MENU
ផលិតកម្មវ៉នឌ័រហ្វីម បញ្ចេញស្នាដៃភាពយន្តទី៣រឿង «ស្នូរជើងអ្នកណា?»
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី១៣ មីនា ២០១៧, ០៧:៥៥ | ៧៦០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដោយទឹកចិត្តស្នេហាវិស័យភាពយន្តខ្មែរដែលកំពុងតែបន្តរីកជាល្បឿនៗទៅមុខបន្តបន្ទាប់ផលិតកម្មវ៉នឌ័រហ្វីមបានបន្តបង្ហាញស្នាដៃភាពយន្តខ្មែររបស់ខ្លួនជាថ្មីទៀតដោយប្រមូលក្រុមការងារផលិតនិងតារាសម្តែងក្នុងសាច់រឿងថ្មីមកក្រុងពលីរឿងថ្មីមួយមានចំណងជើងថា«ស្នូរជើងអ្នកណា»បន្ទាប់ពីសម្រេចបានពីរជំហ៊ានរឿងមុនៗរួចមក។

លោក សែម វិសាលអ្នកនិពន្ឋនិងជាចាងហ្វាងផលិតកម្មវ៉នឌ័រហ្វីមបានថ្លែងឲដឹងថារឿង«ស្នូរជើងអ្នកណា?»ជាខ្សែរឿងភ័យរន្ឋត់ដែលនឹងចំណាយពេលថតចំនួន៣ខែជាមួយទីតាំងជាច្រើនដែលក្រុមការងារបានរកទីតាំងរួចជាស្រេចហើយ។ដោយយល់ថានេះជារឿងមានការភ័យរន្ឋត់និងខ្មោចទៀតនេះយើងបានចុះមកទីតាំងថតដើម្បីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីប្រគេនពរជ័យសិរីសួស្តីនិងការចេញសម្តែងទៅបានសេចក្តីសុខសប្បាយក្រុមការងារទាំងអស់និងតារាសម្តែងមានភាពជោគជ័យទាំងអស់គ្នា។ចាងហ្វាងដែលចេះទាំងសម្តែងព្រមទាំងរូបក៍សង្ហាដែរនោះបន្តទៀតថាជាការឆ្លងបទពិសោធន៍របស់ផលិតកម្មយើងបានចំណាយខ្ទង់ទឹកប្រាក់ថតកុនប្រមាណជា៥ទៅ៦មុឺនដុល្លារហើយរឿង«ស្នូរជើងអ្នកណា?»នេះក៍ចំណាយប្រមាណទឹកប្រាក់ដូចរឿងមុនៗដែរ។

ក្រោយបើកផលិតកម្មយើងបានសម្រេចស្នាដៃបានពីរលើកមុនរួចហើយដោយរឿងទីមួយមានចំណងជើងថា«ប្រាសាទកំបាំងមុខ»រឿង«ផ្ទះចិញ្ចឹមខ្មោច»ដែលនឹងចាក់បញ្ចាំងក្នុងអំឡុងខែមេសាខាងមុខនេះហើយព្រមជាមួយរឿងទើបក្រុងពលីនេះនិងចាក់បញ្ចាំងក្នុងឆ្នាំ២០១៧ដូចគ្នា។ ជាគោលការណ៍ផលិតកម្មយើងមានគោលដៅបញ្ចេញភាពយន្តរបស់ខ្លួន១ឆ្នាំឲបាន៣ទៅ៤រឿងដោយបីខែផលិតឲបានមួយរឿង។ទាក់ទិននិងការរំលេចតួថ្មីសម្តែងភាគច្រើនក្នុងសាច់រឿងលោកវិសាលបន្តថាលោកយកគុណភាពរឿងជាសំខាន់ដោយតួអង្គយើងយកតានសាច់រឿងមិនគិតថាថ្មីចាស់នោះទេព្រមទាំងតួចាស់ៗដូចតារាកំប្លែងមុនៗយើងក៍បានហៅសម្តែងរួចមកហើយដែលត្រូវចរិកតួ។ម្ល៉ោះហើយទើបលោកមិនខ្លាចរឿងគេថាយកតួថ្មីសម្តែងនោះទេព្រោះលោកបានបាញ់ឆ្ពោះលើគុណភាពច្រើនជាង។ដូចនេះសូមប្រិយមិត្តដែលគាំទ្រផលិតកម្មវ៉នឌ័រហ្វីមសូមបន្តជួយជាកម្លាំងចិត្តជាបន្តទៀតចំពោះក្រុមការងារនិងលើកស្ទួយវិស័យកុនខ្មែរផងដែរ។                                           

Tags:
  • ផលិតកម្ម
  • ភាពយន្ត
  • ស្នូរជើងអ្នកណា
  • ស្នាដៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥