MENU
ដូណាលត្រាំជួបពិភាក្សាជាមួយលោក ពូ ទីន លើកតំបូងក្រោយការវាយប្រហារស៊ីរី
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៣ ឧសភា ២០១៧, ១៧:០៤ | ៤០២ ដង | ចុចបញ្ចេញមតិ (០)

នៅថ្ងៃទី​២ខែឧសភា ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ហើយក៏ជាលើកទី​៣ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាចាប់តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។

តាមប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា ​មេដឹកនាំទាំងពីរបានពិភាក្សាគ្នាស្តីអំពីសកម្មភាពបញ្ចប់ ក្រុមភេរវកម្ម​នៅមជ្ឈឹមបូព៌ា  និងកាត់បន្ថយភាពតានតឹងនៅឧប្បទ្វីបកូរ៉េ។ នៅក្នុងសេចក្តីប្រកាសសេតវិមានបានបញ្ចាក់ថា «ប្រធានាធិបតីត្រាំ​និង លោកពូទីន បានឯកភាពគ្នាថា ពលរដ្ឋស៊ីរីឈឺចាប់យូពេកហើយ​​​ ដល់ពេលដែលធ្វើគ្រប់យ៉ាងដើម្បីបញ្ចប់»។

ការជួបពិភាក្សាគ្នាតាមទូរស័ព្ទគឺជាលើកទីមួយ​ចាប់តាំងពីអាមេរិក បាញ់មីស៊ីលទៅលើទីតាំងយោធា​នៅក្នុងប្រទេសស៊ីរី​ ដើម្បីតបតនឹងការប្រើអាវុធគីមី កាលរបស់រដ្ឋាភិបាលស៊ីរីកាលពីខែមេសា។ នៅពេលនោះ អគ្គលេខាធិការអង្គការណាតូ លោក​ Jens Stoltenberg ​បញ្ចាក់ថា ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីអាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

ការសន្ទនាតាមទូរស័ព្ទជាលើកទី​៣របស់មេដឹកនាំទំាងពី​រ។ នៅថ្ងៃទី​៣ខែមេសា លោកត្រាំក៏បានទូរស័ព្ទទៅកាន់លោកពូទីន ចូលរួមរំលែកទុក ដល់ការវាយប្រហារនៅស្ថានីរថភ្លើងក្នុងទីក្រុង​ St Petersburg សម្លាប់មនុស្ស ១១នាក់។ ការជួបពិភាក្សាតាមទូរស័ព្ទលើកទីមួយ​នៅថ្ងៃទី ២៨ខែមករា​ ពេលលោកត្រាំទើបតែចូលកាន់តំណែងប្រធានាធិបតីអាមេរិកបានតែ ៨ថ្ងៃប៉ុណ្ណោះ

រាល់ការសន្ទនារបស់មេដឹកនាំទាំងពីរគឺផ្តោតសំខាន់ទៅលើ ការកម្ចាត់ក្រុមភេរវកម្ម នៅក្នុងតំបនមជ្ឈឹមបូព៌ា ពិសេសគឺក្រុមភេរវកម្ម​ IS តែម្តង។

ជំនួបពិភាក្សារបស់មេដឹកនាំប្រទេសទាំងពីរ កន្លងទៅមិនបានប៉ុន្មានម៉ោង ក្រុមភេរវកម្ម​ IS ​បានបើកការវាយប្រហារទៅលើ ជុំរុំជនភៀសខ្លយននៅក្នុងប្រទេសស៊ីរី សា្លប់៤៥នាក់។រទស្សន៍BBCចេញផ្សាយនៅថ្ងៃពុធទី៣ខែឧសភា ឆ្នាំ ២០១៧ នេះបានឲ្យដឹងថាជនស៊ិវិល ច្រើនជាង៤០នាក់ និងក្រុមឧទ្ទាមឃឺដមួយចំនួនទៀត ត្រូវបានក្រុមជ្រុលនិយមរដ្ឋឥស្លាម បើកការវាយប្រហារនិងសម្លាប់នៅ ភាគខាងជើងឈៀងខាងកើតនៃព្រំដែនប្រទេសស៊ីរីជាមួយនឹងអ៊ីរ៉ាក់។

គេជឿជាក់ថាការវាយប្រហាររបស់ក្រុមISគឺសំដៅទៅលើជុំរំភៀសខ្លួនបណ្តោះអាសន្នរបស់ ប្រជាជនស៊ីរីនិងអ៊ីរ៉ាក់ស្ថិតនៅ ក្នុង តំបន់Rajm al-Salibiក្បែរទៅនឹងទីក្រុងShaddadiនៃខេត្តHassakeh។

គួរបញ្ជាក់ថាក៏មានការប៉ះទង្គិចគ្នាផងដែររវាងក្រុមកងកម្លាំងប្រជាធិបតេយ្យស៊ីរីជាមួយនឹងក្រុមISផងនៅត្រង់ ចំណុច ប៉ុស្តិ ត្រួត ពិនិត្យមុនពេលISវាយចូលទៅដល់ជុំរំភៀសខ្លួននោះ៕

 

 

Tags:
  • ដូណាលត្រាំ
  • ពូ ទីន
  • ស៊ីរី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥