MENU
កញ្ញា សម្បត្តិ លិកា សុំស្ងាត់មួយរយៈសន្សំបទថ្មី
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី០១ មិថុនា ២០១៧, ០៩:២៥ | ៩៤៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងវ័យក្មេងស្រស់ស្អាតសម្រស់ស្រអែមកញ្ញាសម្បត្តិ លិកាបាននឹងព្យួរការងារសិល្បៈចម្រៀងមួយរយៈខ្លីដើម្បីត្រៀមផលិតបទថ្មីៗនិងស្នាដៃថ្មីជាបន្តទៀតនៅលើកញ្ចក់ទូរទស្សន៍គ្រាដែលយុវវ័យសម័យថ្មីនិយមតែចម្រៀងប្លែកៗនិងស្ទីលរាំទាំងហ្វូងនៃក្រុមរាំ។  

កញ្ញាសម្បត្តិ លិកាប្រការដែលផ្អាកសិល្បៈខ្លីនេះដើម្បីយល់ថាតារាសិល្បៈម្នាក់បើចេញមុខច្រៀងតែបទដដែលៗមិនមានអ្វីប្លែកគឺនាងមិនអាចទាញយកចំណាប់អារម្មណ៍ពីមហាជនបានឡើយ។ជាពិសេសនាងឃើញរៀមច្បងសិល្បៈល្បីៗជាច្រើនបានខិតខំបង្ហាញស្នាដៃប្លែកៗទាំងចម្រៀងក្បាច់រាំការស្លៀកពាក់តុបតែងកាយមើលទៅសមភ្នែកតែម្តង។ដូចនេះហើយទើបនាងត្រូវតែរំលេចរកចំនុចល្អៗទាំងអស់នេះតោងខ្លួនឯងឲ្យកាន់តែមានសភាពលេចធ្លោកជាបន្តទៀតគ្រាដែលនាងស្រឡាញ់ការច្រៀងសិល្បៈនេះតាំងពីវ័យក្មេងមកម្ល៉េះ។ 

កញ្ញាសម្បត្តិ លិកាកាបានថ្លែងថាក្នុងនាមជាតារាចម្រៀងនាងបានច្រៀងបទលេចធ្លោគួរសមមួយចំនួនរបស់នាងដូចជាប«ពេលបាត់បងទើបដឹងថាស្តាយក្រោយ»បទទី២បទ«កុំហាមអូនមិនឲ្យស្រឡាញ់បង»ដែលជាបទរបស់បងប្រុសនាង«កុំហាមបងមិនឲ្យស្រឡាញ់អូន»ដែលមានមិត្តយុវវ័យជាច្រើនស្តាប់កម្សាន្តធ្វើឲ្យគេស្គាល់។នាងមួយរយៈនេះនាងសុំស្ងាត់ជាមួយស្ថានីយ៍ទូរទស្សន៍ខ្លីសិនដោយសារតែកំពុងធ្វើបទថ្មីៗឲ្យច្រើននិងរវល់ទៅបរទេសមិនទាន់មានពេលនៅក្នុងស្រុកច្រើននៅឡើយ។ការងារសិល្បៈរបស់នាងមិនមែនឈប់ឬបោះបង់នោះទេនៅតែពេញចិត្តប្រឡូកគ្រាន់តែនាងរវល់ការងារក្នុងមុខរបររកស៊ីដែលមិនអាចនិយាយបាន។ណាមួយចង់ប្រមូលអ្វីដែលថ្មីក្នុងសិល្បៈចែកជូនអ្នកគាំទ្រអាចជាស្ទីលតុបតែងខ្លួនក្បាច់រាំព្រមជាមួយបទចម្រៀងថ្មីមួយទៀតមានក្នុងហ្វេសបុករបស់នាងអាចបងប្អូនស្តាប់កម្សាន្តទាំងអស់គ្នាផងដែរ។

នាងរំពឹងថាពេលវិលមកវិញបងប្អូនទាំងអស់និងជួយគាំទ្រការសម្តែងរបស់នាងដដែលដោយនាងពេញចិត្តក្នុងការសម្តែងឲ្យបានល្អតាមការសំណូមពររបស់ទស្សនិកជនផងដែរ។ 

Tags:
  • សម្បត្តិ លិកា
  • បទថ្មី
  • សុំស្ងាត់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥