MENU
ពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនឯកជនជាង៤០០នាក់ មកដាក់ញត្តិតវ៉ានៅតុលាការក្រុងភ្នំពេញ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ១០:៥៣ | ៦៣៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់មកពីខេត្តក្រុងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង៧និង០០នាទីតវ៉ាដាក់ញត្តិចូលតុលាកាដំបូងរាជធានីភ្នំពេញ។ពួកគាត់ មកពីតាមបណ្តាលខេត្តចំនួន២៤ខេត្តមនុស្សប្រហែល៣០០ទៅ៤០០នាក់តំណាងឲ្យប្រជាពលរដ្ឋជាង៥០០០០នាក់រងគ្រោះដោយសារចាញ់បោកក្រុមហ៊ុនEBCបាននាំគ្នាប្រមូលផ្តុំយកញាតិមកដាក់។

នៅវេលាម៉ោង៨និង០០នាទីខាងសាលាដំបូងបានអនុញ្ញាតអោយតំណាង៥នាក់ចូលដាក់ញាត្តិ ១.លោក សេងចាន់ ទ្រី ២.លោកសុខារ៉ូយ ៣. អ្នកស្រីឡេងមាលីនណានិង២នាក់មិនស្គាល់ឈ្មោះចូលដាក់ញាតិប្តឹងប្រធានក្រុមហ៊ុន៣នាក់ ។ឈ្មោះ១.លោក ហួត សុវណ្ណ(ប្រធានអង្គកាAIS២.លោក ជី ហ្គោសាឡីប្រធានសមាគមន៍ICA៣.លោក សន តាន់ប្រធានក្រុមហ៊ុនEBCពីបទឆរបោកប្រាក់ហើយរត់គេចខ្លួនបាត់។

សំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំឲ្យតុលាការទាមទារប្រាក់របស់ពួកគាត់មកវិញ។ដាក់ញាតិរួចចេញមកវិញនៅម៉ោង៨ៈ៤០នាទីពួកគាត់បាននាំគ្នាបន្តទៅដាក់ញាតិនៅរដ្ឋសភាទៀត។

ប្រជាពលរដ្ឋដែលបានមកដល់មុខតុលាការនៅព្រឹកនេះបានអះអាងថាពួកគាត់មកពីរួមមានរាជធានីភ្នំពេញកំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កែប កណ្តាល កោះកុង ក្រចេះ មណ្ឌលគីរី រតនគីរី ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង សៀមរាប ព្រះសីហនុ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង តាកែវ បន្ទាយមានជ័យ ឧត្តមានជ័យនិងប៉ៃលិនពួកគាត់រងគ្រោះតំណាងឲ្យ៥៦៧៤គ្រួសារ។

ពលរដ្ឋបានលើកឡើងថាពួកគាត់បានដាក់ពាក្យប្តឹងក្រុមហ៊ុនចំនួន៣ពីបទឆបោកនិងទាមទារប្រាក់ជាង៤៦លានដុល្លារព្រមទាំងសំណងជម្ងឺចិត្តនិងការខាតបង់ពេលវេលាប្រចាំថ្ងៃចំនួន២០លានដុល្លារ។ទាមទារពីឈ្មោះ ស៊ាន គាន អាយុ៣២ឆ្នាំជនជាតិម៉ាឡេស៊ី ឈ្មោះហួត សុវណ្ណភេទប្រុសអាយុ៣១ឆ្នាំ ឈ្មោះ ជិ ហ្គោសាលី អាយុ៣៣ឆ្នាំ ។                              

Tags:
  • ពលរដ្ឋ
  • រងគ្រោះ
  • ញត្តិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥