MENU
កញ្ញា ឌួង ហ្សូរី ដាវាយបកតារាប្រុសម្នាក់ ឲ្យចេះរក្សាកំណើតរបស់ខ្លួន
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី២៩ មេសា ២០១៧, ១១:៤២ | ៨០៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ពាក្យចាស់ពោលថាពេលអត់ឲ្យតែបានអ្នកណាជួយពិតជាមិនភ្លេចគុណបំណាច់ឡើយនឹងចងចាំជានិច្ច។ប៉ុន្តែពាក្យនេះកញ្ញាឌួង ហ្សូរីដាហាក់ល្វីងមុខគ្រាដែលកូនក្រុមសមាជិកបង្ហាញម៉ូដរបស់នាងស្រាប់តែបែកឆ្វេងនិងនិយាយភាពមិនល្អនៃជំនាញការងាររបស់នាង។

តារាសម្តែងកញ្ញាឌួង ហ្សូរីដា បានវាយប្រហារនិងលាតត្រដាងប្រវត្តិរបស់តារាសម្តែងប្រុសម្នាក់ដែលចាកចេញពីក្រុមបង្ហាញម៉ូដរបស់នាងទៅហើយនោះបែរជាងាកមកមួលបង្កាច់ពីការបែកបាក់ក្រុម ។

កញ្ញាឌួង ហ្សូរីដា ចាត់ទុកតារារូបនោះជាមនុស្សភ្លេចកំណើតដើមក្នុងពេលខ្លួនចាប់ផ្តើមល្បី ហើយមួលបង្កាច់បង្ខូចក្រុមបង្ហាញម៉ូដរបស់នាងគឺក្រុម«Cambodia Supermodels» ថាបែកបាក់គ្នា ។

ដោយមិនបញ្ចេញអត្តសញ្ញាណតារារូបនោះជាអ្នកណាកញ្ញាឌួង ហ្សូរីដា សរសេរសារបង្ហោះតាមហ្វេសប៊ុកថា «កាលមិនទាន់ល្បី មកសុំជ្រកក្រោមដំបូលក្រុម ដំបូលក្រុមហ៊ុនមិនសូវខ្វល់ពីតម្លៃឈ្នួលការងារទេ ធ្វើម៉េចឱ្យតែបានចេញមុខក្នុងក្រុមជាមួយបងៗតារាបង្ហាញម៉ូដល្បីនៃ Cambodia Supermodels ដល់តែពេលក្រុមហ៊ុនប្រូម៉ូដឱ្យឡើងល្បីបញ្ជូនឈ្មោះឱ្យធ្វើ MC តាមប៉ុស្តិ៍ បញ្ជូនឈ្មោះឱ្យខាងខ្សែភាពយន្ត ដល់ពេលគេល្បី មានអ្នកខ្លះក៏នៅរក្សាធាតុដើម តែអ្នកខ្លះក៏ដុះស្លាប ហើរទៅបាត់ដោយភ្លេចកំណើត...! មានអ្នកខ្លះភ្លេចគិតថាពេលមិនទាន់ល្បីរកតែលុយជិះម៉ូតូឌុបមកបើកលុយមិនបានផង ម្តាយឈឺផង សុំឱ្យបងហ្សូជួយរកការងារឱ្យធ្វើឱ្យតែបានលុយ ឱ្យម៉ែបង់ថ្លៃពេទ្យតែដល់ឥឡូវឡើងកូដ បែរជាបំភ្លេចក្រុមហើយព្យាយាមឱ្យខ្លួនឯងលេចធ្លោតែម្នាក់ឯងដោយការគ្រប់គ្រងរបស់ក្រុមផ្សេង ។

សួរថាកាលដែលលោកអ្នកមិនទាន់ល្បីមានអ្នកទាំងអស់ហ្នឹងគេនឹកឃើញលោកអត់ ?  កុំប្តូរចរិតលឿនពេកណាប្រយ័ត្នធ្លាក់មកវិញទៅ...! តែក៏អរគុណដល់សមាជិកក្រុមរបស់យើងដទៃទៀតដែលនៅតែល្អនឹងគ្នាទោះបីមានគ្រួសារ មានបានហើយក្តី តែនៅតែរក្សាកំណើតល្អរបស់ខ្លួនដដែល» ។

ប្រតិកម្មតបពីឌួង ហ្សូរីដា នេះបន្ទាប់ពីសារព័ត៌មានមួយចុះផ្សាយជុំវិញព័ត៌មាននៃការបាក់បែកក្រុម Cambodia Supermodels ដែលជាក្រុមបង្ហាញម៉ូដប្រជុំដោយតារា ល្បីៗ។ ព័ត៌មាននេះចុះផ្សាយដោយយោងតាមការបង្ហើបពីតារាប្រុសម្នាក់អតីតជាសមាជិកក្រុមម៉ូដែលមួយនេះ ។

តារាប្រុសដែលសុំមិនបញ្ចេញឈ្មោះម្នាក់នោះ អះអាងថា គេមិនមានអ្វីត្រូវនិយាយទៀតទេ ពាក់ព័ន្ធនឹងក្រុមម៉ូដែលនេះ ដោយហេតុថា គេបានចាកចេញហើយក្រុមទៀតសោតក៏បែកខ្ញែកគ្នាដែរ ។ ទន្ទឹមនឹងការបង្ហើបនេះគេក៏ឃើញថា សមាជិកមួយចំនួនចេញមកបើកក្រុមហ៊ុនពិធីការផ្ទាល់ខ្លួន រៀងៗខ្លួន ក្នុងនោះមានដូចជាលោកយ៉ែម សំអូន លោកអេឡិច ចន្ត្រាជាដើម ។ ក្រៅពីនេះសមាជិក ស្រីៗ ខ្លះក៏មានស្វាមីចេញទៅរស់នៅក្រៅប្រទេសដូចជាអ្នកនាងសារ៉ាយ សក្ខណា និងលី ម៉ារីណាជាដើម ។

ជុំវិញរឿងនេះសមាជិកក្រុមគឺអ្នកនាងចន ច័ន្ទលក្ខិណា ទទួលស្គាល់ពីការបែកខ្ញែកនេះ ប៉ុន្តែនាងបញ្ជាក់ថា បែកតែអ្នកចង់បែក និងចង់រកទីផ្សារខ្លួនឯង ដោយមិនចង់នៅក្រោមក្រុមហ៊ុនប៉ុណ្ណោះ៕                                            

Tags:
  • ឌួង ហ្សូរី
  • តារាប្រុស
  • កំណើត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥