MENU
ស៊ីបស៊ី ណាប៉ាន់ និងនិស្សិតជប៉ុនមកផលិតភាពយន្ត ”រសជាតិអាហ្មុក”នៅកម្ពុជា
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី០៨ ឧសភា ២០១៧, ០៨:៤៧ | ៧០៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   និស្សិតជនជាតិខ្មែរដំបូងដែលរលើជំនាញផលិតភាពយន្តនៅប្រទេសចិន ស៊ីបស៊ី ណាប៉ាន់ បានធ្វើដំណើរមកដល់កម្ពុជាប្រយោជន៍ដើម្បីធ្វើការផលិតភាពយន្តមួយស្តីពី”រសជាតិអាហ្មុក”។ ក្រុមផលិតដែលមាននិស្សិតជនជាតិខ្មែរ ជប៉ុន និងចិន ចំនួន៦នាក់នេះនឹងយកស្នាដៃផលិតរបស់ពួកគេទៅបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត និងគ្រោងដាក់ចូលរួមការប្រកួតប្រជែងជាមួយស្នាដៃនិស្សិតជាច្រើនទៀតនៅរាជធានីប៉េកាំង។ ភាពយន្តនេះត្រូវបាននិស្សិតខាងលើថតចប់ជាផ្លូវការដោយឆ្លងកាត់នៅភាពលំបាកមួយចំនួនដែលលោកនិងមិត្តរួមការងារត្រូវតស៊ូរហូតអាចឆ្លងកាត់ឧបសគ្គនានាបានផងដែរ។

ស៊ីបស៊ី ណាប៉ាន់ ត្រូវបានគេស្គាល់ថាជាបងប្រុសបង្កើតរបស់កញ្ញា បុស្បា ប៉ាន់ លោកដែលនឹងបញ្ចប់ការសិក្សាលើជំនាញផលិតខ្សែភាពយន្ត។ យុវជនរូបនេះធ្លាប់បានបង្ហាញសមត្ថភាពសិល្បៈរាំល្ខោនខោល រួមទាំងក្បាច់រាំបែបសហសម័យក្នុងកម្មវិធីប្រគុំតន្ត្រីលើទឹកដីអង្គរកាលពីឆ្នាំ២០១១។ ការបាត់មុខជាច្រើនឆ្នាំកន្លងមកព្រោះតែយុវជនរូបនេះបានបន្តការសិក្សាលើជំនាញផ្នែកផលិតខ្សែភាពយន្តនៅសាកលវិទ្យាល័យ National Academy of China Theatre Arts នារដ្ឋធានីប៉េកាំងប្រទេសចិន។

ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះបានបញ្ជាក់ថា ការមកកាន់កម្ពុជាដែលជាទឹកដីកំណើតលើកនេះព្រោះតែលោកធ្វើការដឹកនាំក្រុមផលិតភាពយន្តដែលជានិស្សិតសិក្សានៅរាជធានីប៉េកាំងចំនួន៦នាក់ដែលមានលោកជាជនជាតិខ្មែរនិស្សិតម្នាក់ជាជនជាតិជប៉ុន និង៤នាក់ផ្សេងទៀតជាជនជាតិចិនក្រៅពីនេះក៏នឹងមានក្រុមផលិតប្រមាណ២០នាក់ផ្សេងទៀតក៏នឹងមកជួយកិច្ចការផលិតភាពយន្ត។ សិស្សក្បាច់គុណកុងហ្វូ ខ្សែក្រវ៉ាត់៤ដាន់សាលា Gongfu Martial Art in Chinaរូបនេះបញ្ជាក់ដែរថា ភាពយន្តស្តីពីរសជាតិអាហ្មុកនេះនឹងចាប់ផ្តើមផលិតក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ហើយគម្រោងនេះក៏ត្រូវបានជួយជ្រោមជ្រែងពីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារបុផ្ផាណាផងដែរ។

និស្សិតវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ការជ្រើសរើសប្រទេសកម្ពុជាដើម្បីធ្វើខ្សែភាពយន្តទៅប្រកួតប្រជែងព្រោះតែលោកចង់បង្ហាញភាពប្លែកនិងទិដ្ឋភាពដ៏ទាក់ទាញរបស់ប្រទេសកម្ពុជាហើយការដែលលោកនិងក្រុមការងារជ្រើសរើសយកប្រធានបទ”រសជាតិអាហ្មុក”ក៏ព្រោះតែចង់បង្ហាញពីស្នាដៃ និងរសជាតិម្ហូបអាហាររបស់ខ្មែរពិសេសកេរ្តិ៍ដំណែលសិល្បៈវប្បធម៌ខ្មែរទៅដល់ប្រជាជននានានៅលើពិភពលោក។ ទីតាំងនេះការផលិតគឺលើទឹកដីនៃខេត្តសៀមរាបផ្ទាល់ដែលគម្រោងនៃការថតប្រមាណជាង១០ថ្ងៃមុនពេលធ្វើការកាត់តត្រួតពិនិត្យសំឡេងនៅពេលបន្ទាប់។

លោកថា ភាពយន្តនេះអាចនឹងស្ថិតក្រោមការចំណាយប្រមាណជាង២ម៉ឺនដុល្លារអាមេរិក។ លោកបញ្ជាក់ថា កន្លងមកលោកធ្លាប់បានដឹកនាំការផលិតនិងសម្តែងខ្សែភាពយន្តខ្នាតខ្លីប្រមាណជាង២០រឿងរួចមកហើយដែរ។ លោកថាការថតខ្សែភាពយន្តលើកនេះក៏អាចនឹងវាស់ស្ទង់សមត្ថភាពដឹកនាំការសម្តែងរបស់លោកផងដែរថាតើវាអាចឈានដល់កម្រិតណា មុនពេលលោកចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះនៅពេលបញ្ចប់ការសិក្សា។ អតីតសិស្សសាលាទួនហ្វារូបនេះបញ្ជាក់ដែរថា លោកនៅមិនទាន់ប្រាកដនៅឡើយទេថា ក្រោយបញ្ចប់ការសិក្សាថ្នាក់ដឹកនាំការផលិតខ្សែភាពយន្តភ្លាមលោកនឹងវិលមកកម្ពុជាដើម្បីបើកសាលា ឬក្រុមការងារផលិតកុនខ្លួនឯងឬយ៉ាងណាដែលលោកចង់សិក្សាលើទីផ្សារជាមុនសិន។

កញ្ញា Nagura  Ayumi ដែលជានិស្សិតជនជាតិជប៉ុនបានបញ្ជាក់ថា នាងពិតជាសប្បាយរីករាយ និងប្លែកអារម្មណ៍ក្រោយពីធ្វើដំណើរមកដល់កម្ពុជា ហើយអ្វីដែលពិសេសនាងនឹងក្រុមការងារនឹងផលិតភាពយន្តមួយស្តីពីរសជាតិអាហាររបស់ខ្មែរ។ នាងបញ្ជាក់ដែរថា អ្វីដែលនាងចាប់អារម្មណ៍ផងដែរនោះគឺភាពរួសរាយរាក់ទាក់និងទិដ្ឋភាពដ៏ស្រស់ត្រកាលនិងទាក់ទាញជាច្រើននៅកម្ពុជា។ នាងរំពឹងដែរថាគម្រោងផលិតភាពយន្តខ្លីរបស់នាងនិងក្រុមការងារនឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

គួរបញ្ជាក់ដែរថាភាព យន្ត”រសជាតិអាហ្មុក”នេះត្រូវបានការជួយណែនាំផលិតភាពយន្តដោយ លោក សាស្ត្រាចារ្យ Yang Chao ជាអ្នកឈ្នះពានរង្វាន់ខ្លាឃ្មុំមាសឆ្នាំ២០១៦ ក្នុងទីក្រុងប៊ែកឡាំង, លោកសាស្ត្រាចារ្យChen Dawei(CN), លោក រិទ្ធី ប៉ាន់ ផលិតករជនជាតិខ្មែរដែលធ្លាប់បានប្រកាសជោគជ័យនៃការវាយតម្លៃបែបអន្តរជាតិ ជាអ្នកនិពន្ធនិងដឹកនាំរឿងបែបឯកសារប្រវត្តិសាស្ត្រកម្ពុជា៕                                  

Tags:
  • ស៊ីបស៊ី ណាប៉ាន់ និ
  • ផលិត
  • ភាពយន្ត
  • និស្សិត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥