MENU
ឆក់កាបូបបានសម្រេច តែត្រូវប្រជាពលរដ្ឋចាប់បានស្វាគមន៍ឡើងទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៩ ឧសភា ២០១៧, ០៧:៥៣ | ៧១៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់រួចវាយម្នាក់១ដៃ១ជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យរូបនោះធ្វើសកម្មភាពឆក់កាបូបបានសម្រេច ។

លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាល ព្រែកប្រាបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ដឹម នី អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាងុងកណ្ដាល សង្កាត់និរោតន៍ ខណ្ឌច្បារអំពៅ ។ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ឃឹម រស្មី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាងអ៊ុតសក់នៅម្ដុំផ្សារចាស់ ស្នាក់នៅភូមិអូអណ្ដូង សង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាលព្រែកប្រា បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូចេញពីអ៊ុតសក់នៅម្ដុំផ្សារចាស់ហើយជិះម៉ូតូមកផ្ទះដោយធ្វើដំណើរកាត់ផ្លូវកន្លែងកើតហេតុ។ ខណះពេលជិះដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបពីនារីខាងលើបានសម្រេចនិងបណ្ដាលឲ្យជនរងគ្រោះដួលត្រណួកត្រណែលថែមទៀត ហើយជនសង្ស័យពេលជិះបានប្រហែល៥០ម៉ែត្រក៏បានដួលផងដែរធ្វើឲ្យជនរងគ្រោះរត់ទៅទាញយកកាបូបវិញនិងប្រតាយប្រតប់ជាមួយជនសង្ស័យថែមទៀតភ្លាមៗក៏មានបងប្អូនប្រជាពលរដ្ឋដែនៅក្បែនោះឃើញដូច្នេះក៏ជួយចាប់បាននិងស្វាគមន៍ម្នាក់មួយដែមួយជើងបណ្ដាលឲ្យជនសង្ស័យម្នាក់បែកមុខមាត់ឡើងហូរឈាមស្រោចខ្លួន តែរបួសស្រាល ទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។ ចំណែកជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះគេចខ្លនបាត់សម្រោល ។

ក្រោយពេលកើត សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកប្រាដើម្បីដាក់ពាក្យបណ្ដឹង និងកសាងសំណុំរឿងជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមនីតិវិធី៕                                                                                                                                               

 

Tags:
  • ឆក់កាបូប
  • ពលរដ្ឋ
  • ស្វាគមន៍
  • សមត្ថកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥