MENU
ដូណាលត្រាំជួបពិភាក្សាតាមទូរស័ព្ទជាមួយ មេដឹកនាំ៣ប្រទេសសម្ព័ន្ធមិត្ត នៅអាស៊ានស្តីពីកូរ៉េខាងជើង
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០១ ឧសភា ២០១៧, ១២:០៦ | ៣៩៩ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីអាមេរិកដូណាលត្រាំ កាលពីថ្ងៃតី៣០ខែមេសាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ សមព័ន្ធមិត្ត៣ប្រទេសនៅក្នុងតំបន់អាស៊ាន ស្តីពីបញ្ហាកូរ៉េខាងជើង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោកត្រាំបានជួបពិភាក្សាជាមួយ មេដឹកនាំថៃ សឹង្ហបុរីន និង ហ្វីលីពីន។ នៅពេលសន្ទនាលោកត្រាំបានអញ្ជើញមេដឹកនាំទាំង៣ទស្សនកិច្ចទៅកាន់អាមេរិក។

មន្ត្រីអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅក្នុងសន្ទនាមេដឹកនាំអាមេរិកនិង៣ប្រទេសអាស៊ាន បានផ្តោតសំខាន់ទៅលើការដាក់គំនៀបសេដ្ឋកិច្ចនិងកិច្ចការបរទេសដល់កូរ៉េខាងជើង។

នៅយប់ថ្ងៃទី២៩ លោកត្រាំបានជួបពិភាក្សាជាមួយ ប្រធានាធិបតីហ្វីលីពីនលោកឌូទឺរទេហើយបានអញ្ជើញលោកទស្សនកិច្ចទៅកាន់អាមេរិកផងដែរ។ សកម្មភាពខាងលើរបស់លោក ត្រាំកើតឡើងក្រោយពេលកូរ៉េខាងជើងបន្តសាកល្បងមីស៊ីល ក៏ដូចជាក្រោយពេលដែលកូរ៉េខាងជើង ស្នើរដល់ប្រទេសក្នុងតំបន់អាស៊ានជួយគាំទ្រប្រឆាំងអាមេរិកផងដែរ។

កាលពីសប្តាហ៍កន្លងមកលោកត្រាំបានជួបពិភក្សាជាមួយមេដឹកនាំចិន និងជប៉ុនតាមទូរស័ទ្ទស្តីពីបញ្ហាកូរ៉េខាងជើងផងដែរ។

លោក Reince Priebus ប្រធានការិយាល័យសេតវិមានបានឲ្យដឹងថា « យើងចាំបាច់ត្រូវតែសហការ ជាមួយប្រទេសក្នុងតំបន់ដើម្បីឲ្យមានការយលស្រប់ដូចគ្នា។ ប្រសិនបើមានអ្វីកើតឡើងនៅកូរ៉េខាងជើងយើងនឹងមានការគាំទ្រដើម្បីទប់ទលនិងសកម្មភាពរបស់កូរ៉េខាងជើង។

ដោយសារតែបញ្ហាកូរ៉េខាងជើងលោកត្រាំបានផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ានដូចជា ហ្វីលីពីន និងថៃជាដើម ។ កន្លងមកអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលរស់លោកឌូទឺទេ ដែលបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀនសម្លាប់មនុស្សរហូតដល់ជាង៨ពាន់នាក់  ។ ចំណែកនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា រងការថ្កោលទោសយ៉ាងខ្លាំងពីអាមេរិកក្រោយពេលលោកដឹកនាំយោធាធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា ដែលជារដ្ឋាភិបាលមានភាពជិតស្និតនឹងអាមេរិក។

លោកត្រាំបានឆ្លើយតបនិងបទសម្ភាសម៍មួយនៅក្នុងកម្មវិធី Face The Nation របស់បណ្តាញព័ត៌មាន CBS បានផ្សាយកាលពីថ្ងៃទី៣០ខែមេសាថា «ពាណិជ្ជកម្ម ជារឿងសំខាន់បំផុត ប៉ុន្តែយើងនៅមានសង្គ្រាមមួយធំជាងនេះទៀត ដែលអាចធ្វើឲ្យមនុស្សរាប់លាននាក់ស្លាប់។

ក្រុមអ្នកវិភាគយលឃើញថា សកម្មរបស់ប្រធានាធិបតី អាមេរិក គឺដើម្បីអូសទាញប្រទេសជាសម្ព័ន្ធមិត្តឲ្យគាំទ្រខ្លួនជាមុន ទើបវាយប្រហារទៅលើកូរ៉េខាងជើង ។ បើលោកត្រាំ វាយប្រហារនៅពេលនេះប្រទេសក្នុងតំបន់អាស៊ីទំងមូលក្នុងនោះមានអាស៊ានប្រកដជាប្រឆាំង ជាកជាមិនខានឡើយ ដោយសារតែសង្គ្រាមធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរួម។ បច្ចុប្បន្នអាស៊ីដើរតួនាទីយ៉ាងសំខាន់លើបញ្ហាសេដ្ឋកិច្ចពិភពលោកទាំងនោះហើយទើបលោកត្រាំមិនអាចបើកការវាយប្រហារទៅលើកូរ៉េខាងជើងបើប្រទេសនៅក្នុងតំបន់មិនគាំទ្រទេនោះ។

ពេលនេះអាចនិយាយបានថា លោកត្រាំបានត្រៀមលក្ខណរួចរាល់សម្រាប់សង្គ្រាមជាមួយកូរ៉េខាងជើងដោយរងចាំតែ ការ ងកក្បាលពីប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់តែប៉ុណ្ណោះ។ នៅពេលនេះដែរសម្ព័ន្ធមិត្តអាមេរិកគឺបារាំងក៏បានបញ្ចូននាវាចម្បាំងមកកាន់ឧប្បទ្វីកូរ៉េផងដែរដើម្បីចូលរួមនៅក្នុងសមយុទ្ធ ដែលគេយលថា ត្រៀមវាយប្រហារកូរ៉េខាងជើង។

នាវាចម្បាំងដ៏ទំនើបរបស់បារាំងមួយគ្រឿងដែលមានឈ្មោះថា Mistral តាមសេចក្តីរាយការណ៍ បានធ្វើដំណើរមកដល់ផែប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះដើម្បីចូលរួមធ្វើសហសមយុទ្ធយោធាមួយជាមួយនឹងជប៉ុន សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលសមយុទ្ធនេះត្រូវគេសម្លឹងឃើញថា ជាគោលបំណងបង្ហាញអំណាចយោធាមួយដាក់ប្រទេសចិន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Ibtimes នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នាវាចម្បាំងបារាំងមួយគ្រឿងនេះបានធ្វើដំណើរចូលមូលដ្ឋានទ័ពជើងទឹកជប៉ុនស្ថិតនៅទីក្រុងណាហ្គាសាគិភាគខាងត្បូងបន្ទាប់មកនឹងបន្តចូលរួមសមយុទ្ធយោធា នៅលើនិងជុំវិញកោះ Tinian មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ហើយក្នុងសមយុទ្ធនោះកងទ័ពជើងទឹកបារាំង ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក នឹងធ្វើការហ្វឹកហាត់ចូលចតក្នុងទឹកនិងលើគោក នៅជុំវិញកោះ។ 

គួរបញ្ជាក់ផងដែរថា តាមសេចក្តីរាយការណ៍សមយុទ្ធទ័ពជើងទឹកនេះគឺត្រូវបានធ្វើឡើងចំពេលតែមួយដែលជប៉ុននិងសហរដ្ឋអាមេរិក ត្រូវគេនិយាយថា កំពុងមានការព្រួយបារម្ភ ចំពោះយោធូបនីយកម្មរបស់ចិន នៅដែនទឹកតំបន់ឆ្នេរក្រៅតំបន់កាន់កាប់របស់ខ្លួន និងនៅសមុទ្រចិនខាងត្បូង ហើយទ័ពជើងទឹកបារាំង ក៏មានការប្រុងប្រយ័ត្ន ចំពោះសកម្មភាពនៅសមុទ្ររបស់ចិន ស្របពេលដែលប៉ារីស ក៏គ្រប់គ្រងកោះមួយចំនួននៅប៉ាស៊ីហ្វិក ដូចជាកោះ New Caledonia និងកោះ French Polynesia ជាដើម៕

 

Tags:
  • ដូណាលត្រាំ
  • ពិភាក្សា
  • សម្ព័ន្ធមិត្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥