MENU
សៅ ឧត្តម ប្រកាសបន្ថែមអាជីពជា តារាភាពយន្ត
សិល្បៈនិងកំសាន្ត | ថ្ងៃពុធ ទី៣១ ឧសភា ២០១៧, ០៧:៥២ | ៧៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងដែលដុះចេញពីការបង្ហាញវត្តមានក្នុងកម្មវិធីប្រឡងចម្រៀងខេមបូឌានអាយឌលរដូវកាលទី១របស់ហង្សមាសលោកសៅ ឧត្តមដែលមានសំឡេងពិរោះបានងាកមកពង្រីកទីផ្សារសម្តែងដោយរំពឹងថាអាចស្តាភាពលេចធ្លោជាបន្តទៀតផងដែរ។

សម្រាប់អ្នកគាំទ្រសៅ ឧត្តមពួកគេពិតជាទទួលបានការប្លែកអារម្មណ៍ដែលតារាកំពុងលេចធ្លោរូបនេះបានងាកមកចាប់ការងារទីផ្សារសម្តែងដោយក្តាប់ចម្រៀងដូចពីមុនដដែល។ក្នុងការចូលមកកាន់វិថីសម្តែងពេលនេះសៅ ឧត្តមបានសម្តែងជូនផលិតកម្មអិលឌីដោយបានចែចូវចូលមុនគេយកលោកជាតារាប្រចាំផលិតកម្ម។សម្បុរស្រអែមស្រស់រាងខ្ពស់មុខមាត់កាត់ខ្មែរពិតៗជាចំនុចពិសេសធ្វើឲ្យឧត្តមកាន់តែទាក់ទាញហើយត្រូវម៉ាច់សម្រាប់ត្រេមុខតួខ្មែរដែលផលិតករកំពុងចង់បានណាស់។

លោកសៅ ឧត្តមបានបញ្ជាក់ថា "និយាយទៅអត់មានចង់បោះបង់អីទេបងសម្រាប់ចម្រៀងនៅតែច្រៀងដដែលចាប់ទាំង២។ ខ្ញុំស្រលាញ់ទាំងហ្នឹង ហើយបើអាចរីកចម្រើនទាំងពីរមែនកាន់តែប្រសើរឡើង"។

តារាចម្រៀងវ័យក្មេងរូបនេះអះអាងដូច្នេះគ្រាដែលលោកទើបចុះកុត្រាឱ្យផលិតកម្ម  LD Picture រយៈពេល ៣ឆ្នាំ កាលពីពេលថ្មីៗ។ គ្រាន់តែចុះកុងត្រាភ្លាមម្ចាស់ផលិតកម្មលោក លៀក លីដា ផ្ដល់ការថតភាពយន្ត ៣ទៅ៤រឿងភ្លាម ហើយថែមទាំងមានឱកាសអាចច្រៀងឱ្យផលិតកម្ម បានទៀតផង។

ប្រការបែបនេះហើយបានធ្វើឱ្យលោក សៅ ឧត្ដម បង្ហាញក្ដីសប្បាយរីករាយជាខ្លាំង។ ក្នុងនោះលោកជឿជាក់ថា ការបោះជំហានចូលក្នុងអាជីពសម្ដែងអាចនឹងធ្វើឱ្យប្រជាប្រិយភាពរបស់ខ្លួនកើនខ្ពស់មួយកម្រិតទៀត។

ទន្ទឹមនឹងក្ដីសប្បាយរីករាយចំពោះអ្វីដែលម្ចាស់ផលិតកម្ម  LD Picture ផ្ដល់ឱ្យតារាចម្រៀងលោក សៅ ឧត្ដម បានប្ដេជ្ញាចិត្តថានឹងប្រឹងសម្ដែងឱ្យអស់ពីសមត្ថភាពក្នុងន័យកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងពិភពសិល្បៈឱ្យកាន់តែខ្លាំងជាងមុន។ យ៉ាងណាលោកក៏ស្នើទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនជួយគាំទ្រស្នាដៃភាពយន្តរបស់លោកត្រៀមនឹងចេញនាពេលដ៏ខ្លីខាងមុខផងដែរ។                                                                       

Tags:
  • សៅ ឧត្តម
  • ភាពយន្ត
  • អាជីព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥