MENU
ដូណាលត្រាំសរសើរ គីមជុងអ៊ុនជា«មនុស្សឆ្លាត»
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី០២ ឧសភា ២០១៧, ១៣:១៨ | ៣៧៤ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បាន​ចាត់ទុក មេដឹកនាំវ័យក្មេងកូរ៉េខាងជើងជាមនុស្ស«ឆ្លាត» ។ ប្រធានាធិបតីអាមេរិកដូណាលត្រាំបញ្ចាក់ថា លោកក៏មិនដឹង ថាមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនមានការគិតត្រឹមត្រូវដែរឬទេ ​ប៉ុន្តែលោកត្រាំ​បញ្ចាក់ថា លោកគីម​ជុងអ៊ុនពិតជាត្រូវប្រឈមមុខ និងបញ្ហាយ៉ាងច្រើនក្នុងពេល​ដែលឡើងដឹកនាំប្រទេសក្នុងអាយុ​២៧ឆ្នាំ​ក្រោយ​ឪពុកទទួលមរណភាពនៅឆ្នាំ​២០១១។

ការឡើងដឹកនាំប្រទេសទាំងវ័យក្មេងបើគ្មានការឆ្លាតវៃទេនោះ នឹងត្រូវបាត់បង់ អំណាចជាមិនខាន។ប៉ុន្តែលោកគីមជុងអ៊ុន បានពុះពារគ្រប់ឧប្ប​ស័គ្មទាំងខាងក្នុងនិងខាងក្រៅដើម្បី បន្តឈរជើងដឹកនាំប្រទេសរហូតមកទលពេលនេះ។

លោកត្រាំបញ្ចាក់ថា «ខ្ញុំប្រាកដថា មានមនុស្សជាច្រើនប៉ុនប៉ងដណ្តើមអំណាចពីលោកគីមជុងអ៊ុន ក្នុងនោះមានទាំង ឪពុកមា និង​មន្ត្រីជាន់ខ្ពស់ដទៃទៀតប៉ុន្តែលោកគីមជុងអ៊ុននៅតែរក្សាដំណែងបាន ហើយថែមទាំងពង្រឹងបានអំណាចទៀតផង។មិនត្រឹមតែប៉ុណ្ណោះត្រូវប្រឈមនិងបញ្ហាសេដ្ឋកិច្ច ក៏ដូចជា សត្រូវនៅ​ខាង​ក្រៅ​ទៀ។ ទាំងនោះជាសកម្មភាព ដែលមេដឹកនាំវ័យក្មេងដ​ទៃទៀតមិនអាច​ធ្វើបានឡើយ»

ភាពតានតឹងនៅកើនឡើងជាបន្តបន្ទាប់ហើយទីក្រុងព្យុងយ៉ាង​នៅតែបន្តសាកល្បង កាំជ្រួចមីស៊ីល​និងប្រកាស​ពីគ្រោងសាកល្បងគ្រាប់បេកបរមាណូជាលើកទី​៦ផងដែរនៅពេលដ៏ខ្លីខាងមុខ។ ដើម្បីទប់ស្កាត់ការសាកល្បងគ្រាប់បែកបរមាណូ​អាមេរិក បានបញ្ចូននាវាផ្ទុកយន្តហោះ​និងនាវាចម្បាំង នាវាមុជទឹកព្រមទាំងកាំជ្រួចមីសីលការពារ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ត្រៀមវាយប្រហារកូរ៉េខាងជើង។

នៅក្នុងព្រិត្តិការមួយផ្សេងទៀត បើទោះបីកូរ៉េខាងជើង ដែលតេស្តមីស៊ីលថ្មីចុងក្រោយបំផុត របស់ព្យុងយ៉ាងបញ្ចប់ដោយភាពបរាជ័យថា កូរ៉េខាងជើង នៅតែបន្តធ្វើការ ដើម្បីឲ្យសម្រេចបាន នូវមហិច្ឆតាអភិវឌ្ឍផលិតមីស៊ីលនុយក្លេអ៊ែ ដែលមានសមត្ថភាពអាចវាយប្រហារ ដល់គោលដៅ នៅតំបន់ឆ្នេរភាគខាងលិច របស់សហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានទើបចេញផ្សាយដោយគេហទំព័រ Ibtimes នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ កាសែតព្យុងយ៉ាង ឈ្មោះ Rodong Sinmun បាននិយាយឲ្យដឹងនៅថ្ងៃសៅរ៍នេះថា តំបន់កាន់កាប់ដ៏ធំដែលហៅថា សហរដ្ឋអាមេរិកនោះ បានទទួលរងផលប៉ះពាល់ទាំងស្រុក ចំពោះមធ្យោបាយវាយប្រហារការពារទុកមុន ដោយអាវុធនុយក្លេអ៊ែរបស់ព្យុងយ៉ាង។ 

គួរបញ្ជាក់តេស្តមីស៊ីលបរាជ័យ របស់កូរេ់ខាងជើងនេះតាមសេចក្តីរាយការណ៍គឺត្រូវបានធ្វើឡើងបន្ទាប់ភាពតានតឹងបានកើនឡើងយ៉ាងខ្ពស់នៅលើឧបទ្វីបកូរ៉េជាពិសេសនោះគឺក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យបញ្ជូននាវាផ្ទុកយន្តហោះមកកាន់តំបន់ ក្នុងគោលបំណង ទប់ទល់នឹងរបបរដ្ឋាភិបាល របស់មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន នៅកូរ៉េខាងជើង៕

 

 

Tags:
  • ដូណាលត្រាំ
  • គីមជុងអ៊ុន
  • មនុស្សឆ្លាត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥