MENU
កូរ៉េខាងជើងបន្តសាកល្បងមីស៊ីល មិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងគំរាមកំហែងរបស់អាមេរិក
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ១២:៥១ | ៥០៨ ដង | ចុចបញ្ចេញមតិ (០)

នៅព្រឹកថ្ងៃទី​២៩ខែឧសភា កូរ៉េខាងជើងបន្តសាកល្បងកាំជ្រួចមីស៊ីល ថ្មីមួយទៀត នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសនេះ។​តាមការសន្និដ្ឋានពីកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងនេះជាប្រភេទ Scud  ហើយ​ហោះហើរបានចម្ងាយ​៤៥០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានបាញ់ចេញពីទីក្រុង  Wonson ខេត្ត​ Gangwon នៅវេលាម៉ោង​៥និង​៣៩នាទី​ព្រឹកថ្ងៃទី​២៩ខែឧសភានេះ។ កូរ៉េខាងត្បូងនិងអាមេរិក កំពុងតែធ្វើការវិភាគទៅលើមីស៊ីលដែលកូរ៉េខាងជើង បានសាកល្បង។

ប្រធានាធិបតីកូរ៉េខាងត្បូង​លោក​ Moon Jae in ​បានកោះប្រជុំជាបន្ទាន់ គណកម្មធិការការពារជាតិ នៅវេលាម៉ោង ៧និង​៣០នាទីព្រឹកថ្ងៃទី​២៩ ដើម្បីរកវិធានការទប់ទល់និងកូរ៉េខាងជើង។

សារព័ត៌មានរ៉យទ័របានដកស្រងប្រភពព័ត៌មាន​ពីការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានផ្សាយថា​ មីស៊ីលរបស់កូរ៉េខាងជើង ដែលទើបតែបាញ់នោះ អាចធ្លាក់ចូលដែនសមុទ្រ ជប៉ុន។

សកម្មភាពរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានប្រកាសថា បញ្ហាកូរ៉េខាងជើង នឹងត្រូវតែដោះស្រាយ បើទោះបីនេះជាបញ្ហា ធំក្តី។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន​ ស៊ីនហ្ស៊ូអាបេ ​នៅក្នុងកិច្ចប្រជុំ​ G-7  នៅប្រទេសអីតា​លី ប្រធានាធិបតីអាមេរិកបានបញ្ចាក់ថា កូរ៉េខាងជើងជាក្តីបារម្ភធំបំផុត ហើយជាបញ្ហារបស់ពិ​ភពលោក  ។ទទឹមនិងនោះ​បញ្ហាទាំងឡាយត្រូវបានដោះស្រាយ​ ក្នុងពេលសមស្របណាមួយ។  លោកត្រាំក៏បានលើកឡើង ពីយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាកូរ៉េខាងជើង ក្នុងនោះមាន ទាំងការបរទេសនិង កម្លាំងយោធាផងដែរ។

ការបាញ់មីស៊ីល នៅព្រឹកថ្ងៃទី ២៩ខែឧសភា ឆ្នាំ​២០១៧គឺជាការបាញ់សាកល្បងលើកទី​៩ហើយ​របស់កូរ៉េខាងជើង នៅក្នុងឆ្នាំ​នេះ​។​ កាលពីថ្ងៃទី​២១ខែឧសភា កូរ៉េខាងជើង ក៏បាន បាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម  Pukguksong-2  ដោយហោះហើរបានចម្ងាយ​៥០០គីឡូម៉ែទ្រ​ទើបធ្លាក់ចូលសមុទ្រ។

ការសាកល្បងរបស់កូរ៉េខាងជើងបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះមិនដែលខ្វល់ពីការថ្កោលទោសឬដាក់ទណ្ឌកម្មណាមួយពីសហគមន៍អន្តរជាតិឡើយ  ដោយសារតែរដ្ឋាភិបាលកូរ៉េខាងជើង យលឃើញថា នេះជាសកម្មភាពសម្រាប់ការពារជាតិ មិនសម្តៅទៅលើប្រទេសណាមួយឡើយ។ ប៉ុន្តែកូរ៉េខាងជើង និងវាយបកវិញ​ប្រសិនបើ​ ប្រទេសណាមួយបង្ករសង្គ្រាមជាមួយកូរ៉េខាងជើងនោះ។

កូរ៉េខាងជើងធ្លាប់បានលើកឡើង ថា ប្រសិនបើអាមេរិកនិងកូរ៉េខាងត្បូង បញ្ចប់កំនុំ បញ្ចប់ការប៉ុនប៉ងឈ្លានពាន់ទឹកដីកូរ៉េខាងជើងនោះ ដោយបញ្ចប់សកម្មភាពធ្វើសមយុទ្ធ កូរ៉េខាងជើង​ក៏មិនខំផលិតអាវុធ នោះដែរ ។ ដោយសារតែមានការគំរាមកំហែងអត់ឈប់ឈរទើប ទីក្រុងព្យុង​យ៉ាងមិនបោះបង់កម្មវិធីបរមាណូ និងមីស៊ី៕

 

 

Tags:
  • កូរ៉េខាងជើង
  • មីស៊ីល
  • ដាក់ទណ្ឌកម្ម
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥