MENU
ទេព កញ្ញា ការងាររុំព័ន្ឋច្រើនសុំពេលសម្រាកលម្ហែកាយ
សិល្បៈនិងកំសាន្ត | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៣៥ | ១,៧៦៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  តារាសម្តែងទើបតែមានឈ្មោះក្នុងពិភពសិល្បៈកញ្ញាទេព កញ្ញាបានខិតខំទទួលថតរឿងពីមួយទៅមួយរហូតរកពេលសម្រាកគ្មាន។ម្ល៉ោះហើយទើបសម្រេចចិត្តថាសុំពេលដកឃ្លាមួយអន្លើខ្លះសិនដើម្បីឲស្រួលខ្លួនរួចនឹងវិលមកវិញម្តងទៀត។

ក្នុងអំឡុងពេលដកឃ្លាជាមួយសិល្បៈមួយរយៈខ្លីស្រីស្អាតទេព កញ្ញាបានឆ្លៀតពេលវេលាខ្លះយកជីវិតឯកជនរបស់នាងដើរកម្សាន្តនៅតំបន់អង្គរវត្តទឹកដីល្បីល្បាញនៃប្រាសាទខ្មែរ។ជាមួយនិងសម្រស់រំលេចខ្លួនតានតួប្រាសាទនៅរូបភាពជាច្រើនប្លង់បានធ្វើឲតារាកូនខ្មែររូបនេះហាក់បានជួយផ្សព្វផ្សាយពីវប្បធម៌ប្រាសាទបុរាណមួយចំណែកដែរគ្រាដែលនាងសរសេរពាក្យពេចន៍ជាច្រើនស្តីទឹកដីអង្គរនៃប្រាសាទអង្គរតូច។តាមរយៈរូបភាពទាំងនោះហាក់ធ្វើឲកញ្ញាសប្បាយរីករាយធូរអារម្មណ៍ក្នុងពេលសម្រាកពីការងារមួយរយៈសិននេះ។ក្នុងនាមជាតារាសិល្បៈចាប់ផ្តើមមានគេស្គាល់ទេព កញ្ញាបានឆ្លៀតចូលរួមក្នុងសកម្មភាពកិច្ចការសង្គមបែបមនុស្សធម៌ជាមួយក្រុមការងារឈ្មោះ«មូនិធិសប្បុរសធម៌ ដើម្បីសង្គមនិងវិស័យសិល្បៈតែងនិពន្ឋនៅកម្ពុជា»ដោយទេព កញ្ញាជាអ្នកតំណាងមូនិធិហើយរមែងរំលេចការងារចែករំលែកទឹកចិត្តជួយសង្គមរហូតហូរហែរ។

 ទេព កញ្ញាបានថ្លែងឲដឹងថាមួយរយៈនេះនាងទទួលថតចំនួនបីរឿងថតចប់មួយរឿងនៅ២រឿង។ជាមួយនេះមានស្ពតថ្មីជាច្រើននិងរឿងថ្មីផ្សេងគេហៅថតតែអត់ហ៊ានទទួលខ្លាចរត់មិនរួចចង់សម្រាកសិន។រឿងដែលនាងកំពុងថតមានរឿង«ផ្ការីកក្នុងចិត្ត»និងរឿង«ម្ចាស់គ្រងបេះដូង»ដែលពីររឿងនេះកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ដូចគ្នា។បន្ថែមពីនេះមានការងារជាច្រើនហៅសម្តែងដោយមិនទាន់សម្រេចចិត្តគោលដៅសម្រាកយកកម្លាំងសិនមុននឹងផ្តើមឡើងវិញ។តារាដែលល្បីទាំងតួសម្តែងនិងចិត្តសប្បុរធម៌ក្នុងនាមជាមូនិធិបានបន្តទៀតថានាងមិនបោះបង់សិល្បៈចោលពេលនេះទេគ្រាដែលកំពុងមានផ្លែផ្កា។ប៉ុន្តែមកពីនាងមិនចង់ធ្វើការឲហួសកម្លាំងខ្លាចដួលទៅខាតទាំងអស់ទើបសម្រេចចិត្តលម្ហែកាយខ្លះកុំឲស្មុគពេក។ដូចនេះនាងរំពឹងថាទស្សនិកជននិងផលិតករចាងហ្វាងផលិតកម្មនិងអធ្យាស្រ័យដល់នាងដែលបានបដិសេធដោយនាងនិងសម្តែងវិញឆាប់ៗនេះក្រោយពេលស្រលះខ្លួនល្អពេញលេញដូចដើម។                       

Tags:
  • ទេព កញ្ញា
  • រុំព័ន្ឋ
  • លម្ហែកាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥