MENU
កូរ៉េខាងជើងស្នើរ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ពិភាក្សា
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៣:៥៣ | ៥០៦ ដង | ចុចបញ្ចេញមតិ (០)

នៅថ្ងៃទី១១ខែឧសភាកូរ៉េខាងជើងបានអំពាវនាវ ឲ្យរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូង បញ្ចប់គោលនយោបាយប្រឈមមុខដាក់គ្នា ក្នុងនោះមានទាំងការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិកជាដើម។ការអំពាវនាវខាងលើកើតឡើងក្នុងពេលដែល ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងស្បថចូលកាន់តំណែង ក្រោយការជាប់ឆ្នោតភ្លាមៗ។

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង ព័ត៌មានពីសារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា  «កូរ៉េទាំងពីរ ចំបាច់ត្រូវតែគោរពគ្នា និងបើកនៅទំព័រថ្មី ឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរ និងឯកភាពជាតិ។ កូរ៉េខាងត្បូងនិងកូរ៉េខាងជើង ចាំបាច់ត្រូវតែស្វែងរកកិច្ចពិភាក្សា ចចារ នៅគ្រប់ថ្នាក់មន្ត្រី ពីធំដល់តូច។

ក្រៅពីនេះកូរ៉េខាងជើងក៏បានអំពាវនាវ ដល់កូរ៉េខាងត្បូងបញ្ចប់សកម្មភាព បង្ហោះខាត់ប័ណ ចូលទៅកាន់កូរ៉េខាងជើង  ពិសេសគឺបញ្ចប់ភាពតានតឹងនៅពេលនេះ ដើម្បីបញជៀសនៅការប្រឈមមុខដាក់គ្នានៅតាមព្រមដែន និងនៅដែនសមុទ្រ។

ពលរដ្ឋកូរ៉េខាងត្បូងក៏ដូចជាកូរ៉េខាងជើងសង្ឃឹមថា ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Moon  នឹងស្វែងរកដំណោះស្រាយធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរឡើង ។ នៅក្នុងពេលឃោសនាបោះឆ្នោត លោក Moon ក៏បានសន្យាថា និងជម្រុញឲ្យមានកិច្ចចរចារ និង បោះបង់កម្មវិធីបរមាណូ។

ក្នុងប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើង ភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបចំពេលដែលមានការ បាញ់បង្ហោះគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ជាបន្ដបន្ទាប់ពីប្រទេស កូរ៉េខាងជើង ហើយក៏ត្រូវបានគេរំពឹងទុកថា របបកម្មុនិស្ដមួយនេះ អាចនឹងធ្វើតេស្តនុយក្លេអ៊ែរមួយផ្សេងទៀតឬបាញ់គ្រាប់រ៉ុកកែត រយៈចម្ងាយឆ្ងាយ ដែលធ្វើឲ្យស្ថានភាព កាន់តែតានតឹងឡើង ។

បើតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្ននេះកំពុងរក្សា បាននូវកម្រិត នៃជំហរការពារជាតិ ដ៏រឹងមាំរបស់ខ្លួន ដែលនោះជាការឆ្លើយតប របស់លោកទៅនឹង សំណួរមួយអំពីថា តើក្រសួងបាន គ្រោងនឹងបង្កើន កម្រិតប្រុងជើងការ មុន និងក្រោយព្រឹត្តិការណ៍បោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីជ្រើសរើសអ្នកស្នងតំណែង ប្រធានាធិបតីបន្ទាប់ ពីលោកស្រី ផាក គឹនហេ ដែលត្រូវបានគេ ចោទប្រកាន់ពីបទ ទទួលសំណូក ក្នុងរឿងអាស្រូវ អំពើពុករលួយនេះ៕

 

 

Tags:
  • កូរ៉េខាងជើង
  • កូរ៉េខាងត្បូង
  • ពិភាក្សា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥