MENU
គោលនយោបាយរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើង បង្ករក្តីបារម្ភដល់អាមេរិកនិងជប៉ុន
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៣:៥៨ | ៥៥៦ ដង | ចុចបញ្ចេញមតិ (០)

លោក​Moon Jae In ចង់ពិភាក្សា និងបង្កើនទំនាក់ទំនងការបរទេស សេដ្ឋកិច្ចជាមួយកូរ៉េខាងជើង ។អ្វីដែលសំខាន់នោះគឺលោកចង់ដឹកនាំផ្ទាល់នៅក្នុងការដោះស្រាយវិបត្តិជាមួយកូរ៉េខាងជើង គឺដើរផ្ទុយពី​គោលជំហររបស់អាមេរិកទៅលើកូរ៉េខាងជើង។

តាមការប្រកាសរបស់ក្រុមអ្នកឯកទេសវិភាគបញ្ចាក់ថា  ការជាប់ឆ្នោតរបស់លោក​ Moon Jae In និងគោលនយោបាយដឹកនាំរបស់លោកអាចធ្វើឲ្យអាមេរិកនិង​កូរ៉េខាងត្បូងមានវិវាទ​នឹងគ្នាក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង​។ ដូចកាលពីប្រធានាធិបតីហ្វីលីពីន លោក ឌូទឺទេ ឡើងកាន់តំណែង ដែលមានគោលនយោបាយផ្ទុយពីប្រធានាធបិតីមុន ធ្វើឲ្យសម្ព័ន្ធមិត្ត រវាងអាមេរិកនិងហ្វីលីពីន ដែលមានរយៈពេលរាប់សិបឆ្នាំមកនេះត្រូវបែកបាក់ ។ តើកូរ៉េខាងត្បូង កំពុងតែដើរតាមផ្លូវនោះឬ?

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រងសម្តីអ្នកនាំពាក្យ សេតវិមាន លោក​ Sean Spicer បញ្ចាក់ថា​ ប្រធានាធិបតីត្រាំចង់ជួបពិភាក្សាជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូង​ Moon Jae In ទៅលើបញ្ហាដែលភាគីទាំងពី​រយកចិត្តទុកដាក់នាពេលកន្លងមក។ អ្នកនាំពាក្យសេតវិមានបញ្ចាក់ទៀតថា ​លោក​រងចាំ ប្រទេសទាំងពីរអាមេរិក-កូរ៉េខាងត្បូង បន្តសហការគ្នា បង្កើនទំនាក់ទំនងមិត្តភាពកាន់តែជិតស្និតថែមទៀត។

Moon Jae In​ កំពុងតែស្វែងរកវិធីសស្ត្រ ដឹកនាំថ្មី កំណត់គោលដៅថ្មីរបស់កូរ៉េខាងត្បូង ពិសេសគឺការដោះស្រាយបញ្ហាកូរ៉េខាងជើង ។ នៅក្នុងពេលឃោសនាបោះឆ្នោត លោក​ Moon Jae In ​បញ្ចាក់ថា «យើងចាំបាច់ត្រូវតែធ្វើជាម្ចាស ក្នុងការដោះស្រាយ បញ្ហា វិវាទជាមួយកូរ៉េខាងជើង ។ សម្ព័ន្ធមិត្ត អាមេរិក ដើរតួនាទីគាំទ្រ ការសម្រេចរបស់យើង ក្នុងការរកសំណោះស្រាយជាមួយប្រទេសជិតខាង កូរ៉េខាងជើង»។

ចំណែកសារព័ត៌មាន​ Tokyo Shimbun ​របស់ជប៉ុន បានផ្សាយថា លោក​ Moon Jae In បានប្រកាសដោយបើកជំហរពីគម្រោង សហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ចជាមួយកូរ៉េខាងជើង។

នៅពេលនេះដែរ ប្រសិនបើ រដ្ឋាភិបាលថ្មីកូរ៉េខាងត្បូង ចាប់ផ្តើមសហការសេដ្ឋកិច្ច  ជាមួយកូរ៉េខាងជើង ដូចជា ដំណើរការ តំបន់ឧស្សាហកម្ម Kaesong ដែលជាតំបន់ «មាន់ពងចេញមាស»របស់កូរ៉េខាងជើង  និងធ្វើឲ្យការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើកូរ៉េខាងជើង ពីសហគមន៍អន្តរជាតិត្រូវថយចុះ​ ជាការបំបែក ជញ្ជាំងឡោមព័ទ្ធសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។

 

 

Tags:
  • គោលនយោបាយ
  • កូរ៉េខាងត្បូង
  • កូរ៉េខាងជើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥