MENU
ផលិតកររឿង «កំពូលស៊យឆ្លងភព» បាក់ទឹកចិត្តក្នុងការលើកស្ទួយវិស័យភាពយន្តខ្មែរ
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី២២ មីនា ២០១៧, ១១:៥៥ | ៧៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកតាន់ វុទ្ឋីផលិតករក្នុង«កំពូលស៊យឆ្លងភព»ហាក់សម្តែងការឆ្អែតចិត្តក្នុងការមើលឃើញថាតួលេខអ្នកគាំទ្រវិស័យភាពយន្តខ្មែរនៅតែមានសភាពតិចតួចស្របពេលដែលស្នាដៃដាក់បញ្ចាំងរឿងរបស់លោកផលិតមានអ្នកឲតម្លៃតិចតួចបង្កឲក្តីរំពឹងផលវិជ្ជមានរបស់លោកត្រូវរលាយបង់បាត់គួរឲ្យអាណិត។

រឿង«កំពូលស៊យឆ្លងភព»របស់ផលិតករមានបទពិសោធន៍និងកំពុងរងសម្ពាធបំណុលធនាគារក្រោយចាយទុនស្ទួយលើរបរភាពយន្តកំពុងតែត្រូវការកម្លាំងចិត្តពីទស្សនិកជនជាបន្តទៀតដើម្បីបានរួមគ្នាជួយទៅមើលកុនដែលខ្លួនផលិតព្រោះជិតដល់ថ្ងៃទម្លាក់ចុះពីរោងហើយ។

លោកតាន់ វុទ្ឋីផលិតករនិងជាចាងហ្វាងផលិតកម្មអូហ្វីមដែលបានផលិតរឿង«កំពូលស៊យឆ្លងភព»បានឲ្យដឹងសារជាថ្មីទៀតលោកមិនទាន់សប្បាយចិត្តនោះទេស្របពេលដែលរឿង«កំពូលស៊យឆ្លងភព»របស់លោកដាក់បញ្ចាំងបានតែប៉ុន្មានថ្ងៃតួលេខអ្នកមកមើលបានតែជាង១ម៉ឺននាក់ប៉ុណ្ណោះខណៈដែលរឿងនេះតាមដឹងត្រូវទម្លាក់ពីរោងកុនក្នុងអាទិត្យនេះហើយ។លោកថាបើប្រៀបធៀបក្នុងតួលេខអ្នកមើល១ម៉ឺនពីរពាន់អ្នកគឺមិនបាន១០%ដែលលោកត្រូវដោះស្រាយបញ្ហាចំពោះមុខឡើយ។ជាការណ៍ពិតលោកកំពុងតែវ័នករក្នុងបំណុលធនាគារដោយទៅខ្ចីលុយគេអស់ប៉ុន្មានម៉ឺនដុល្លារតែលទ្ឋផលគឺមិនសមបំណងឡើយក្រោយពេលចង់លើកស្ទួយវិស័យភាពយន្តខ្មែរឲ្យទៅមុខជាបន្តទៀត។ផលិតករដែលមានចិត្តស្រឡាញ់សិល្បៈសុខចិត្តបោះទុនទាំងជំពាក់បុលធនាគាររូបនេះបន្តទៀតថានៅពីក្រោយការចាក់បញ្ចាំងនេះភាគច្រើនរឿងលោកដាក់បញ្ចាំងលើម៉ោងស្អុយភាគច្រើនក្នុងម៉ោង៩ព្រឹក ឬម៉ោង១០ជាងព្រឹកដែលម៉ោងនេះមិនមានអ្នកណាទំនេរមកទស្សនានោះទេហើយតួលេខនៃការបញ្ចាំងក៍មិនមានច្រើនដែរ។មូលហេតុបែបនេះហើយលោកឆ្ងល់មានកត្តាអ្វីដែលឲ្យកុនលោកដាក់តែម៉ោងស្អុយភាគច្រើនខុសពីផលិតកម្មមួយចំនួនបែបនេះ។លោកលើកហេតុផលទៀតថាកត្តាដែលចាំបាច់ក្នុងផ្លូវសង្ឃឹមរបស់លោកគឺមានតែអង្វរទស្សនិកជនប៉ុណ្ណោះព្រោះលោកមានពេលតេ២ឬ៣ថ្ងៃទៀតទេដែលកុនរបស់លោកត្រូវបិទលែងបញ្ចាំងទៀតហើយព្រោះគ្មានមនុស្សមើលហើយជិតដល់ពេលបញ្ចប់ការបរិច្ឆេទជាមួយរោងកុនដែរ។ដូចនេះមានតែអង្វរសុំចិត្តនាំគ្នាទៅមើលឲ្យបានច្រើនបន្តទៀតដើម្បីកុំឲ្យមានរឿងលំបាកចិត្តក្នុងផ្លូវសងថ្លៃធនាគារដែលលោកមិននឹកស្មានថាជួបរឿងបែបនេះ។យ៉ាងណាមិញព្រោះតែស្រឡាញ់សិល្បៈលោកលះបង់ច្រើនណាស់បើមិនគិតពីរឿងនេះលោកអាចរស់នៅស្រួលទៅណាមកណាក៍ស្រួលចិត្តដែរមិនលំបាកជីវភាពទេព្រោះមានការងារសមល្មមធ្វើហើយភរិយាក៍មានមុខងារត្រឹមត្រូវមានប្រាក់ចំណូលក៍ល្អដែរ។តែពេលនេះលោកបានផុងខ្លួនខ្ចីលុយធនាគាររាប់ម៉ឺននឹងត្រូវលះបង់លុយសងគេទៅវិញ១ខែ១ពាន់ដុល្លារជាងមានរយៈពេលដល់ទៅ៥ឆ្នាំឯណោះស្របពេលក្នុងបញ្ជីលុយទាំងនោះមានបងប្អូនមួយចំនួនគេយករបស់ទៅដាក់មកជួយលោកដែរដូចនេះកាន់តែធ្វើឲ្យអ្នកផ្សេងរួមចំណែកពិបាកដោយសារលោកបន្តទៀត។ក្តីសង្ឃឹមពឹងលើទស្សនិកជនជួយទៅទស្សនាល្អឬមិនល្អជួយគាំទ្រអ្វីដែលជាស្នាដៃកូនខ្មែរព្រោះលោកជឿថាសាច់រឿងរបស់លោកមិនអន់ដល់ថ្នាក់ដើរចេញកណ្តាលទីនោះទេដោយសារពេលកំពុងបញ្ចាំងលោកក៍ទៅមើលក្នុងរោងដែរឃើញថាអ្នកមើលគាត់អង្គុយមើលដល់ចប់នាំគ្នាសើចតែមិនដឹងបែបណាបានជាអត់មានអ្នកមើលតទៅទៀត។លោកបានបញ្ជាក់ការណ៍ពិតទៀតថាម្តងនេះលោកប្រហែលជាមិនអាចបោះទុនផលិតរឿងខ្មែរទៀតទេព្រោះក្តីសង្ឃឹមមិនមានការរំពឹងទុកដូចចិត្តនោះទេលោកហាក់យល់ថាទស្សនិកជនមួយចំនួនមិនឲ្យតម្លៃកុនខ្មែរទេមានតែជាន់ពន្លិចហេតុអីគ្រាន់តែជួយគ្នាបន្តិចបន្តួចទៅមិនបានគ្នាកំពុងលង់ទឹកយកឈើមកបុកជាន់ពន្លិចទៀត។ជាពិសេសសិល្បករទាំងអស់ក៍ត្រូវចេះជួយគ្នាគាំទ្រដែរបើផលិតករដួលតើអ្នកណាបានថតមិនខាតទាំងអស់គ្នានេះជាហេតុផល។

គួរបញ្ជាក់ដែរថាលោកតាន់ វុទ្ឋីជាអ្នកបានបោះទុនការងារក្នុងវិស័យភាពយន្តខ្មែរតាំងពីឆ្នាំ២០០០មកដោយចាប់ការងារជាបច្ចេកទេសរហូតជាប្រធានបច្ចេកទេសរហូតឡើងជាអ្នកដឹកអ្នកផលិតករ។រឿងដែលលោកផលិតភាគច្រើនជារឿងភាគនៅស៊ីធីអិនតាំងពីស៊ីធីអិនបើកដំបូងរហូតដល់ឆ្នាំ២០០៨។ក្រៅពីនេះមានកុនបរទេសទាក់ទងយករូបលោកធ្វើការដែរ។រឿងដែលលោករួមការងារបានមានរឿង«បេះដូងរងគ្រោះ»«ផ្កាក្នុងផ្កា»«ចិត្តសាវា»រឿង«ព្រះគោព្រះកែវ»ជាដើម។

តាមរយៈការបង្ហាញអារម្មណ៍ពិតបែបនេះរំពឹងថាទស្សនិកជនសិល្បករជាច្រើននឹងរួមគ្នាចូលរួមទស្សនាស្នាដៃរបស់លោកតាន់វុទ្ឋីដើម្បីឲលោកមានកម្លាំងចិត្តជាបន្តទៀតគ្មានអ្វីក្រៅពីជួយគ្នាក្នុងគ្រាមានអាសន្នហើយបងប្អូនពិតជាអាណិតលោកនឹងសាងកម្លាំងចិត្តថ្មីជូនលោកដើម្បីផុតពីការលំបាកផ្សេងៗ។                       

Tags:
  • ផលិតករ
  • បាក់ទឹកចិត្ត
  • ភាពយន្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥