MENU
ចិនបញ្ចូនយន្តហោះចម្បាំងទៅរារាំង យន្តហោះយាមល្បាត់របស់អាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ១៤:៤៧ | ៤៧០ ដង | ចុចបញ្ចេញមតិ (០)

យន្តហោះចម្បាំងចិនពីរគ្រឿង​កាលពីថ្ងៃទី​២៦ខែមិថុនា បានទៅរារាំងយន្តហោះយាមល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូង  ដោយក្នុងនោះយន្តហោះចម្បាំងចិនហោះ​គៀកយន្តហោះអាមេរិកតែម្តង មានចម្ងាយតែ​១៨០ម៉ែត្រប៉ុណ្ណោះ។

សារព័ត៌មានរ៉យទ័រ​បានផ្សាយថា មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ​បានឲ្យដឹងថា យន្តហោះយាមល្បាតប្រភេទ  P-3 Orion របស់អាមេរិក​កាលពីថ្ងៃទី​២៦ខែឧសភា​ បានហោះហើរលើដែនអាកាស​អន្តរជាតិ​ចម្ងាយពីកោះហុងកុងប្រមាន​២៤០គីឡូម៉ែត្រ នៅភាគអាគ្នេយ៍ ក៏ស្រាប់តែមានយន្តហោះចម្បាំងចិនពីរគ្រឿងទៅរារាំង​ ដោយបានហោះក្នុងរយៈចម្ងាយគ្មានសុវត្ថភាព  ។មិនត្រឹមតែប៉ុណ្ណោះយន្តហោះចិនបានហោះហើរស្តាត់មុខ  ធ្វើឲ្យការប្តូរទិសដៅហោះហើរ ជួបផលលំបាកយ៉ាងខ្លាំង។

មន្ទីបញ្ចាកកោណ​អាមេរិកបានបញ្ចាក់ថា យន្តហោះចម្បាមអចិន បានរារាំង​យន្តហោះយាមល្បាតអាមេរិក គឺជាសកម្មភាព ខ្វះបច្ចេកទេស និង គ្មានបទពិសោធ​ របស់ទីក្រុងប៉កាំង។

អ្នកនាំពាក្យមន្ទីបញ្ចកោណលោក​ Gary Ross ​បានឲ្យដឹងថា «យើងបន្តត្រួតពិនិត្យទៅលើហេតុការខាងលើ​ ហើយ បង្ហាញពីក្តីបារម្ភ​ផ្ញើទៅកាន់រដ្ឋាភិបាលចិនតាមរយៈកិច្ចការបរទេស»។

នេះជាលើកទីពីរហើយដែលយន្តហោះចិនទៅរារាំងយន្តហោះអាមេរិក។ កន្លងមកថ្មីៗយន្តហោះចម្បាំងចិន​ SU-30 ​បានហោះទៅរារាំងយន្តហោះ «ហិតខ្លិន»​បរមាណូរបសស់អាមេរិក ដែលហោះហើរនៅលើដែនអាកាសអន្តរជាតិ​ នៅតំបន់សមុទ្រចិនភាគខាងកើត។

ហេតុការ​ខាងលើកើតឡើង​ ក្រោយពេលដែលនាវាយាមល្បាតអាមេរិកមួយគ្រឿង បានចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិន​ បង្ករក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលទីក្រុងប៉េកាំ​ ដោយការបញ្ចូននាវាយមល្បាត់របស់អាមេរិកគឺជាលើកទីមួយ​ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក៕

 

 

Tags:
  • ចិន
  • យន្តហោះ
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥