MENU
ប្រធានាធិបតីដូណាលត្រាំ ប្រកាសផ្លាសប្តូរឥរិយាបទចំពោះ ប្រធានាធិបតីស៊ីរី
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៦ មេសា ២០១៧, ១៦:១២ | ៤៥៤ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មាន  AFP ​បានផ្សាយថា  នៅថ្ងៃទី​៥ខែមេសា ប្រធានាធិបតីអាមេរិកដូណាលត្រាំ បាន ប្រមានដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី អាលអាសាដ ថាបានដើរហួសព្រំដែនដោយបានវាយប្រហារ​អាវុធគីមីពេលកន្លងមកហើយលោកអាសាដនឹងត្រូវប្រឈមនៅប្រតិកម្មពីអាមេរិក។

ប្រធានាធិបតីដូណាលត្រាំបានបញ្ចាក់យ៉ាងច្បាស់ថា « នៅពេលដែលគេសម្លាប់កុមារ គ្មានទោស​ គឺជាការដើរហួសព្រំដែនយ៉ាងឆ្ងាយគឺហួសទាំងបន្ទាត់ក្រហមហើយរឿងនោះបានកើតឡើង ធ្វើឲ្យខ្ញុំត្រូវផ្លាសប្តូរឥរិយាបទចំពោះស៊ីរីចំពោះប្រធានាធិបតីអាលអាសាដ »។

លោកត្រាំមិនបានបញ្ចាក់ច្បាស់ពីប្រតិកម្មរបស់អាមេរិកទៅលើមេដឹកនាំស៊ីរីនោះ​ឡើយ ប៉ុន្តែ  អាមេរិកធ្លាប់បានលើកឡើងថា នឹងមិន​ធ្វើសកម្មភាពយោធានៅស៊ីរីយូ​អង្វែងនោះឡើយ។ ទាំងនោះមានន័យថា​លោកត្រាំអាចបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី ហើយ​អាចបញ្ចប់តំណែងរបស់លោកអាលអាសាដទៀតផង។

ការប្រកាសខាងលើកើតឡើងក្រោយពេលដែលអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី​ Nikki Haley ​បានប្រមានថា ទីក្រុងវ៉ាស៊ីនតោននិងមានសកម្មភាពជាឯកតោភាគីទៅលើស៊ីរី ប្រសិនបើអង្គការសហប្រជាជាតិគ្មានសកម្មភាពណាមួយ​សមស្របទេនោះ។

នៅក្នុងសន្និសីទកាសែតលោកត្រាំបានរំលឹកឡើងវិញនៅការសន្យាកម្ចាត់ក្រុមភេរវកម្ម​ IS   ក្នុងរយៈពេលខ្លី ទាំងនៅក្នុងប្រទេសអីរ៉ាក់និងស៊ីរី។

នៅពេលនេះដែរអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តបានចោទប្រកាន់រដ្ឋាភីបាលរបស់លោកអាលអាសាដ ជាអ្នកនៅពីក្រោយការវាយប្រហារដោយអាវុធគីមី នៅស៊ីរី។ ប៉ុន្តែរុស្ស៊ី និងស៊ីរីបានច្រានចោលការចោទប្រកាន់ទាំងនោះ។

ការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី​៤ខែមេសានោះ​បង្ករឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយការវាយប្រហារសម្លាប់មនុស្សជាង​១០០នាក់ក្នុងនោះមាន ពលរដ្ឋស្លូតត្រង ៧២នាក់និងជិត៥០០នាក់រងរបួស។

អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តបានចោទប្រកាន់រស្ឋាភិបាលលោកអាលអាសាដ ជាអ្នកនៅពីក្រោយការវាយប្រហារខាងលើ ។ ប៉ុន្តែ ស៊ីរីនិងរុស្ស៊ី បានច្រានចោល ដោយបញ្ចាក់ថា កម្លាំងទាហានស៊ីរី​វាយប្រហារ ចំឃ្លាំងអាវុធគីមី របស់ក្រុមភេវកម្មប៉ុណ្ណោះ ទើប បណ្តាលឲ្យមានការ រីកសាយភាយជាតិគីមីពុល សម្លាប់មនុស្សយ៉ាងច្រើនបែបនេះ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៥ខែមេសា  រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក​ Boris Johnson ​បញ្ចាក់ថា រាល់ភស្តុតាំង បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលស៊ីរី ត្រូវតែទទួលខុសត្រូវ ចំពោះ ការវាយប្រហារ ដោយគីមីខាងលើ ។ ចំណែកអាមេរិកក៏បានបញ្ចាក់ថា កម្លាំងទាហានស្មោះត្រងនឹងលោកអាលអាសាដ បានវាយប្រហារ​ដោយអាវុធគីមី​ ដែលមានសារធាតុ​ Sarin ​។  អាមេរិក បារាំង អង់គ្លេស និង ប្រទេសជាច្រើនទៀត បានស្នើរ អង្គការសហប្រជាជាតិ  ស្រាវជ្រាវឲ្យបានឆាប​បំផុត  ទៅលើការវាយប្រហារខាងលើ៕

 

 

Tags:
  • ប្រធានាធិបតី
  • ដូណាលត្រាំ
  • ឥរិយាបទ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥