MENU
ហ្វីលីពីនមិនទទួលជំនួយពីអឺរ៉ុប ក្រោយពេលចិនបានសន្យា ផ្តល់ជំនួយមហាសាល
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១៣:៤៥ | ៤២២ ដង | ចុចបញ្ចេញមតិ (០)

រដ្ឋាភិបាលហ្វីលីពីន​បានប្រកាសទៅកាន់អឺរ៉ុប ឲ្យបានដឹងថា ទីក្រុងម៉ានីល​នឹងមិនទទួលជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុបទៀតឡើយ​។

អគ្គរដ្ឋទូទអឺរ៉ុប ប្រចាំនៅទីក្រុងម៉ានីល​លោក​ Franz jessen ​បានឲ្យដឹងនៅថ្ងៃទី​១៧ខែឧសភា ពីការផ្អាកទទួលជំនួយខាងលើ​។ ការសម្រេចរបស់ទីក្រុងម៉ានីលនិងធ្វើឲ្យប្រទេសនេះបាត់បង់ប្រាក់ជំនួយប្រមាន​២៧៨លានដុល្លារ​ ប្រាក់ជំនួយអភិវឌ្ឍន៍ពីសហគមន៍អឺរ៉ុប។

ប្រាក់ជំនួយពីអឺរ៉ុប ភាគច្រើន៊ទៅលើគម្រោងអភិវឌ្ឍន៍នៅក្នុងសហគមន៍អិស្លាមក្រីក្រ​នៅភាគខាងត្បូងប្រទេសនេះដែល ប្រឈមនៅអំពើហឹង្សាគ្រប់រូបភាព។

ការសម្រេចខាងលើរបស់ហ្វីលីពីន​ក្រោយពេលប្រធានាធិបតី  Rodrogo Duterte ទទួលបានការសន្យា ផ្ទល់ជំនួយ​រាប់ពាន់លានដុល្លារ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង​ក្រោយពេល​ប្រធានាធិបតីហ្វីលីពីនទៅចូលរួមវេទិការ សេដ្ឋកិច្ចនៅទីក្រុងប៉កាំង។

កន្លងមកអឺរ៉ុបបានរិះគន់ដល់យុទ្ធនាការកម្ចាត់គ្រឿងញៀនរបស់​លោកឌូទើរទេដែលបានសម្លាប់មនុស្សជាច្រើន​ ជាការបំពាន់សិទ្ធិមនុស្ស ។ ពេលនោះលោកឌូទើរទេបានតបតវិញ​ថា​អឺរ៉ុបមិនបានដឹងពីទំហុំ នៃ ជនល្មើគ្រឿងញៀនដែលធ្វើសកម្មភាពនៅក្នុងប្រទេសរបស់លោកឡើយ។

អ្នកទោសគ្រឿងញៀនជិត៩០០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតី​ កាលពីថ្ងៃទី​៣០ខែមិថុនាឆ្នាំ​​២០១៦។ ប៉ូលិសហ្វីលីពីន​បានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់ មាន​១ភាគ​៣ត្រូវប៉ូលិសបាញ់សម្លាប់​ដើម្បីការពារខ្លួន នៅពេលដែលជនជួញដូរគ្រឿងញៀននោះ​មានសកម្មភាពតដៃនឹងប៉ូលិស។

អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីនគឺដើម្បី​បញ្ចប់ការបះបោរ របស់ក្រុមជនជាតិអិស្លាម​ នៅក្នុងប្រទេសនេះ ក្លាយទៅជាសង្គ្រាម អូសបន្លាយរយៈពេលជាង ៥០ឆ្នាំកន្លងមក សម្លាប់មនុស្សជាង ១២០ពាន់នាក់ និង ជាង​១លាននាក់បាត់បង់ផ្ទះសម្បែង ។លើសពីនេះទៅទៀតតំបន់ទាំងនោះប្រឈមនៅភាពក្រីក្រ គ្មានការអភិវឌ្ឍន៍ឡើយ។

អឺរ៉ុបបានផ្តល់ជំនួយដល់ហ្វីលីពីន​ជាទឹកប្រាក់​១៤៥លានដុល្លារនៅក្នុង ដំណាក់កាលឆ្នាំ ២០០៧-២០១៣។ នៅក្នុងឆ្នាំ​២០១៥អឺរ៉ុបបានសម្រេចផ្តល់ជំនួយ ៣៦៣លានដុល្លារ ក្នុងរយៈពេល​៤ឆ្នាំ ដើម្បីអភិវឌ្ឍន៍តំបន់​ Mindanao ក្រោយពេលទីក្រុងម៉ានីល​បានព្រមព្រៀង​សន្តិភាពជាមួយក្រុមឧទ្ទាមកាលពីខែមីនាឆ្នាំ​២០១៤៕

 

 

Tags:
  • ហ្វីលីពីន
  • អឺរ៉ុប
  • ចិន
  • សន្យា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥