MENU
ពេជ្រ អាវីហ្សា រំលេចខួបកំណើតឲ្យអស់ចង្រៃ
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ០៩:០៧ | ៨៨០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  ក្នុងពេលមានរឿងរ៉ាវមិនល្អក្នុងជីវិតបន្តគ្នាតារាសម្តែងតែងកាយសិចស៊ីពេជ្រ អាវីហ្សាបានរំលេចពិធីខួបកំណើតចូលរួមដោយតារាល្បីៗមកជូនពរជ័យនាង។ម្ចាស់ខួបរំពឹងថានឹងនាំលាភសំណាងមកវិញក្រោយរៀបចំតាមបណ្តាំគ្រូចិនសែរួចមក។

តារាសម្តែងពេជ្រ អាវីហ្សា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនដោយមិនបានព្រាងទុកមុនកាលពីរាត្រីថ្ងៃទី១៨ខែឧសភានេះនៅ ភោជនីយដ្ឋានមួយខាងក្រោយផ្សារសុវណ្ណា ប៉ុន្តែចំនួនភ្ញៀវដែលចូលរួមមានចំនួនច្រើនលើសការរំពឹងទុក។

ពេជ្រ អាវីហ្សា លើកឡើងថាដើមឡើយនាងគ្មានគម្រោងរៀបចំពិធីខួបកំណើតអ្វីនោះទ ព្រោះមិនចង់រំខានអ្នកសិល្បៈប៉ុន្តែដោយសារយោបល់ម្តាយធម៌របស់នាងឲ្យរៀបចំទើបនាងសម្រេចធ្វើមុនថ្ងៃខួប៣ទៅ៤ថ្ងៃមុនប៉ុណ្ណោះ។ នាងថាខួបកំណើតគម្រប់វ័យ២៧ឆ្នាំរបស់នាងបានអញ្ជើតែអ្នកជិតដិតប្រមាណ៥០នាក់ប៉ុណ្ណោះដែលភាគច្រើនជាអ្នកសិល្បៈហើយភ្ញៀវស្ទើរតែទាំងអស់គឺអញ្ជើញតាមទូរស័ព្ទនិងហ្វេសប៊ុក ប៉ុន្តែចំនួនភ្ញៀវលើសការកំណត់រហូតឲ្យនាងសម្រេចចិត្តថែមតុថ្មីទៀត។

នាងថាលើសចំនួនកំណត់ព្រោះតែភាគច្រើនភ្ញៀវដែលបានចូលរួមមកជាក្រុមនិងជាគូទើបនាងនឹកស្មានមិនត្រូវនៃចំនួនភ្ញៀវពិតប្រាកដ។នាងថាដើមឡើយការចំណាយនៃការរៀបចំគឺប្រមាណ២ពាន់ដុល្លារអាមេរិក ប៉ុន្តែអាចនឹងលើសនេះបន្តិចព្រោះតែភ្ញៀវច្រើនកុះករធ្វើឲ្យនាងរំភើបចិត្តនិងការស្រលាញ់រាប់អានពីពួកគេ។ នាងថាមុនថ្ងៃខួបកំណើតពីរថ្ងៃមុននេះនាងបានរៀបចំឲ្យមានកម្មវិធីមនុស្សធម៌គឺការចុះទៅចែកអំណោយដល់កុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ភ្នំពេញថ្មី។

ពេជ្រ អាវីហ្សា លើកឡើងថាសម្រាប់ការងារសិល្បៈមួយរយៈពេលនេះនាងមិនជាមមាញឹកច្រើនទេព្រោះតែផលិតករយល់ថានាងទើបនឹងជួបរឿងចម្រូងចម្រាសជាមួយអតីតសង្សា ។ អ្វីដែលនាងបួងសួងសុំសម្រាប់ពិធីខួបកំណើតនេះគឺនាងចង់បានសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារប៉ុណ្ណោះមិនប្រាថ្នារឿងរ៉ាវស្នេហានោះទេ។ នាងរំពឹងដែរថាថ្មីនឺងនាំមកនូវរឿងរ៉ាវដែលល្អៗក្នុងជីវិត៕

Tags:
  • ពេជ្រ អាវីហ្សា
  • ខួបកំណើត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥