MENU
គីមជុងអ៊ុន ត្រួតពិនិត្យទាហាននៅលើកោះពីររបស់កូរ៉េខាងជើង គំរាមវាយប្រហារកូរ៉េខាងត្បូង
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០៥ ឧសភា ២០១៧, ១១:២៣ | ៤៤៨ ដង | ចុចបញ្ចេញមតិ (០)

មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបានបានទៅត្រួតពិនិត្យ កម្លាំងទាហាននៅលើកោះពីរគឺកោះ​ JangJae និង​ Mu ​ដែលនៅជិតកោះ​ Yeongpyeong របស់កូរ៉េខាងត្បូង ។ នៅក្នុងដំណើរត្រួតពិនិត្យនោះលោកគីមបានឲ្យកម្លាំងទាហានត្រៀមវាយប្រហារកូរ៉េខាងត្បូអផងដែរ។

កូរ៉េខាងជើងធ្លាប់បានបាញ់ប្រហារទៅលើកោះ​ Yeongpyeong​ របស់កូរ៉េខាងត្បូងកាលពីខែវិច្ឆិការ ឆ្នាំ​២០១០ សម្លាប់មនុស្ស​៤នាក់ ក្នុងនោះមានពលរដ្ឋស្លូតត្រងពីរនាក់​។ ការបាញ់ប្រហារនោះក៏ជាលើកទីមួយផងដែរ ចាប់តាំអពីកូបញ្ចប់សង្គ្រាម នៅក្នុងឆ្នាំ​១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់។

មេដឹកនាំគីមជុងអ៊ុនបានសម្លឹងមើលកោះរបស់កូរ៉េខាងត្បូងពីចម្ងាយ ហើយអំពាវនាវ ឲ្យទាហានត្រៀមលក្ខណវាយប្រហារ ប្រឆាំងសត្រូវ។ ប្រភ័ពព័ទ៌មានពីកូរ៉េខាងត្បូងបានផ្សាយថា  លោកគីមជុងអ៊ុនទៅត្រូតពិនត្យទាហាន ដោយ កបាលតូចមួយ។

ការទៅកាន់កោះខាងលើ​កើតឡើងក្នុងពេលដែល​ ស្ថានភាពនៅក្នុងតំបន់កំពុងតែតានតឹងខ្លាំអឡើងដោយសារតែ​ ការបញ្ចូន កម្លាំង​អាវុធជាច្រើនរបស់អាមេរិកមកកាន់ឧប្បទ្វីបកូរ៉េ​ ទប់ទលនិងការគំរាមកំហែងពីកូរ៉េខាងជើង​។

សកម្មភាពរបស់កូរ៉េខាងជើង​កើតឡើងចំពេលដែល លោកគីមជុងអ៊ុន បញ្ចាក់ថា​ចិន បាន​«ក្បថ»កូរ៉េខាងជើង​ដោយងាក់ទៅរកអាមេរិកវិញ។កាលពីថ្ងៃទី៤ខែឧសភា ទីក្រុងព្យុងយ៉ាង បានធ្វើរិះគន់កាសែតរដ្ឋរបស់ចិន សម្រាប់ពាក្យសម្តី ប្រឆាំងព្យុងយ៉ាងនាពេលថ្មីៗនេះ ដោយបញ្ជាក់ថា កូរ៉េខាងជើង ដែលមានហៅតាមផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងមិនអង្វរករសុំបន្តមិត្តភាពជាមួយចិននោះទេ ប្រសិនបើនោះមានន័យថា ជាការបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែដ៏មានតម្លៃរបស់ខ្លួន។ 

ដោយការលើកឡើងបញ្ជាក់ច្បាស់ៗ នូវឈ្មោះកាសែត The People's Daily និងកាសែត Global Times ក្នុងប្រទេសចិន ព្យុងយ៉ាងបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ដែលបោះពុម្ពផ្សាយលើទីភ្នាក់ងារសារព័តកណ្ដាល់រដ្ឋរបស់កូរ៉េខាងជើងថា ពាក្យសម្តីអត្ថាធិប្បាយខ្វះការពិចារណារបស់ពួកគេ បានធ្វើឲ្យអ័ព្វឱនដល់ចំណងមិត្តភាព រវាងប្រទេសជាសម្ពន្ធនឹងគ្នាទាំងពីរ។ 

យោងតាមព័ត៌មានចុះផ្សាយដោយ Ibtimes នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំព្យុងយ៉ាង បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយនោះថា ប្រទេសណាក៏ដោយ ត្រូវតែយល់ឲ្យច្បាស់ថា ដំណើររបស់កូរ៉េខាងជើងចូលទៅសម្រេចឲ្យបាននូវវត្តមានអាវុធនុយក្លេអ៊ែ ឬក៏ការអភិវឌ្ឍរបស់ប្រទេស គឺទាំងមិនអាចផ្លាស់ប្តូរ ឬធ្វើឲ្យរង្គួសរង្គើបានឡើយ ហើយកូរ៉េខាងជើង នឹងមិនអង្វរករសុំដាក់ទាន តំហែទាំមិត្តភាពជាមួយចិនដោយប្រថុយលះបង់កម្មវិធីនុយក្លេអ៊ែ មានតម្លៃស្មើនឹងជីវិតខ្លួន មិនថាមិត្តភាពនោះមានតម្លៃប៉ុណ្ណាណាស់ក៏ដោយ៕

 

 

Tags:
  • គីមជុងអ៊ុន
  • កូរ៉េខាងជើង
  • កូរ៉េខាងត្បូង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥