MENU
បែកថ្នាំដល់កម្រិតរត់ឡើងដំបូលផ្ទះពលរដ្ឋ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ច ចុះឃាត់ខ្លួន
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១៤:៤៨ | ១២៨ ដង | ចុចបញ្ចេញមតិ (០)
Loading...

រាជធានីភ្នំពេញ៖  បុរសបែកថ្នាំម្នាក់ទំនងទើបសេពថ្នាំញៀនរួច វង្វេងស្មារតី រត់ឡើងលើដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ ចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៣ និង០០នាទីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋានដើម្បីសាកសួរនាំ ។

បុរសខាងលើមានឈ្មោះ សុខ មោគ អាយុ២៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបញ្ជាក់ថា នៅវេលាខាងលើគេសង្គេតឃើញបុរសបែកថ្នាំខាងលើ មិនថាមកពីណា បានរត់មកឡើងលើដំបូលផ្ទះពលរដ្ឋ ដែលមានកម្ពស់ជាង៥ម៉ែត្រ ទាំងសភាពភ័យស្លន់ស្លោរ និងបែកឈើសជោគខ្លួន រួមទាំងស្រែកហៅអោយគេឯងជួយ ។ភ្លាមប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ពិសេសម្ចាស់ផ្ទះបានស្រែកប្រាប់អោយរូបគេចុះមកខាងក្រោមវិញ ដើម្បីនិយាយគ្នា តែគេមិនព្រមចុះឡើយ ទើបប្រជាពលរដ្ឋរាយការណ៍ជូន សមត្ថកិច្ចអោយចុះអន្តគមន៍ដល់ទីតាំងខាងលើ ។ ពេលឃើញ សមត្ថកិច្ចទៅដល់ ជនបែកថ្នាំរូបនោះ ក៏បានចុះពីដំបូលផ្ទះពលរដ្ឋតាមសម្រួល ហើយឡើងជិះម៉ូតូទៅកាន់ប៉ុស្តិ៍នគរបាលមូលដ្ឋានជាមួយ សមត្ថកិច្ចតាមសម្រួល ។

ចំពោះមុខ សមត្ថកិច្ច រូបគេបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនរត់ឡើងលើផ្ទះពលរដ្ឋ គឺដោយសារមានមនុស្សមួយក្រុមធំ ប្រដាប់ដោយដំបង បានជិះម៉ូតូដេញខ្លួនតាំងពីចំណុចផ្សារនាគមាស រហូតមកដល់ចំណុចខាងលើ អស់ផ្លូវរត់ទើបខ្លួនសម្រេចឡើងលើផ្ទះពលរដ្ឋ ដើម្បីគេចផុតពីការដេញវាយ ។ ដោយឡែកប្រភពពីប្រជាពលរដ្ឋវិញ អះអាងថា មិនមានឃើញនណារដេញវាយរូបគេឡើយ គឺឃើញតែគេម្នាក់ឯងរត់ឡើងតែម្នាក់ ។

យ៉ាងណាមិញបច្ចុប្បន្នរូបគេត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ក្រោយសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន ៕                       

Tags:
  • បែកថ្នាំ
  • ពលរដ្ឋ
  • សមត្ថកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ឯក សុវណ្ណរត្ន័ ចាត់ទុកប្រុសក្មេងជាដៃគូខ្លួន
ថ្ងៃព្រហស្បតិ៍ ទី០៨ មិថុនា ២០១៧, ០៩:២៣
កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម២៩នាក់ស្រី៥នាក់ សង្ស័យរស់នៅកម្ពុជាខុសច្បាប់ចាប់មិនចេះអស់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២៣
សមត្ថកិច្ចបញ្ជូនជនបរទេសម្នាក់ បង្ហោះកាមេរ៉ាថតផ្តិតយករូបភាព ពីលើអាកាសតុលាការក្រុងភ្នំពេញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:២០
ខេត្តបន្ទាយមានជ័យជំនន់ទឹកភ្លៀងប៉ះពាល់ខូចខាតផ្លូវ៣ខ្សែរ ប្រវែង២,៥០០ម៉ែត្រស្រុកព្រះនេត្រព្រះ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១៥
តុលាការក្រុងភ្នំពេញបើកសវនាការ រឿងក្តីផ្តើមគំនិតក្នុងអំពើឃាតកម្ម
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:១១
គ ជ ប ពន្យាពេលប្រកាសលទ្ធផលបណ្តោះអាសន្ន ខណៈពេលបក្សធំៗទាំងពីរ ទាមទាររាប់សន្លឹកឆ្នោតឡើងវិញ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៨
តុលាការលើកពេលប្រកាសសាលក្រម រឿងឈ្មួញគ្រឿងញៀនជនជាតិម៉ាឡេស៊ីម្នាក់ សារជាថ្មីម្តងទៀត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០៣
អ្នកគាំទ្រ ចាន់ វឌ្ឍនាកា ម្នាក់ខំមកជួបដើម្បីថត ប៉ុន្តែឃើញគាត់ហើយគឺអាណិតចង់ខ្លោចចិត្ត
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ២០:០០
កម្ពុជា vs ឥណ្ឌូនេស៊ី ថ្ងៃស្អែកគ្រូបង្វឹកមួយៗចង់កីឡាករលេងឱ្យល្អប្រសើរ ជាងគិតលទ្ធផលឈ្នះចាញ់
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៩:៥៦
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩