MENU
រឿង«ចម្ការម្លប់ស្នេហ៍» កាដូថ្មីពីប៉ុស្តីលេខ៥ ក្រោយបុណ្យចូលឆ្នាំ
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី២០ មេសា ២០១៧, ១២:០២ | ៧៤០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ស្នាដៃរឿងភាគថ្មីមួយទៀតដែលជាវណ្ណកម្មថ្មីរបស់ទូរទស្សន៍ប៉ុស្តីលេខ៥បានចេញជារូបរាងក្រោយពិធីបុណ្យចូលឆ្នាំថ្មីរំលងទៅសើមៗ។រឿង«ចម្ការម្លប់ស្នេហ៍»បានដាក់ពិធីក្រុងពលីកាលពីព្រឹកថ្ងៃទី២០ មេសា ឆ្នាំ២០១៧នាសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញដោយមានតារាល្បីៗជាច្រើនចូលរួមផងដែរ។

រឿង "ចម្ការម្លប់ស្នេហ៍" នេះដែរគឺជាខ្សែភាពយន្តភាគលើកទី៧ ដែលប៉ុស្តិ៍លេខ៥ បានផលិតដោយខ្លួនឯងផ្ទាល់មាន ៣២ ភាគ ចូលរួមសម្ដែងដោយ លោក ជា លាងឈែ កញ្ញា យ៉ែម ស្រីពេជ្រ អ្នកនាង ឆ័យលី ដាឡែន លោក ស្រ៊េន វុត្ថា លោក លាង ឧត្តម លោក អ៊ុក សុភក្រ័រិទ្ឋ លោកយន់ សុភក្ត្រ័ និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត។

តួឯកស្រីកញ្ញាយ៉ែម ស្រីពេជ្រ និយាយថានាងសម្រេចចិត្តកុងត្រាផ្ដាច់ខ្លួនឲ្យប៉ុស្ដិ៍លេខ៥ចំនួន៣ឆ្នាំ ដោយមកទល់ពេលនេះកុងត្រារបស់នាងរសាត់បានចំនួន១ឆ្នាំហើយ ទើបនាងរមែងទទួលបានតំណែងតួឯកយ៉ាងចម្លែកក្នុងបណ្ដាភាពយន្តដែលដឹកនាំដោយផលិតករថៃ ដែលជាក្រុមផលិតរឿងពេញសិទ្ធិរបស់ប៉ុស្ដិ៍លេខ៥។ នាងថាខ្លួនមិនអាចទទួលថតរឿងឲ្យប៉ុស្ដិ៍ផ្សេងបានទេ ដោយសូម្បីតែធ្វើពិធីការិនីចេញមុខនៅលើប៉ុស្ដិ៍ផ្សេងក៏មិនបានដូចគ្នា។ យ៉ាងណាមិញនាងថា ប៉ុស្ដិ៍លេខ៥បានផ្ដល់ប្រាក់ខែគោលឲ្យនាងមិនខុសពីបុគ្គលិកទូទៅ ហើយទទួលបានតម្លៃខ្លួនគ្រប់ពេលថតរឿង និងថតកម្មវិធីផ្សេងៗ។ នាងថាខ្លួនទទួលលក្ខណ្ឌសម្ដែងរឿងភាគយ៉ាងតិច៣រឿងនៅប៉ុស្ដិ៍លេខ៥ ទើបនាងយល់ថាកុងត្រាផ្ដាច់ខ្លួនរបស់ខ្លួនគឺជាផែនការជួយឲ្យនាងឡើងកូដ។ នាងថាតារាស្រុកខ្មែរមិនមានច្រើនទេ ដែលត្រូវបានប៉ុស្ដិ៍លេខ៥កុងត្រាយក ខណ:ដែលនាងយល់ថានេះជាឱកាសដែលនាងបានខ្នងបង្អែកយ៉ាងក្រាស់ មិនភ័យរឿងអត់រឿងសម្ដែង និងអត់ប្រាក់ចំណូលបើធ្វើជាតារាដែលរង់ចាំឲ្យតែខាងផលិតករហៅថតប៉ាតណាប៉ាតណី។ នាងយល់ថាកុងត្រា៣ឆ្នាំនៅប៉ុស្ដិ៍លេខ៥ គឺជាផ្លូវមួយត្រូវ ក្នុងពេលដែលកិច្ចកុងត្រានៅសល់រហូតដល់២ឆ្នាំទៀត ប៉ុន្តែរូបនាងទទួលបានឱកាសឡើងកូដទៅហើយ។

តាមលោក ជា លាងឈែ ថា រឿងនេះ ប្រភេទខ្សែភាពយន្តភាគបែបកាច់កុងឌឺដងរវាងតួឯកប្រុស និងតួឯកស្រី កើតឡើងនៅចម្ការ។ ជួបគ្នាពេលណារករឿងគ្នាគ្រប់ពេល ដោយតួឯកប្រុសត្រូវបានតួឯកស្រីវាយឲ្យរងរបួសជាច្រើនលើកច្រើនសារ។ រឿង "ចម្ការម្លប់ស្នេហ៍" នឹងត្រូវចេញថតនៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៧ខាងមុខនេះដោយប្រើពេលវេលាថតរយៈពេល៣ខែ៕                                                                                              

Tags:
  • ចម្ការម្លប់ស្នេហ៍
  • កាដូ
  • បុណ្យចូលឆ្នាំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥