MENU
ជួយតាហ្វុយស្សូផង អាណិតគាត់ណាស់ឈឺដល់ថ្នាក់ ប្រកាសលក់ផ្ទះ
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១០:២៤ | ៧៤៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  គ្រាន់តែដឹងថាលោកតាហ្វុយស្សូដែលរងជំងឺមហាឃនជាច្រើនបានសម្តែងការអាណិតគាត់ខ្លះជួយឧបត្ថម្ភដើម្បីបានដោះស្រាយ។យ៉ាងណាពេលនេះទំនងលោកតាយ៉ាប់យឺនផ្នែកលុយកាក់ព្យាបាលហើយទើបបានជាសុខៗប្រកាសលក់ផ្ទះយ៉ាងតក់ក្រហល់បែបនេះ។

ក្នុងគណនីហ្វេសប៊ុកឈ្មោះ Sou Savang ដែលជាឈ្មោះពិតរបស់តារាកំប្លែងជើងចាស់នេះបានបង្ហោះសារនៅលើបណ្ដាញសង្គមយក្សនេះអំពីព័ត៌មានលម្អិតក្នុងការលក់ផ្ទះ។ ហើយមានគណនីជាច្រើនបានចូលឆ្លងឆ្លើយ Comment នៅលើសារមួយនោះ ទាក់ពីមូលហេតុនៃការប្រកាសលក់ផ្ទះលោក ដោយលោកបានឆ្លើយតបថាគឺដោយសារត្រូវការព្យាបាលជំងឺបន្ត។

តារាកំប្លែងជើងចាស់ ដែលឆ្លៀតចិញ្ចឹមក្មេងកំព្រាក្រីក្រជាច្រើននាក់ ហើយមួយរយៈនេះបានឈឺជាទម្ងន់សម្រាកព្យាបាលនៅផ្ទះអស់ជាច្រើនថ្ងៃ ។

យ៉ាងណាអាការៈធ្វើទុក្ខកាន់តែខ្លាំងតារាកំប្លែង លោកតា ពុយហ្សូ បាននិងកំពុងសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារជំងឺថ្លើមធ្ងន់ធ្ងរ ។ នេះបើតាមភរិយាលោកតាបានប្រាប់ ។ លោកតាមិនត្រឹមឈឺជំងឺថ្លើមទេ សូម្បីតែផ្នែកក្បាលជង្គង់ ក៏មានសភាពខ្សោយទៅៗដើរលេងចង់បានប្រើថ្នាំជំនួយរហូតមក ។

លោកតាបានឈឺរយៈពេលយូរខែមកហើយ និងអាណិតក្មេងៗ ដែលត្រូវរស់នៅមណ្ឌលផងចាយវាយផង បើមួយថ្ងៃហោចណាស់ចំណាយម្ភៃម៉ឺនរៀល លើម្ហូបអាហារ និងថ្លៃរៀន។ បើពេលនេះ ឈឺធ្ងន់នៅសម្រាកក្នុងពេទ្យទៅហើយ តើក្មេងៗទៅជាយ៉ាងណា។                       

Tags:
  • ហ្វុយស្សូ
  • អាណិត
  • ប្រកាសលក់ផ្ទះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥