MENU
កិច្ចពិភាក្សា Shangri-laនៅសឹង្ហបុរី បញ្ហាភេរវកម្មនិងប្រឆំាងភេរវកម្ម ជាប្រធានបទសំខាន់
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ១២:៥៧ | ៥៣១ ដង | ចុចបញ្ចេញមតិ (០)

កិច្ចពិភាក្សា​​Shangri la នៅថ្ងៃទី​២ខែមិថុនា  ជាកិច្ចពិភាក្សា​ប្រចាំឆ្នាំលើកទី​១៦ ធ្វើឡើងនៅប្រទេសសឹង្ហបុរី​ មានរយៈពេល ៤-៦ថ្ងៃ ដោយពិភាក្សា​លើបញ្ហា​សំខាន់ៗ​ក្នុងតំបន់និងលើពិភពលោក។ នៅក្នុងកិច្ចពិភាក្សាឆ្នាំនេះ បញ្ហាសមុទ្រចិនភាគខាងត្បូង និងការប្រឆាំងភេរវកម្ម គឺជាប្រធានបទសំខាន់បំផុត ដោយក្រុមភេរវកម្ម​ IS ​បានលេច​ចេញជារូបរាងនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។

ទទឹមនិងនោះ ទម្រងសន្តិសុខនៅក្នុងតំបន់ ក៏ត្រូវបានលក់មកពិភាក្សា ​ពិសេសគឺបញ្ហាភេរវកម្ម​ IS ​កំពុងតែស្វែងរកកម្លាំង ធុនធាន​ដើម្បីបង្កើត ប្រទេសអិស្លាម នៅតំបន់អាស៊ីភាគអាគ្នេយ៍។

តាមគម្រោងនាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Malcolm Turnbull នឹងថ្លែងសន្តរកថា​បើកកិច្ចពិភាក្សា  ​​Shangri la ។ សារព័ត៌មាន  Business Times បានដកស្រងព័ត៌មានពីរដ្ឋាភិបាលអូស្ត្រាលី បញ្ចាក់ថា​ លោក Malcolm Turnbull នឹងលើកឡើងពីបញ្ហាធំៗ ក្នុងនោះមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង  កម្មវិធីបរមាណូ​កូរ៉េខាងជើង   និងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ឆ្លងដែន។

គិតដល់ថ្ងៃទី​៣១ខែឧសភា មាន តំណាងប្រទេសជាង ៥០បានចុះឈ្មោះចូលរួម កិច្ចពិភាក្សានេះ​ ក្នុងនោះមានរដ្ឋមន្ត្រីជាច្រើនរូប មេបញ្ចាការកងទ័ព  និងអ្នកឯកទេសសន្តិសុខ​អន្តរជាតិ។​ ចំណែកអាមេរិក រដ្ឋមន្ត្រីក្រសួងការពារជាតិលោក​ James Mattis នឹងចូលរួមកិច្ចពិភាក្សានេះ ហើយនឹងថ្លែងសន្តរកថា​ នៅថ្ងៃទី​២នៃកិច្ចពិភាក្សា ដោយមានប្រធានបទ (​អាមេរិក និងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក)

ក្រុមអ្នកវិភាគលើកឡើងថា កិច្ចពិភាក្សានេះគឺជាឧកាសដើម្បី ឲ្យរដ្ឋាភិបាលអាមេរិកបង្ហាញពី​គោលនយោបាយឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិ ដែលអតីតប្រធានាធិប​តីអូបាម៉ា​បានអនុវត្ត។លោកត្រាំនៅតែបន្តអនុវត្ត គោលនយោបាយទាំងនោះដដែល ។

រដ្ឋាភិបាលសឹង្ហបុរី បានបញ្ចូនកម្លាំងប៉ូលិសទ្រងទ្រាយធំ​ការពារសន្តិសុខ កិច្ចពិភាក្សា​​Shangri la   ដោយខា្លចក្រុមភេរវកម្ម​​ឆ្លៀតឧកាសវាយប្រហារ បំផ្លាសសន្តិខុសជាតិនៅទីនេះ។ ដោយសារតែពេលនេះមាន ក្រុម ភេរវកម្ម​ IS ​ចូលមកដំបន់អាស៊ានកាន់តែច្រើន ហើយកំពុងតែគ្រប់គ្រង តំបន់មួយចំនួននៅក្នុងប្រទេសហ្វីលីពីន៕

 

 

Tags:
  • កិច្ចពិភាក្សា
  • សឹង្ហបុរី
  • ភេរវកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥