MENU
អ្នកនាងគ្រតត្រៀមផ្តល់កាដូ ផ្ទះ ឡាន ជូនកូននិងកូនប្រសា ក្រោយរៀបការ
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ០៨:៣៤ | ៧៩៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ពិតជាម្តាយដែលស្រឡាញ់គិតគូពីអនាគតកូនមែនក្រោយរៀបការរួចរាល់អ្នកនាងគ្រតដែលទើបបានកូនប្រសាថ្មីថ្មោងបានរៀបចំគម្រោងរួចជាស្រេចថានឹងឲ្យផ្ទះឡានទៅកូនទាំងពីរជ្រកនៅក្នុងន័យទប់ទល់ជីវភាពកុំឲ្យពិបាកក្រោយការទៅកវែងកឆ្នាំង។ ការលើកឡើងនេះក្នុងពេលដែលតារាកំប្លែងនាងគ្រតបានផ្សុំផ្គុំកូនប្រុសជាមួយកូនក្រមុំមានតួនាទីជានិស្សិតភាសាបរទេសហើយឈានដល់ការសំពះផ្ទឹមរៀបការព្រមទាំងមានការសាទរពីសំណាក់ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនផងដែរកាលពីល្ងាចថ្ងៃទី២ ឧសភា ឆ្នាំ២០១៧កន្លងទៅ។មានតារាជាច្រើនបានសម្រុកចូលទៅពិសារភោជនីអាហារនៅសាលចេនឡារាជធានីភ្នពេញនិងភ្ញៀវក្រៅសិល្បៈមួយចំនួនទៀតផងដែរធ្វើឲ្យអ្នកនាងគ្រតរីកមុខសប្បាយរំភើបជាមួយការផ្តល់កិត្តិយសរបស់អ្នករាប់អានគ្រាមានរវល់បែបនេះ។

អ្នកនាងគ្រតបានរៀបរាប់ឲ្យដឹងថាពេលនេះការកូនប្រុសច្បងហើយក្រោយពេលឃើញថាមានបងប្អូនទាំងសិល្បៈនិងក្រៅសិល្បៈមកចូលរួមញាំការកូនប្រុសរបស់អ្នកនាងច្រើនគឺសប្បាយចិត្តដែលបានស្រឡាញ់រាប់អានវត្តមានរបស់ក្រុមគ្រួសាររបស់អ្នកនាងពេលមានពិធីការនេះ។នាងខំប្រឹងតស៊ូក្នុងការរកស៊ីចិញ្ចឹមកូនទាំងពីរដោយលំបាកបែបណាក៍មិនត្អូញដែរហើយរិតតែសប្បាយចិត្តដែលឃើញកូនគេស្តាប់បង្គាប់យើងបានរៀនសូត្ររហូតកូនប្រុសបានធ្វើការដ្ឋដែលនាងពេញចិត្តណាស់អ្នកណាបានការងាររដ្ឋធ្វើតែពេលនេះកូននាងបានដែររិតតែរំភើប។

ចំពោះការដែលលើកឡើងថានាងមានគម្រោងទិញផ្ទះទិញឡានឲ្យកូននិងកូនប្រសានោះអាចថាពិតក៍បានព្រោះក្នុងចិត្តបានដាក់ទិសដៅឲ្យហើយថាត្រូវប្រឹងធ្វើការឲ្យកូនាំងពីរស្រណុកខ្លះមានផ្ទះមានឡានគ្នាទើបតែការចឹងអត់មានអីទេទាល់តែយើងជាអាណាព្យាបាលជួយខ្លះហើយគ្នាខំរកខ្លះទៅទើបគាត់អាចរស់បានស្រួល។តែទោះជាយ៉ាងណាមិនមែនពេលនេះទេអាចជាគម្រោងគឺនៅយូរខែទៀតហើយផ្ទះដែលទិញនោះជាផ្ទះល្វែងធម្មតាៗនិងឡានក៍មិនមែនជាស៊េរីខ្ពស់នោះទេយើងធ្វើតាមតែសមត្ថភាពប៉ុណ្ណោះ។                              

Tags:
  • អ្នកនាង
  • កាដូ
  • កូនប្រសា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥