MENU
រឿង «អាមោកលក់ម៉ាំ» ខ្សែភាពយន្តដែលមាន ប៉ែន ចំរ៉ុង សម្តែងជូនមហាហង្ស
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ២០១៧, ១២:៣៦ | ៦៥៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ខ្សែភាពយន្តថ្មីមួយទៀតរបស់ផលិតកម្មមហាហង្សបានធ្វើពិធីសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧នារោងកុនម៉ាជើស៊ីណើផ្លិចបាយសាលកាលស្ថិតក្នុងផ្សារទំនើបអ៊ីអនម៉លរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ខ្សែរឿងនេះចូលរួមសម្តែងដោយលោកប៉ែន ចំរ៉ុងនិងកញ្ញាជីជីព្រមទាំងតារាជាច្រើនដួងទៀតផងដែរដើម្បីបង្កបរិយាកាសផ្ទៃរឿងបានទាក់ទាញអ្នកទស្សនា។អ្វីដែលប្លែកគេបានដឹងរួចហើយថាលោកប៉ែន ចំរ៉ុងបានផ្តាច់ការទាក់ទងគ្នាជាមួយផលិតកម្មមហាហង្សដែលមានលោកអ៊ិន សុភិនជាម្ចាស់ផលិតកម្មយូរមកហើយក្រោយផ្ទុះរឿងរ៉ាវផ្ទៃក្នុងរវាងគ្រួសារមួយនេះ។

ទោះបីជាយ៉ាងណាក្នុងពិធីសម្ពោធរឿងថ្មីក្រោមការសម្តែងរបស់ប៉ែន ចំរ៉ុងនោះគេមិនបានឃើញវត្តមានរបស់ ប៉ែន ចំរ៉ុងមកសម្ពោធឡើយសូម្បីជីជីក៍មិនបានមកដែរ។ការអាក់ខានមកនេះប្រហែលជាមិនចង់មើលមុខគ្នាឡើយរវាងផលិតកម្មមួយនេះស្របពេលដែលលោក អ៊ិន សុភិនមិនបានហាមឃាត់នោះទេមានតែអរបើសិនជារឿងនេះចំរ៉ុងសម្តែងទៅអ្នកមើលគាំទ្រ។

អ្នកចូលរួមនៅទីនោះអាចកាត់យល់ថានេះមកពីពួកគេមិនអាចវិលមកផ្សះផ្សាគ្នាបានស្របពេលដែលរឿងរ៉ាវបានស្ងប់ហើយម្នាក់ៗមិនចង់រំលឹកដើរតាមផ្លូវរៀងខ្លួនតែម្តង។ ទោះបីជាយ៉ាងណាតាមការឲ្យដឹងពីពូព្រហ្មដែលបានរៀបចំកម្មវិធីនេះបានបញ្ជាក់ថាលោកសប្បាយចិត្តដែលបានពាំនាំខ្សែរឿងមានគុណភាពរបស់ខ្មែរយើងគឺរឿង»អាមោកលក់ម៉ាំ»ជារៀងបែបកំប្លែងមកបញ្ចាំងជាផ្លូវការនៅតាមរោងកុនខ្មែរយើងដើម្បីបានអ្នកទស្សនារីករាយកម្សាន្ត។

ផ្ទៃរឿងមានសភាបសើចសប្បាយបងប្អូនមិត្តយុវវ័យអាចមកទស្សនារសជាតិថ្មីរបស់មហាហង្សដែលបានខិតខំកសាងរឿងខ្មែរពីមួយទៅមួយបញ្ចាំងនៅរោងកុននិងរឿងភាគតាមកញ្ចក់ទូរទស្សន៍ដែលបញ្ជាក់ថាមហាហង្សកំពុងមានទីផ្សារភាពយន្តល្អៗនៅកម្ពុជាយើង។ សម្រាប់តារាក្នុងសាច់រឿងរួមមាប៉ែន ចំរ៉ុង ជីជី ដួង ម៉ានិច  សុវណ្ណ គិរី ហម ឈរ៉ា ជា សំណាង លឹម រដ្ឋា លោកដែន សក្កដាព្រមទាំងតារាកិត្តយសជាច្រើនដួងទៀតផងដែរដោយខ្សែរឿងនេះចំណាយដើមទុនជិត៥ម៉ឺនដុល្លារអាមេរិក។                                                                       

Tags:
  • អាមោកលក់ម៉ាំ
  • ប៉ែន ចំរ៉ុង
  • ខ្សែភាពយន្ត
  • មហាហង្ស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥