីលខាងលើមានឈ្មោះថា ​Hwansong ​12 អាចបំពាក់ក្បាលគ្រាប់បរមាណូ​ បាញ់ដល់ទឹកដីអាមេរិក។

ក្រោយការបាញ់មីស៊ីលខាងលើក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី ១៦ខែឧសភា  ពិភាក្សាពីសកម្មភាពរបស់កូរ៉េខាងជើង  ដែលតែងតែបំពានច្បាប់អន្តរជាតិ។

ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល​ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក​ Antonio Guterres  បានថ្កោលទោសកូរ៉េខាងជើង ពីការបាញ់មីស៊ីលខាងលើ  ហើយអំពាវនាវដល់ទីក្រុងព្យុងយ៉ាង បញ្ចប់កម្មវិធីអាវុធ ។ សារព័ត៌AFP ​បានដកស្រងសម្តី អគ្គលេខាធិការអង្គការសហប្រជាជាតិបាន ប្រកាសថា សកម្មភាពរបស់កូរ៉េខាងជើង គឺបំពាន់ច្បាប់ អន្តរជាតិ និងជាការគំរាមកំហែងដល់តំបន់ទាំងមូល ។ លោកបានអំពាវនាវដល់កូរ៉េខាងជើងបំពេញតាម កតព្វកិច្ចអន្តរជាតិ​ ហើយវិលត្រឡប់ ទៅកាន់​វិថីគ្មានបរមាណូនៅឧប្បទ្វីបកូរ៉េ។

តាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើង ត្រូវបានហាមប្រាំអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ បើបំពាននឹងរងការដាក់ទណ្ឌកម្មពី សហគមន៍អន្តរជាតិ។

កាលពីឆ្នាំ​២០១៦ អង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្មកូរ៉េខាងជើង ពីរផ្សេងគ្នាក្នុងនោះបានរារាំងប្រភ័ពរូបិយវត្ថុអន្តរជាតិ ដែលអាចយកទៅទិញ​សម្ភារៈបរមាណូ នៅក្រៅប្រទេសបាននិងដាក់គំនៀបលើប្រព័ន្ធសេដ្ឋកិច្ចប្រទេសនេះ។ បច្ចុប្បន្នកូរ៉េខាងជើងកំពុងរងការដាក់ទណ្ឌកម្ម ដល់ទៅ ៦ ករណីផ្សេងគ្នាពីអង្គការសហប្រជាជាតិ ចាប់តាំងពីប្រទេសនេះ សាកល្បងគ្រាប់បែកបរមាណូ ដំបូង កាលពីឆ្នាំ​២០០៦មកទលពេលនេះ។

នៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងប៉េកាំង ពេលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ចាក់ថា «យើងប្រឆាំងនិងការពង្រីកកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង ។យើងចាត់ទុកការសាកល្បង មីស៊ីល​ទាំងនោះ គឺជារឿង អត់ប្រយោជន៍បង្ករភាពគ្រោះថ្នាក់នៅក្នុងតំបន់»។

ប្រធានាធិបតីពូទីនក៏បានស្នើរដល់កូរ៉េខាងជើង វិលត្រឡប់ចូលតុពិភាក្សាវិញដើម្បីបញ្ចប់ភាពតានតឹង ។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានបញ្ចាក់ថា លោក មិនជឿថារុស្ស៊ីពេញចិត្តនិង សកម្មភាពរបស់កូរ៉េខាងចើងនោះឡើយ​នៅពេលដែលមីស៊ីលរបស់កូរ៉េខាងជើងធ្លាក់ចូលក្នុងតំបន់សមុទ្រមានចម្ងាយមិនឆ្ងាយពីរុស្ស៊ីនោះ៕

 

 

Tags:
  • ពូទីន
  • បញ្ឈប់
  • កូរ៉េខាងជើង
  • គំរាមកំហែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥