MENU
យក់ ឋិតរដ្ឋា ចង់បង្កើនអាជីព ជាតារាភាពយន្ត
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី១៩ មេសា ២០១៧, ១៣:២៧ | ៦៧៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងលំដាប់យុវវ័យដែលទើបតែក្លាយជាតារាចម្រៀងពេញមុខនៅផលិតកម្មថោនអ្នកនាងយក់ឋិតរដ្ឋាបានតាំងជំហរថាប្រសិនបើអាចនាងនឹងចេញមុខសម្តែងភាពយន្តឲ្យបានច្រើនគ្រាដែលនាងកំពុងមើលឃើញថាទីផ្សារភាពយន្តខ្មែរកំពុងរីកឡើងជាលំដាប់។

ការដែលអ្នកនាងយក់ឋិតរដ្ឋាមានគោលគំនិតគិតឃើញបែបនេះក៍ព្រោះតែយល់ថានាងធ្លាប់សម្តែងភាពយន្តខ្មែរបានប៉ុន្មានរឿងរួចមកហើយកាលពីអំឡុងពេលនាងនៅល្បីល្បាញវ័យក្មេងមិនទាន់រៀបការ។ស្របពេលដែលតម្លៃទីផ្សារការងារសម្តែងភាពយន្តខ្មែរកាន់តែសម្បូរបែបតម្លៃទទួលបានប្រាក់កម្រៃលើសពីសម័យមុនៗបានដក់ចិត្តធ្វើឲ្យយក់ ឋិតរដ្ឋាពេញចិត្តរហូតចង់សាកល្បងបង្ហាញសមត្ថភាពទេពកោសល្យសម្តែងកុនទាំងចម្រៀងនិងសម្តែងពីរមុខនេះឲ្យរីកសាយឡើងបន្តទៀតផងដែរ។ឆ្លើយតបនិងចំនុចនេះអ្នកនាងយក់ឋិតរដ្ឋាបានឲ្យដឹងថាទាក់ទងនិងការសម្តែងនាងពិតជាមានចំណូលចិត្តនិងចង់បង្ហាញស្នាដៃនៃការសម្តែងនេះផងដែរដោយយល់ថាទីផ្សារភាពយន្តនៅកម្ពុជាយើងសព្វថ្ងៃមានការរីកលូតលាស់ល្អរាប់ទាំងប្រភេទបច្ចេកទេសនិងកាម៉ារ៉ាក៍មើលទៅលក់អាចប្រជែងជាមួយគេឯងបានដែរ។

នាងបន្តថាដូចដឹងហើយពីមុនមិនត្រឹមតែបានច្រៀងជាតារាចម្រៀងនោះទេនាងក៍ធ្លាប់សម្តែងកុនជាខ្សែភាពយន្តបានប៉ុន្មានរឿងដែរទើបគិតថាអាចទៅរួចបើទោះជាខកខានយូរក៍អាចសម្តែងបានព្រោះថតរឿងនិងខារ៉ាអូខេមិនសូវជាខុសគ្នាប៉ុន្មាននោះទេប្រហាក់ប្រហែលគ្នាច្រើនដែរ។ទោះបីជាយ៉ាងណាក៍ដោយការងារសម្តែងកុននេះអាចស្ថិតលើពេលវេលាគ្រប់គ្រាន់ប្រសិនបើមានពេលនាងសម្តែងតែបើអត់ពេលទុកឲ្យអ្នកអាជីពគេបន្តការងារនេះសិនចុះព្រោះនាងត្រូវមានបទចម្រៀងថ្មីៗជាច្រើនទៀតសម្រាប់ថតចម្រៀងចូលផលិតកម្មថោននិងរៀនស្ទីលបញ្ចេញក្បាច់រាំថ្មីៗទៀតដើម្បីបង្ហាញអ្នកគាំទ្រនិងដើម្បីឲ្យមើលទៅសមសួនជាតារាចម្រៀងព្រោះនាងមានក្រុមរាំហ្នឹងគេដែរសម្រាប់ឡើងឆាកហើយទាល់តែមានការរាំប្លែកៗទើបល្អភ្នែកអ្នកទស្សនា។ក្រៅពីនេះនាងក៍ត្រូវចំណាយពេលមើលថែរកូននិងស្វាមីព្រមទាំងមុខរបរប្រចាំថ្ងៃទើបមិនទាន់គិតថាសម្តែងបានឬអតិតែចិត្តពិតជាចង់ជួយលើកស្ទួយវិស័យភាពយន្តខ្មែរយើងដូចបណ្តាសិល្បករមួយចំនួនផងដែរព្រោះទាំងនេះសុទ្ឋតែជាសិល្បៈនិងផ្តល់កិត្តិយសឲ្យយើងដូចគ្នាមិនថាតែបទចម្រៀងនោះទេ។

Tags:
  • យក់ ឋិតរដ្ឋា
  • ភាពយន្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥