MENU
កញ្ញា លឹម មួយហ្គិច ផុងក្នុងរឿងដណ្តើមប្តីគេ
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី១៣ ឧសភា ២០១៧, ០៨:៤២ | ២,១៦៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  តារាសម្តែងនិងពិធីការិនីលឹម មួយហ្គិចហៅPiPiហ្គិចស្រាប់តែសុខៗបែរជារងសម្ពាធរឿងរ៉ាវមួយដែលប៉ះនិងពាក្យដណ្តើមប្តីគេធ្វើឲ្យសាមីខ្លួនស្រឡាំងកាំងមិនអាចនៅស្ងៀមបានគ្រាដែលក្នុងបណ្តាញសង្គមហ្វេសបុករបស់នាងមានគេដៀលកប់ៗក្នុងពាក្យសំដី។

ការរងសម្ពាធនូវពាក្យដណ្តើមប្តីគេនេះជាការភ័នច្រឡំដ៍ធំមួយសម្រាប់ពិធីការិនីវ័យក្មេងកំពុងតែឡើងកូដក្នុងវិថីសិល្បៈរហូតត្រូវបាននាងប្រញាប់រត់ចេញមកស្រែករកភាពត្រឹមត្រូវដែលមហាជនមួយចំនួនកំពុងតែមានការភ័នច្រឡំបើមិនបានដឹងរឿងពិត។

កញ្ញាលឹម មួយហ្គិចពិធីការិនីស្រស់ស្អាតនិងជាតារាសម្តែងឆ្លងកាត់ស្នាដៃជាច្រើនរឿងបានឲ្យដឹងថាខ្ញុំពិតជាស្រឡាំងកាំងខ្លាំងមែនទែនដែលនៅក្នុងហ្វេសបុកម្ចាស់អាក់ខោនឈ្មោះRith Skyបានប្រើពាក្យមិនសមរម្យឈ្លើយមែនទែនខូមិនលើហ្វេសបុករបស់នាងដោយសរសេរពាក្យថា«យកប្តីគេហើយធ្វើឲ្យគេបែកបាក់គ្រួសារទៀតមីសំផឹង»។មួយហ្គិចបន្តថាគាត់បានឃើញនាងឈរថតរូបជាមួយតារាស្រីម្នាក់ដែលមានរឿងជាមួយភាគីខាងនោះដោយនាងអត់ដឹងថាគេមិនបញ្ហាអ្វីនោះទេ។ប៉ុន្តែម្ចាស់ហ្វេសបុកនោះលែងជាហ្វ្រែនជាមួយគ្នាដល់ឃើញនាងឈរជិតបែរជាមកផុសជេរឲ្យដាក់លើហ្វេសបុកនាងឲ្យផ្តាំតារាស្រីរូបនោះកុំឲ្យធ្វើចឹងទៀត។

នាងទទូចឲ្យម្ចាស់ខាងលើឈប់ប្រើពាក្យចឹងទៀតហើយប្រើពាក្យឲ្យបានគួរសមនៅក្នុងអាក់ខោនខ្ញុំផងដោយមិនដឹងថាមានបញ្ហាអ្វីទេសំខាន់នេះជាអាក់ខោនផ្ទាល់ខ្លួនរបស់ខ្ញុំៗគ្មានបានធ្វើអំពើបែបនេះជាមួយអ្នកណាទេហើយក៍យល់ពីស្នេហាត្រីកោណនេះដែរអត់ប៉ះពាល់តែម្តង។

នាងទទួលស្គាល់ថានាងធ្លាប់ស្គាល់តារាស្រីរូបនោះមែនតែយូរៗជួបគ្នាម្តងក្នុងកម្មវិធីក៍ឈរថតរូបជាមួយគ្នាហើយក៍ចប់បែកផ្លូវរៀងៗខ្លួនបែរជាមកសរសេរពាក្យជេរស្តីកប់ៗមកនាងបែបនេះមិនត្រូវទេ។

ដូច្នេះនាងស្នើឲ្យបងៗខាងលើដែលផុសជេរក្នុងហ្វេសបុកនាំនោះសូមបញ្ឈប់ហើយគួរតែឈប់ប្រើពាក្យអាក្រក់ស្តាប់ទាំងនោះទៅព្រោះនាងខ្លាចការយល់ខុសដោយទុកឱកាសឲ្យម្តងទៀតក៍ដូចជាការជូនដំណឹងជាសាធារណៈ។បើប្រិយមិត្តចង់ដឹងបែបណាចូលមកមើលពាក្យជេរទាំងនោះក្នុងអាក់ខោននាងដឹងហើយគឺមិនបានលុបទេ។អ្វីដែលជាការអរគុណដល់សារព័ត៌មានដែលបានឃើញពាក្យផុសមិនល្អនោះក៍ចាប់អារម្មណ៍សម្ភាសន៍ដើម្បីជាការឆ្លើយតបភ្លាមៗផងដែរ។ 

Tags:
  • លឹម មួយហ្គិច
  • ដណ្តើមប្តីគេ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥