MENU
ឧប្បទ្វីបកូរ៉េកំពុងតែតានតឹង កូរ៉េខាងត្បូងទិញរ៉ាដាបន្ថែមសម្រាប់តាមដានមីស៊ីល កូរ៉េខាងជើង
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៦ មេសា ២០១៧, ១៤:០៤ | ៣៩០ ដង | ចុចបញ្ចេញមតិ (០)

កូរ៉េខាងត្បូងបានប្រកាសថាប្រទេសនេះបានសម្រេច ទិញរ៉ាដា ពីរគ្រឿងទៀត ដែលជារ៉ាដាប្រកាសអាសន្នដ៏ទំនើបបំផុត អាចចាប់បានមីស៊ីលកូរ៉េខាងជើង ទាន់ពេលវេលា ប្រសិនបើ វាយប្រហារ មកលើទឹកដីកូរ៉េខាងត្បូង។ ការសម្រេចទិញខាងលើកើតឡើងក្នុងពេលដែល ស្ថានភាព នៅឧប្បទ្វីបកូរ៉េកំពុងតែតានតឹង ខ្លាំងឡើង។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ក្រសួងការពារជាតិ បានសម្រេចទិញរ៉ាដាប្រកាសអាសន្នបន្ទាន់ ពីរគ្រឿងសម្រាប់សកម្មភាពការពារជាតិឲ្យកាន់តែប្រសើរឡើង។ លោក​ Han Min Koo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងក៏បានបញ្ចាក់ ពីការទិញរ៉ាដាខាងលើ​ផងដែរ។

បច្ចុប្បន្នទាហានកូរ៉េខាងត្បូងបានប្រើប្រាស់រ៉ាដាផ្ទាល់ដី ពីរគ្រឿង មានឈ្មោះថា​ Green Pine ​ផលិតដោយប្រទេសអីស្រាអែល ។ តាមគម្រោង កូរ៉េខាងជើង និង បនុ្តទិញថែម ដែលមាន ធ្វើសកម្មភាពតាមដានបានចម្ងាយ​៨០០គីឡូម៉ែត្រ គឺអាចដឹងបានលឿនពីការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង ហើយអាចទប់ទលបានទាន់ពេលវេលា។

ពេលដំបូងក្រសួងការពារជាតិ មានមូលនិធិគ្រាប់គ្រាន់សម្រាប់ទិញរ៉ាដាតែមួយគ្រឿងប៉ុណ្ណោះ ប្រភេទទំនើប ប៉ុន្តែក្រោយមកក៏បានបង្កើនចំណាយសម្រាប់ការពារជាតិ ដោយ ត្រូវ បន្ថែមដល់ទៅពីរគ្រឿង​។ ជាមួយគ្នានេះកូរ៉េខាងត្បូងក៏បានបង្កើនប្រព័ន្ធមីស៊ីលការពារដោយខ្លួនឯង ផងដែរ ក្រៅពីប្រព័ន្ធការពាររបស់អាមេរិក។

ក្រៅពីនេះកូរ៉េខាងត្បូងមានគម្រោង ផលិតនាវាមុជទឹកនាវាចម្បាំងទំនើបៗ ដែលអាចវាយប្រហារគូសត្រូវរបស់ខ្លួនបានគ្រប់ពេល ដោយបំពាក់មីស៊ីលនាំផ្លូវផងដែរ។

ពាក់ព័ន្ធនិងកូរ៉េខាងជើងនោះដែរ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមាននៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា កូរ៉េខាងជើង គឺជាការគំរាមកំហែងពិតប្រាកដមួយ ដែលត្រូវដោះស្រាយ ដោយពេលនេះ ជាកាលៈទេសៈព្រួយបារម្ភខ្លាំងមួយ ដែលថា ប្រទេសនេះ អាចនឹងសាកល្បង គ្រាប់បែកនុយក្លេអ៊ែរលើកទី៦ នៅព្រឹកព្រលឹមថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន PRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ថា ការព្រមានរបស់ប្រធានាធិបតីអាម៉េរិកនេះ បានធ្វើឡើងអំឡុងពេល កិច្ចប្រជុំជាមួយអគ្គរដ្ឋទូត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១៥ប្រទេស ក្នុងនោះមាន ចិន និងរុស្ស៊ីផងដែរ នៅឯសេតវិមាន នៅថ្ងៃចន្ទ (ពេលវេលានៅអាម៉េរិក)។

លោក ដូណាល់ ត្រាំ បានព្រមានទៀតថា «ស្ថានការណ៍របស់កូរ៉េខាងជើង គឺមិនអាចទទួលយកបានឡើយ។ ក្រុមប្រឹក្សាត្រូវតែរៀបចំ ដើម្បីដាក់ទណ្ឌកម្មបន្ថែម និងឲ្យដាក់ខ្លាំងជាងមុន ទៅលើប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។

លោកបន្ថែមថា «នេះគឺជាការគំរាមកំហែងពិតប្រាកដ ចំពោះពិភពលោក ថាតើយើងចង់ពិភាក្សា អំពីបញ្ហានេះដែរឬទេ។ កូរ៉េខាងជើងគឺជាបញ្ហាធំ របស់ពិភពលោក ហើយវាជាបញ្ហា ដែលយើងត្រូវតែដោះស្រាយ ឲ្យដល់ទីបំផុត»៕

 

 

Tags:
  • ឧប្បទ្វីប
  • កូរ៉េខាងត្បូង
  • តានតឹង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥