MENU
សមត្ថកិច្ចអន្តរាគមន៍រំដោះក្មេងរងគ្រោះ ដោយការធ្វើទារុណកម្ម
ព័ត៌មានជាតិ | ថ្ងៃពុធ ទី៣០ ឧសភា ២០១៨, ១២:៤២ | ១,១០៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ក្មេងស្រីម្នាក់ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧អា ជាប់ផ្សារបុរីសន្តិភាព២  ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ត្រូវបានស្រ្តីម្ចាស់ផ្ទះ ប្រើអំពើហឹង្សា ធ្វើទារុណកម្ម សឹងរាល់ថ្ងៃ ។

ក្មេងរងគ្រោះបាននិយាយថាថៅកែបានវាយ ចាក់ ឈានដល់បង្អត់បាយ ជារឿយៗ  ។ អស់រយៈពេល៤ឆ្នាំ ដោយទង្វើរសាហាវពេក ទើបនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បែកធ្លាយរឿង ពលរដ្ឋក្បែរខាងរាយការណ៍ សមត្ថកិច្ចចុះទៅអន្តរាគមន៍ រំដោះក្មេងស្រី ចេញពីផ្ទះកើតហេតុ និងឃាត់នាំស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ ។

តាមសំដីក្មេងស្រីរងគ្រោះអះអាងថានាងមានឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយ៖ពេល៤ឆ្នាំមកហើយ មានស្រុកកំណើតភូមិទំនប់ថ្មី  ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ចំណែកថៅកែស្រ្តីចិត្តកំណាច មានឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តី ឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក  ។

ក្មេងស្រីរងគ្រោះ បាននិយាយទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័រញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា គាត់ត្រូវបានស្រ្តីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្លេះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើ រហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ ស្រ្តីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារ តាំងពីព្រឹកទល់យប់។

កុមារីលើកឡើងថា៖ បើធ្វើមិនទាន់ ប្រដាប់ដោយដែក វាយ ពេញរាងកាយ ក្បាល ជួន យកម្ជុលដេប៉ាក់ មកចាក់ លើរាងកាយ ក្នុង១ថ្ងៃ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ ។

 ក្មេងស្រីរងគ្រោះបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លាក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លាក្នុង១ខែ ហើយខែថ្មីនេះ ម្តាយនាងមានការខ្វះខាត ថវិការ ទិញថ្នាំ ព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លាមុន ។ ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បម្រាម មិនឲ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយ មិនអនុញាតិឲ្យ ជួបនិយាយជាមួយម្តាយតាមទូរស័ព្ទ ។

ករណីខាងលើក្រោយពីទទួលបានពត៌មានរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅ ដល់កន្លែងកើតហេតុ ត្រូវបានស្រ្តីខាងលើ ឡូឡា រករឿងទាំងអ្នកជិតខាង គម្រាមវាយ ស្រ្តីម្នាក់ នៅក្បែរនោះ ដែលជួយឈឺឆ្អាលរឿងខាងលើ ។

ក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែក លើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង  សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី ៕

 

Tags:
  • សមត្ថកិច្ច
  • ក្មេងរងគ្រោះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥