MENU
គ្រោះថ្នាក់ដ៏រន្ធត់ណាស់!! កងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ទទួលមរណៈភាព ដោយជួបគ្រោះថ្នាក់ចរាចរណ៍
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី០៧ ឧសភា ២០១៧, ០៩:៤១ | ៧២៥ ដង | ចុចបញ្ចេញមតិ (០)

ក្រុងតាខ្មៅ៖  គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ដោយរថយន្តម៉ាកHYUNDAIចតលើចិញ្ចើមផ្លូវក៏ត្រូវរថយន្ដមួយគ្រឿង ម៉ាកFORD RANGERមកបុកពីក្រោយបណ្ដាលឲ្យអ្នកបើករថយន្ដស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៧វេលាម៉ោង២៣និង៣០នាទីត្រង់ចំណុចខាង មុខផ្ទះលក់ឈើ យីហោ ស្រី មុំ លើផ្លូវលេខ២០៦ភូមិដើមមៀនសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

យោងតាមសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាគេបានឃើញរថយន្ដមួយគ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A.2883អ្នកបើកបររត់គេចបាត់ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតរថយន្ដHYUNDAIបានចតនៅចិញ្ចើមផ្លូវដើម្បីដាក់កូនចូលទៅក្នុងឃ្លាំងស្របពេលនោះក៏មានរថយន្ត០១គ្រឿងម៉ាក FORD RANGERពណ៌សពាក់ផ្លាកលេខភ្នំពេញ2AH.8455បើកបរក្នុងទិសដៅត្បូងទៅជើងក្នងល្បឿនលឿនជាន់ហ្វាំងមិនទាន់បណ្ដាលឲ្យបុកពីក្រោយរថយន្តHYUNDAIពេញមួយទំហឹងតែម្តងចំណែកឯជនរងគ្រោះត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ។

អ្នកបើកបររថយន្តFORD RANGER ឈ្មោះ ទៀវ ស៊ីណាត អាយុ៣៩ឆ្នាំនៅភូមិដើមគរសង្កាត់ដើមមៀនក្រុងតាខ្មៅ(ស្លាប់) មានមុខរបរ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្ដិ វរៈសេនីយ៍ឯក ស្លាប់នៅពេលដឹកបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។

បច្ចុប្បន្នរថយន្ដទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕                                   

Tags:
  • គ្រោះថ្នាក់
  • រន្ធត់
  • កងរាជអាវុធហត្ថ
  • មរណៈភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥