MENU
ការបញ្ចូនអាវុធទំនើបៗរបស់អាមេរិក ទៅគំរាមកូរ៉េខាងជើងអត់ប្រយោជន៍ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តទៀត
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី១៥ ឧសភា ២០១៧, ១០:៥៧ | ៥០៨ ដង | ចុចបញ្ចេញមតិ (០)

ការគំរាមកំហែងវាយប្រហាររបស់អាមេរិកដោយបញ្ចូនទាំងនាវាផ្ទុកយន្តហោះ នាវាមុជទឹកបំពាក់មីស៊ីល៧០០ដើមនិង យន្តហោះទម្លាក់គ្រាប់បរមាណូ ទៅកាន់ឧប្បទ្វីប​កូរ៉េមិនធ្វើឲ្យកូរ៉េខាងជើងភ័យព្រួយសូម្បីតែបន្តិច មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើងបន្តបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបញ្ឈឺអាមេរិកនិងសម្ព័ន្ធទៀតផង។

ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅថ្ងៃទី​១៤ខែឧសភា បង្កក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិហើយចិនបានអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់បញ្ចៀសការប៉ះទង្គិចគ្នាកើតឡើង។

តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានបញ្ចាក់ថា «ការសម្រេចរបស់ ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានបញ្ចាក់យ៉ាងច្បាស់ថា ការបាញ់​មីស៊ីល​របស់កូរ៉េខាងជើងគឺខុសទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

ការប្រកាស ស្នើរសំខាងលើរបស់ចិនកើតឡើងក្នុងពេលដែលស្ថានភាពនៅកូរ៉េខាងជើងកំពុងតែតានតឹងខ្លាំងឡើងដូច្នេះបើភាគីពាក់ព័ន្ធមិនរក្សាការអត់ធ្មត់ទេនោះ​នឹងមានសង្គ្រាមកើតឡើងនៅឧប្បទ្វីកូរ៉េជាមិនខាន។

ក្នុងថ្ងៃជាមួយគ្នានេះដែរអ្នកនាំពាក្យ វិមាក្រែមឡាំរុស្ស៊ី​បានបញ្ចាក់ថា ប្រធានាធិបតីពូទីន​បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការបាញ់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ។ ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង កើតឡើងចំពេលដែលចិន​បានរៀបចំកិច្ចប្រជុំកំពូលដែលមានមេដឹកនាំ​២៨ប្រទេសចូលរួម​ក្នុងនោះមានប្រធានាធិបតីរុស្ស៊ីលោកពូទីនផងដែរ។

ហេតុអ្វីបានជាកូរ៉េខាងជើងបាញ់មីស៊ីលនាពេលនេះ?  ទីក្រុងព្យុងយ៉ាងកំពុង​តែបំផ្លាញ​កិច្ចប្រជុំរបស់ចិនឬ? នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះដែលចិន​ចាប់ផ្តើមនៃវេទិការសេដ្ឋកិច្ច ដែលជា ព្រិត្តិការដ៏សំខាន់បំផុតរបស់ចិន ក្នុងការគ្រប់គ្រង​សន្តិសុខសេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល។

ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងធ្វើឡើងនៅជាបព្រំដែនចិន​ ធ្វើឲ្យ ប្រព័ន្ធផ្សព្វផ្សាយនានាជុំវិញពិភពលោក បង្វែរការចាប់អារម្ភ មកកាន់កូរ៉េខាងជើង ជាជាង​វេទិការសេដ្ឋកិច្ច ។

សារព័ត៌មាន  New  York Times ​បានដកស្រងព័ត៌មានពីកម្លាំងទាហានចិនបាន​ឲ្យដឹងថា មីស៊ីលខាងលើ បានបាញ់ចេញពីទីក្រុង  Kusong ភាគខាងជើង​កូរ៉េខាងជើង ហើយហោះហើរបានប្រមាន​៧០០គីឡូម៉ែត្រក៏ធ្លាក់នៅក្នុងតំបន់ស​មុទ្រចន្លោះកូរ៉េខាងត្បូងនិងជប៉ុន។

មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង បាញ់នៅពេលព្រឹក ថ្ងៃទី​១៤ខែឧសភា ហើយធ្លាក់តំបន់សមុទ្រមានចម្ងាយពីរុស្ស៊ីប្រមាន ១០០គីឡូម៉ែត្រប៉ុណ្ណោះ។

សារព័ត៌មាន​ CNN ​បានដកស្រងសម្តី មន្ត្រី អាមេរិកបានបញ្ចាក់ថា មីស៊ីលកូរ៉េ​ខាងជើង​បានធ្លាក់នៅចម្ងាយពីតំបន់​ Vladivostok ​ដែលមានទីតាំងកងពលប៉ាស៊ីហ្វិក របស់រុស្ស៊ីឈរជើងនៅទីនោះ។

ក្នុងពេលជាមួយក្នានោះដែរ សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានលើកឡើងថា «មិនអាចស្មានដល់ថា រុស្ស៊ី ពេញចិត្ត​ និងការសាកល្បង​មីស៊ីលរបស់កូរ៉េខាងជើង ដែលធ្លាក់នៅជិតទឹកដីរុស្ស៊ី​ ច្រើនជាង ជប៉ុននោះ»។

សេតវិមានបានប្រកាសថា ប្រធានាធិបតីដូណាលត្រាំបានអំពាវនាវ ឲ្យដាក់ទណ្ឌកម្មកូរ៉េខាងជើង ខ្លាំងជាងនេះទៀត ដោយចាត់ទុកព្រិត្តិការ បាញ់មីស៊ីលនៅពេលនេះ​ជាការ បញ្ចាក់ស្នើរឲ្យដាក់ទណ្ឌកម្មបន្ថេម​។

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលមានទស្សនផ្សះផ្សាជាមួយ កូរ៉េខាងជើងលោក​ Moon Jae in បានថ្កោលទោស ការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃទី​១៤ខែឧសភា ដោយចាត់ទុកថា​ជាការគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់​​។ លោក មូនបញ្ចាក់ថា​និងមានសកម្មភាពតបតទៅនឹង ការបាញ់មីស៊ីលខាងលើ​របស់កូរ៉េខាងជើង។

ចំណែកជប៉ុនវិញ នាយករដ្ឋមន្ត្រីស៊ីនហ្ស៊ូ អាបេ បាន ថ្កោលទោស ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង គឺចាការគំរាមកំហែងដល់ជប៉ុន  បំពានសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ៕

 

Tags:
  • អាវុធ
  • អាមេរិក
  • ប្រយោជន៍
  • កូរ៉េខាងជើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥