MENU
កូរ៉េខាងជើងបានចោទប្រកាន់ ចិនមានសញ្ញា «ក្បត់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ១១:១៣ | ៣៧១ ដង | ចុចបញ្ចេញមតិ (០)

កូរ៉េខាងជើងកាលពីថ្ងៃទី៣ខែឧសភា  កូរ៉េខាងជើង បានចោទប្រកាន់ចិន បង្ករឲ្យមានភាពស្មុគស្មាញដោយចិនមានសកម្មភាព«ក្បថ »កូរ៉េខាងជើងដោយចិនសម្រេចចូលទៅកៀកអាមេរិក។

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅ អត្ថបទវិភាគមួយដោយក្នុងនោះបានបញ្ចាក់ថា «ចិនមិនត្រូវប្រធុយសាកល្បងទៅលើការអត់ធ្មត់របស់យើង»។ នៅក្នុងអត្ថបទនោះបញ្ចាក់ទៀតថា ចិនតែងតែធ្វើប៉ះពាល់ដល់ផលប្រយោជន៍ យុទ្ធសាស្ត្ររបស់កូរ៉េខាងជើងនៅពេលដែលចិនបានខិតចូលគៀកអាមេរិក។ទាំងនោះជាសកម្មភាពបង្ហាញពីការ«ក្បថកូរ៉េខាងជើងរបស់ចិន»។

សកម្មភាពខាងលើ របស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែល  ទំនាក់ទំនងរវាងចិន និងអាមេរិក កាត់តែជិតស្និត ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំបានបង្ហាញក្តីសង្ឃឹមថា ចិននិង ដោះស្រយកម្មវិធីបរមាណូ របស់កូរ៉េខាងជើងបានឆាប់បំផុត។

ចំណែកកូរ៉េខាងជើង វិញក៏បានប្រកាសផងដែរថា ទីក្រុងព្យុងយ៉ាងគ្មានបំណង ផ្អាក់កម្មវិធីបរិមាណូនោះឡើយ។ ចំពោះកូរ៉េខាងជើង បរិមាណូគឺជាតំណាងនៃតម្លៃនិងកម្លាំងរបស់ប្រទេស និងជាការយកចិត្តទុកដាក់ធំបំផុតរបស់មេដឹកនាំគ្រប់ជំនន់។ សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ប្រសិនបើកូរ៉េខាងជើងបោះបង់កម្មវិធីបរិមាណូនោះ មិនត្រឹមតែទទួលរងទណ្ឌកម្មសេដ្ឋកិច្ចនោះឡើយគឺថែមទាំងរងការវាយប្រហារដោយយោធាទៀតផង។

កាលពីថ្ងៃទី៣ខែឧសភា ទីក្រុងបេកំាងបានបញ្ចាក់ថា ទីក្រុងព្យុងយ៉ាងកំពុងតែធ្វើដំណើរលើវិថីដ៏គ្រោះថ្នាក់ហើយត្រូវតែពិចារណាហើយត្រឡប់ថយក្រោយឲ្យទាន់ពេលវេលា ។ កម្មវិធីកាំជ្រួចមីស៊ីលនិងបរិមាណូនោះនឹងធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសភាពគ្រោះថ្នាក់តែប៉ុណ្ណោះ។

ស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹងខ្លាំងឡើងៗក្នុងពេលដែលអាមេរិកបានបញ្ចូន នាវាផ្ទុកយន្តហោះ នាវាមុជទឹក ហើយចុងក្រោយនេះគឺបញ្ចូនយន្តហោះទមា្លក់គ្រាប់បរមាណូ ហោះឆ្លងកាត់កូរ៉េខាងជើងទៀតផង។ ហេតុការខាងលើបង្ករក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ។

នៅពេលនេះដែរ ចិនបានធ្វើការជម្រុញជាថ្មីម្តងទៀតឲ្យភាគីទាំងអស់អនុវត្តភាពអត់ធន់និង “ឈប់កំញើញដាក់គ្នា ទៅវិញទៅមកទៀត” ទុកជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានហោះហើរ យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ ដើម្បីបង្ហាញពីកម្លាំង រារាំងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែ របស់ព្យុងយ៉ាង។

យោងតាមប្រភពព័ត៌មាន Ibtimes កាលពីថ្ងៃចន្ទកន្លងទៅ យន្តហោះទម្លាក់គ្រាប់ លឿនជាងសម្លេងអាមេរិក B-1B Lancer ពីរគ្រឿង បានហោះលើឧបទ្វីបកូរ៉េ ដើម្បីចូលរួម សមយុទ្ធយោធា ជាមួយទ័ពអាកាសសេអូល តែកូរ៉េខាងជើង មានប្រតិកម្មជាខ្លាំង ចំពោះសមយុទ្ធនោះ ដោយចោទថា សហរដ្ឋអាមេរិក កំពុងជម្រុញឧបទ្វីបកូរ៉េ ឲ្យចូលទៅរក សង្គ្រាមនុយក្លេអ៊ែ តាមរយៈការបង្កហេតុ យោធាដ៏ព្រហើនរបស់ខ្លួន។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅថ្ងៃពុធថា ក្រោយពីសមយុទ្ធ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ និងការឆ្លើយតប់ របស់ព្យុងយ៉ាង ចំពោះសមយុទ្ធនោះ ស្ថានភាពលើឧបទ្វីបកូរ៉េ កាន់តែមានភាពស្មុក្រស្មាញ និងរសើបខ្លាំងឡើង ដូច្នេះ ភាគីពាក់ព័ន្ធទាំងអស់ គួរតែរក្សាភាពស្ងប់ស្ងៀង អនុវត្តភាពអត់ធន់ បញ្ឈប់សកម្មភាព កំញើញដាក់គ្នាទៅវិញទៅមក និងប្រឹងប្រែងធ្វើការបង្កើត បរិយាកាសមួយ សម្រាប់ទំនាក់ទំនង និងកិច្ចចរចារគ្នា ជាមួយគ្រប់ភាគី ឲ្យប្រព្រឹត្តដោយលឿនបំផុត តាមតែអាចទៅរួច៕

 

Tags:
  • កូរ៉េខាងជើង
  • ចិន
  • រដ្ឋាភិបាល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥