MENU
ប៉ុប ពី ស្ងាត់ៗបង្ហាញទ្រព្យផ្ទះនិង ដីក្រោយស៊ូជាមួយសិល្បៈ
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី២០ ឧសភា ២០១៧, ១៤:៤៦ | ១,៧៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នេះជាបទពិសោធន៍មួយសម្រាប់ភេទទី៣ទាំងឡាយទាន់មានការងារនិងសមត្ថភាពអាចបំពេញកិច្ចការសន្សំលុយកាក់ទុកឲ្យហើយទាន់នៅក្មេងដូចប៉ុបពីដែលពេលនេះនាងអាចរកបាននូវរបស់ទ្រព្យផ្ទាល់ខ្លួនគួរឲសរសើរ។

កម្របានទម្លាយរឿងទិញផ្ទះនិងដីជាសាធារណៈកញ្ញាប៉ុបពីបែរជាបង្ហាញនៅផ្ទះនិងដីរបស់នាងដែលបញ្ជាក់ថានេះជាលទ្ឋផលការងារដែលនាងបានតស៊ូក្នុងវិថីសិល្បៈ។

ប៉ុប ពីបាននិយាយថានាងតាំងពីចូលសិល្បៈមកខិតខំតស៊ូក្នុងវិថីសិល្បៈយ៉ាងលំបាកដែលនាងត្រូវជួបរូបភាពជាច្រើននៅជុំវិញខ្លួន។ផ្ទះដែលនាងទិញនេះយូរមកហើយទិញនៅម្តុំចោមចៅដែលដាក់ជួលឲគេរួចដែរហើយ។ឯដីវិញនាងទើបតែទិញនៅកំពតក្បែរភ្នំនិងសមុទ្រដែរជាដីស្រែទុកចាក់ដីទុកសង់ផ្ទះស្នាក់នៅសម្រាកកាយនៅខេត្តយកខ្យល់អាកាសដែលនាងមានបំណងចង់បានយូរមកហើយ។ នាងមិនចង់ឲគេថាអួតអាងទេដោយចង់ឲភេទទី៣ទាំងអស់ចេះតស៊ូហើយយកពេលវេលាសន្សំលុយទុកគ្រាន់សល់របស់របរពេលចាស់ទៅ។

សម្តែងភេទទីបី កញ្ញាប៉ុបពីនៅតែរក្សាបានភាពស្រស់ស្អាត និងល្បីឈ្មោះក្នុងសង្គមសិល្បៈ។ តារាភេទទីបីរូបនេះបានឆ្លងកាត់រសជាតិស្នេហ៍ជាមួយបុរសមួយចំនួនហើយបទពិសោធន៍ធ្វើឱ្យនាងយល់ថាវាអត់ប្រយោជន៍។ ប៉ុបពីណែនាំភេទទី៣ទាំងឡាយគួរកុំធ្វេសប្រហែសឱ្យចាញ់ល្បិចប្រុស ។

ឆ្លងកាត់ជីវិតស្នេហាមិនប្រាកដប្រជាកន្លងមក កញ្ញាប៉ុបពីដែលមានចិត្តស្រឡាញ់ស្មោះលើបុរសមួយចំនួននោះបានត្រឹមតែខកចិត្ត ។ បុរសទាំងនោះទីបំផុតតោះតើយលែងត្រូវការនាង។ រឿងនេះហើយដែលប៉ុបពី តាំងចិត្តបញ្ចប់ចិត្តស្រឡាញ់ប្រុសស្មោះត្រង់ខ្លាំងពេកដូចមុន ។ នាងចាត់ទុកបុរសទាំងនោះយករូបរាងកាយទម្រាំគ្រាន់តែជាស្ពានតោងភេទទី៣បោកស៊ីចាយសប្បាយប៉ុណ្ណោះ ។

កញ្ញាប៉ុបពីកាលពីពេលថ្មីៗកន្លងមកនិយាយថា «ខ្ញុំមានចិត្ត មានបេះដូងស្រឡាញ់បុរសម្នាក់ជាស្វាមីមួយជីវិតដែរ ប៉ុន្តែរឿងនេះប្រហែលជាមិនអាចកើតមានក្នុងជាតិនេះទេ ព្រោះថាបុរសដែលស្រឡាញ់យើងទាំងដឹងថា យើងខុសធម្មជាតិគឺចិត្តមិនស្មោះទេ គួរថយការចូលកៀក ។

ទោះបីពេលនេះគេហាក់លើកតម្កើងភេទទី៣មែនតែយើងក៏គិតពិចារណាឱ្យច្រើនស្រឡាញ់ខ្លួនឯងឱ្យច្រើនកុំបណ្តោយចិត្តលើស្នេហាពេក ។                                                                  

Tags:
  • ប៉ុប ពី
  • ទ្រព្យ
  • សិល្បៈ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥