MENU
មីស៊ីលកូរ៉េខាងជើងមិនអាចបាញ់ចូលដល់ទឹកដី អាមេរិកឡើយ
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី១២ ឧសភា ២០១៧, ១៤:០២ | ៥៣៧ ដង | ចុចបញ្ចេញមតិ (០)

មន្ត្រី​ចារកម្ម របស់មន្ទីបញ្ចកោណអាមេរិកបញ្ចាក់ថា កូរ៉េខាងជើង​ត្រូវ ឆ្លងកាត់នៅឧប្បស័គ្រជាច្រើនទៀតទើបអាចផលិតមីស៊ីលឆ្លងទ្វីប​ ICBM ​បំពាក់ក្បាលគ្រាប់បរមាណូដែលអាចបាញ់ដល់ទឹកដីអាមេរិក ។

សារព័ត៌មាន​ Bloomberg ​បានផ្សាយថា អ្នកនាំពាក្យមន្ទីបញ្ចកោណ​ លោក​ William Marks ​បានបញ្ចាក់ថា  បើទោះបីមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន  នឹងពង្រីកសកម្មភាពផលិតអាវុធ មិស៊ីលឆ្លងទ្វីប បាញ់ដល់អាមេរិកនោះគឺត្រូវតែចំណាយពេលយ៉ាងយូទៀតទើបអាចសម្រេចបាន។

ក្នុងពេលជាមួយគ្នានោះ ភាពតានតឹងនៅឧប្បទ្វីបកូរ៉េ មិនទាន់មានសញ្ញា ថយចុះនៅឡើយ​ ដោយទីក្រុងព្យុងយ៉ាងបន្តសាកល្បង កាំជ្រួចមីស៊ីលបើទោះបី​រងការ​ប្រឆាំង និងដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ និងអាមេរិកក្តី។ នៅពេលនេះ អាមេរិក បានបញ្ចូនអាវុធ គ្រាប់គ្រាន់ទៅកាន់ឧប្បទ្វីបកូរ៉េ ដែលជាការត្រៀមលក្ខណវាយប្រហារទៅលើ កូរ៉េខាងជើង។

មន្ត្រីចារកិច្ចអាមេរិកបានបញ្ចាក់ថា  កូរ៉េខាងជើងអាចចំណាយពេលដល់ឆ្នាំ​២០២០ ទើបអាចផលិត មីស៊ីលឆ្លងទ្វីបបាញ់ដល់ទឹកដីអាមេរិក។ ប៉ុន្តែមិនប្រាកដថា​ហោះទៅដល់អាមេរិកនោះឡើយគឺត្រូវឆ្លងកាត់ រនាំងការពារជាច្រើនទៀតរបស់អាមេរិក។

ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ  កម្លាំងយោធារបស់ព្យុងយ៉ាង កំពុងតែរីកដុះដាលខ្លាំងក្លាឡើង ប៉ុន្តែនៅតែស្ថិតនៅក្នុងលំដាប់ថ្នាក់ ក្រោយកម្លាំងទ័ពសេអ៊ូល ដែលជាប់ចំណាត់ថ្នាក់លេខទី១១ ក្នុងពិភពលោក។

ការស្ទង់មតិរបស់ Global Firepower ទើបបានចេញនូវលទ្ធផល ចាត់ថ្នាក់ប្រចាំឆ្នាំ ចំពោះកងកម្លាំងប្រដាប់អាវុធពិភពលោក កាលពីថ្ងៃពុធ ដោយបង្ហាញឲ្យឃើញថា កងកម្លាំងយោធារបស់កូរ៉េខាងត្បូង អាចយកឈ្មះកងទ័ពកូរ៉េខាងជើង បានយ៉ាងងាយ ក្នុងករណីមានជម្លោះណាមួយកើតឡើង។ 

យោងតាមការចុះផ្សាយ របស់គេហទំព័រ UPI បានឲ្យដឹងថា យោធាទីក្រុងព្យុងយ៉ាង ដែលមានតួនាទីដ៏លេចធ្លោរ ក្នុងការការពាររបបរដ្ឋាភិបាលរបស់ គីម ជុងអ៊ុន ត្រូវបានគេចាត់ថ្នាក់ លំដាប់លេខ២៣ នៃភាពខ្លាំងក្លាបំផុត ក្នុងពិភពលោក ហើយលំដាប់ថ្នាក់នេះ គឺស្ថិតនៅក្រោមអូស្ត្រាលី ប៉ុន្តែនៅលើកាណាដា និងអារ៉ាប៊ី សាអូឌីត៕

 

 

 

Tags:
  • មីស៊ីល
  • កូរ៉េខាងជើង
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥