MENU
ដឹងតែផ្អើលទៀតហើយ! ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា បានតំណែងតួឯក ក្នុងរឿងភាគ
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី១៩ ឧសភា ២០១៧, ០៧:៤៦ | ១,៥០០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  មានដំណឹងលេចឮថាពេលនេះតារាលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសនិងហង្សមាសលោកព្រាប សុវត្តិនិងកញ្ញាឱក សុគន្ឋកញ្ញាបានសហការរួមគ្រាថតខ្សែភាពុន្តឲ្យទូរទស្សន៍ហង្សមាស។ដែលនេះជាដំណឹងលេចឮមួយគួរឲ្យចាប់ចិត្តដោយមហាជនពិតជាយល់ថាតួទាំងពីរនេះនឹងកាន់តែកន្ត្រាក់ការទាក់ទាញបន្តទៀត។

តារាចម្រៀងលំដាប់ជួបមុខរបស់ផលិតកម្មហង្សមាស គឺលោក  ព្រាម សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថា ទើបនឹងទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស។

គ្រាដែលបទ”រាំអញ្ជែកៗ” របស់តារារចម្រៀងព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញបានទទួលការគាំទ្រច្រើនស្រាប់តែលេចចេញដំណឹងថាអ្នកទាំងពីរបានចាប់ដៃគ្នាថតភាពយន្តភាគថ្មីរួមគ្នាផងដែរ។ ការទម្លាយនេះដែរក្រោយពេលដែលស្ថានីយទូរទស្សន៍ហង្សមាសបានសំងំថតភាពយន្តភាគថ្មីរបស់ខ្លួនអស់ជាងមួយខែមកហើយ។ ទោះជាយ៉ាងណាចំណងជើងភាពយន្តយន្តភាគថ្មីនេះមិនត្រូវបានគេបញ្ជាក់ទេប៉ុន្តែ ប្រាកដណាស់ថា ភាពយន្តនេះដឹកនាំសម្តែងដោយផលិតករជើងចាស់ លោក ហ្វៃ សំអាង ដែលទើប នឹងលាឈប់ពីការងារនៅទូរទស្សន៍ អប្សរា នោះ។

នៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀង លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា បាន នៅឡើយទេ ខណៈដែលលោក ហ្វៃ សំអាងបានស្នើមិនធ្វើការបញ្ជាក់ពីដំណឹងនេះ។ ប៉ុន្តែប្រភពពីសិល្បករដែលបានចូលរួមសម្តែងក្នុងរឿង នេះលើកឡើងថាផលិតកម្មហង្សមាសបានដាក់កំពូលតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួនមកសម្តែងរឿងភាគថ្មីរបស់ខ្លួនដើម្បីទាក់ទាញការចាប់អារម្មណ៍ ហើយគេចម្លែកដែលភាពយន្តនេះត្រូវបានរិតត្បិតនិងលាក់លៀមមិនឲ្យមានការបញ្ចេញព័ត៌មានណាមួយនោះ។ ប្រភពបញ្ជាក់ថា សូម្បីតែការថតរូបបង្ហោះក៏ត្រូវបានហាមឃាត់ដែរសម្រាប់តារាសម្តែង ក្នុងរឿងនេះព្រោះតែជាលក្ខខណ្ឌរបស់ផលិតកម្មដែលលើកឡើងថា រក្សាការសម្ងាត់និងចង់ឲ្យរឿងនេះចាប់ផ្តើមផ្ទុះការគាំទ្រនៅពេលចេញផ្សព្វផ្សាយវីដេអូខ្លីវិញ។ ប្រភពលើកឡើងដែរថា ភាពយន្តភាគថ្មីនេះជារឿងបែបមនោសញ្ចេតនា និងមានឈុតឆាកជាច្រើនថតនៅភ្នំពេញនិងខេត្ត មួយចំនួន។ មានការលើកឡើងដែរថាភាពយន្តនេះថតបានប្រមាណជិត៥០ភាគរយហើយ ហើយក៏គ្រោងនឹងបញ្ចប់ការថតក្នុងពេលឆាប់ៗនេះ ដែលតាមការប៉ាន់ស្មាន ភាពយន្តដែលសម្តែងរួមដោយតារាចម្រៀង ពីររូបនេះនឹងចាក់បញ្ចាំងក្នុងអំឡុងចុងឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ដែរថា តារាចម្រៀងព្រាប សុវត្តិធ្លាប់បានសម្តែង ភាពយន្តមួយចំនួនរួមមកហើយដូចជារឿង “នេសាទក្រពើ” រឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ?” ជាដើមគ្រាដែលតារាចម្រៀងឱក សុគន្ធ មិនធ្លាប់បានចូលរួមសម្តែង ភាពយន្តសោះចាប់តាំងពីនាងប្រឡូក ក្នុងអាជីពសិល្បៈប៉ុន្តែការសម្តែងមិនមែនជាឧបសគ្គសម្រាប់នាងឡើយព្រោះតែនាងឆ្លងកាត់ការសម្តែង ក្នុងបទចម្រៀង ជាច្រើនរួចមកហើយ៕ 

 គួររលឹកផងដែរថាមួយរយៈចុងក្រោយនេះតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានាបាននាំគ្នាដុតដៃជើងគ្រប់គ្នាដើម្បីផលិតខ្សែភាពយន្តភាគខ្មែរផ្សាយជូនមហាជនក្រោយក្រសួងព័ត៌មានចេញម៉ោងមាសចាប់ពីម៉ោង៧យប់ដល់៩យប់។លើសពីនេះទស្សនិកជនជាច្រើនពិតជាដឹងថារឿងដំបូងរបស់ហង្សមាសនៅកញ្ចក់ទូរទស្សន៍ពិតជាទាក់ទាញក្រោមការដឹកនាំពីអ្នកបំពេញតួនាទីសុទ្ឋតែជាបុគ្គលធនធានមនុស្សសម្បូរបទពិសោធន៍ច្បាស់ៗតែម្តង។                             

Tags:
  • ព្រាប សុវត្ថិ
  • ឱក សុគន្ធកញ្ញា
  • តំណែងតួឯក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥