MENU
ដូណាលត្រាំ ខ្ញុំឯកភាព១០០ភាគរយ ជាមួយ លោកស៊ីជីងពីង
ព័ត៌មានអន្តរជាតិ | ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ១៥:០៤ | ៣៤៦ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានប្រកាសឲ្យដឹងថា មានភាពរីកចំរើននៅក្នុងកិច្ចពិភាក្សា ជាមួយប្រធានាធិបតីចិនស៊ីជីងពីង​ ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹង​ឆ្លងផុតនៅវិវាទទាំងឡាយ ។ ការប្រកាសរបស់លោកត្រាំគឺផ្ទុយស្រឡះពីការប្រកាសប្រឆាំងចិននាពេលកន្លងមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា ចំពោះការវាយប្រហាររបស់អាមេរិកទៅលើទីតាំងយោធានៅស៊ីរី  អាចធ្វើឲ្យ រាំងស្ទះដល់​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ។ប៉ុន្តែនៅពេលមេដឹកនាំទាំងពីរ ឈានជើងចូលកិច្ចពិភាក្សា នៅថ្ងៃទី​៧ខែមេសា ​គឺមានភាពខុសប្លែកគ្នាយ៉ាង ទាំងវិស័យពណិជ្ជកមុំ្ម រហូតដល់បញ្ហា កូរ៉េខាងជើង គឺផ្ទុយពីអ្វីដែលមនុស្សជាច្រើនបានលើកឡើង។

បើទោះបីពីមុន មានការប្រកាស គំរាមកំហែង ទៅលើទីក្រុងប៉េកាំ​ ប៉ុន្តែ​នៅពេលជួបពិភាក្សាគ្នាកាលពីថ្ងៃទី​៧ខែមេសា មេដឹកនាំទាំងពីរ បានបង្ហាញភាពស្និតស្នាល និងប្រើប្រាសសំដី ទន់ភ្លន់ មិនដូចពេលមុនឡើយ។

នៅក្នុងជំនួបពិភាក្សា លោកស៊ីជីងពីងបានបញ្ចាក់ថា «យើង មានការយលបានជ្រៅ​នឹងទូលាយ​  ក្នុងការកសាងទំនុកចិត្ត  គឺជាមិត្តនិងមានទំនាក់ទំនងល្អ​។ខ្ញុំជឿជាក់ថា​យើង នឹងបន្ត អភិវឌ្ឍន៍ ស្ថេរភាព និងទំនាក់ទំនងមិត្តភាព កាន់តែប្រសើរឡើង ដើម្បីសន្តិភាពពិភពលោក »។

ចំណេកលោកត្រាំវិញក៏បានបញ្ចាក់ថា​«ខ្ញុំឯកភាព​១០០ភាគរយ ចំពោះ លោកស៊ីជីងពីង »ការប្រកាសរបស់មេដឹកនាំទាំងពី​នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន​។

នៅក្នុងព្រិត្តិការមួយផ្សេងទៀត ទូរទស្សន៍BBCចេញផ្សាយនៅ ថ្ងៃសៅ៍ទី៨ខែមេសាឆ្នាំ២០១៧ បានឲ្យដឹងថាលោកប្រធានាធិបតី អាមេរិកបានទទួលយកសំណើរ របស់លោកប្រធានាធិបតី ចិនXi Jinping រួចហើយក្នុងការបំពេញ ទស្សនកិច្ចផ្លូវការទៅកាន់ ប្រទេសចិននាពេលខាងមុខ។

គួរឲ្យដឹងដែរលោក ដូណាល់ត្រាំ កំពុងធ្វើជាម្ចាស់ផ្ទះក្នុងដំណើរ ទស្សនកិច្ចជាលើកដំបូងរបស់ ជំនួបរវាងមេដឹកនាំនៃប្រទេស មហាអំណាចទាំង២រយៈពេល ២ថ្ងៃរបស់លោក Xi មកកាន់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក្តីលោក រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ដែលបានបង្ហើបប្រាប់ពីទស្សនកិច្ច ផ្លូវការរបស់លោកដូណាល់ត្រាំ ទៅកាន់ប្រទេសចិននោះគឺ នឹងត្រូវបញ្ជាក់ប្រាប់ពីកាល កំណត់នាពេលក្រោយ៕

 

 

Tags:
  • ដូណាលត្រាំ
  • ឯកភាព
  • ស៊ីជីងពីង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥