MENU
ទិដ្ឋភាពអ្នកនាងគ្រតការកូនប្រុស ដែលមានប្រពន្ឋជានិស្សិតភាសាបរទេស
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ០៩:៤៧ | ៨៩២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  អ្នកនាងគ្រតបានកូនប្រសាមានជំនាញជានិស្សិតផ្នែកភាសាអង់គ្លេស! តារាកំប្លែងមានថ្វីមាត់អ្នកនាងគ្រតបានរៀបចំពិធីមង្គលការដល់កូនប្រុសច្បងក្រោយមាននិស្ស័យស្រឡាញ់កូនក្រមុំគេម្នាក់ដែលមានងារជានិស្សិតផ្នែកភាសាអង់គ្លេសយ៉ាងជំនាញធ្វើឲ្យតារាកំប្លែងអ្នកនាងគ្រតរំភើបចិត្តឥតឧបមាគ្រាបានដឹកនាំកូនចៅមានអនាគតល្អក្នុងនាមជាអាណាព្យាបាលម្នាក់។

ក្នុងទិដ្ឋភាពនៃពិធីហែរជំនួនសិរីសួស្តីកាលពីព្រឹកថ្ងៃទី២ ឧសភា ឆ្នាំ២០១៧នៅគេហដ្ឋានខាងស្រីនៅតាមបណ្តោយផ្លូវវត្តអង្គតាមិញអ្នកនាងគ្រតហាក់សប្បាយចិត្តសើចញញឹមញញែមគ្រាដែលមានឱកាសបានរៀបចំកម្មវិធីការកូនដែលម្តាយឪពុកគ្រប់រូបចង់ឃើញឱកាសសិរីបែបនេះណាស់ទោះតស៊ូលំបាកចិញ្ចឹមកូនបែបណាក៍ដោយ។តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាងគ្រតតារាកំប្លែងដែលនៅតែរះមានទីផ្សារបានលើកឡើងថា អ្នកនាងមានកូនពីរនាក់គឺប្រុសមួយស្រីមួយនេះជាមង្គលការកូនប្រុសច្បងដែលមានឈ្មោះថានូ ស៊ីជុនមានតួនាទីជាប៉ូលីសពោលជាមន្ត្រីរាជការហើយកូនប្រសាស្រីរបស់អ្នកនាងមានឈ្មោះហុង ស្រីវណ្ណជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យIFLផ្នែកភាសាបរទេសដែលពួកគេទាំងពីរនាក់ស្រឡាញ់គ្នាពីរបីឆ្នាំមកហើយ។

ដោយនេះអាចគិតថាជាគូព្រេងមាននិស្ស័យត្រូវចិត្តគ្នាទាំងសាមីខ្លួនព្រមទាំងឪពុកម្តាយសងខាងផងដែរនោះទើបយើងសម្រេចរៀបចំមង្គលការតាមប្រពៃណីជាតិខ្មែរយើងតែម្តងដើម្បីជូនពរជ័យឲ្យគេទាំងពីរសុខសប្បាយចាប់ដៃគូគ្នារកស៊ីមានបានត្រជាក់ត្រជុំចាប់ពីពេលនេះតទៅ។ពិធីការកូនប្រុសច្បងនេះបានរៀបចំពីធីជប់លៀងពេលល្ងាចនៅហាងវិមានចរណៃក្បែរផ្សារដើមគរាជធានីភ្នំពេញដោយអញ្ជើញភ្ញៀវប្រមាណជាង៧០តុដោយនេះកូនប្រុសប៉ុណ្ណោះចាំដល់វេនកូនស្រីពៅគឺនឹងហៅភ្ញៀវឲ្យបានជាង១០០តុតែម្តងព្រោះមានកូនតែពីរគ្រាប់ហ្នឹងទេ។ចំណែកលោកនូ ស៊ីជុនកូនកំលោះមានទឹកមុខសប្បាយបានប្រពន្ឋថ្មោងថ្មីក៍និយាយប្រាប់ដែរថាលោកសប្បាយចិត្តដែលបានបំពេញតួនាទីក្រាបក្បាលដល់កន្ទេលឲ្យអ្នកម្តាយគ្រតក្នុងពិធីរៀបការនេះជូនគាត់ដោយដឹងថាគាត់និងលោកប៉ាមានផលវិបាកច្រើនណាស់ក្នុងការខំបីបាច់ថែរក្សាកូនឲ្យបានល្អប្រៀនប្រដៅការរៀនសូត្រចេះដឹងនិងធ្វើជាមនុស្សល្អក្នុងសង្គម។បើទោះជាពួកគាត់នឿយហត់បែបណាសុខចិត្តទ្រាំចិញ្ចឹមកូនរហូតបានរៀបការសូមអរគុណនិងការស្រឡាញ់ពួកយើង។

លោកសន្យាថានឹងយកគម្រូអ្នកមានគុណទាំងពីរធ្វើជាវិធីដោះស្រាយផ្លូវក្រោយពេលមានមែកធាងទោះជាមានឧសគ្គអ្វីក៍ដោយលោកនឹងសន្យាថាថែរក្សាចំណងប្រាំប្រការនេះរហូតតទៅដល់ចាស់រៀងៗខ្លួននិងអរគុណដល់ភរិយាឪពុកម្តាយក្មេកដែលបានផ្តល់ការអាណិតស្រឡាញ់ពួកយើងទាំងពីរផ្សុំផ្គុំគ្នាជាគួអនាគត។                                               

Tags:
  • ទិដ្ឋភាព
  • អ្នកនាងគ្រត
  • និស្សិត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥