MENU
កញ្ញា ដួង ម៉ានិច សរសើរឆាយ វីរៈយុទ្ឋចេះចូលតួពេលសម្តែងបទ «ស្មោះបងអូនស្លាប់អី»
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី១៥ មេសា ២០១៧, ០៩:១១ | ៩៤២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  កញ្ញាដួង ម៉ានិច ដែលមានងារជាអ្នកសម្តែងតាមគ្រប់រូបភាពតួអង្គទៅជាទំលាប់ទៅហើយស្រាប់តែងាកមកពេញចិត្តការសម្តែងរបស់លោកឆាយ វីរៈយុទ្ឋរហូតសរសើរពេញមាត់ក្រោយពេលចាប់គូគ្នាសម្តែងលើឆាកផ្សាយផ្ទាល់ហើយមហាជនហូរសរសើរ។

តារាសម្តែងកំពុងលេចធ្លោទទួលបានទីផ្សារសម្តែងក្នុងសិល្បៈកញ្ញាដួង ម៉ានិចកាលពីថ្ងៃចូលឆ្នាំទី១បានសហការចាប់ដៃគូគ្នាជាមួយលោកឆាយ វីរៈយុទ្ឋសម្តែងក្នុងបទចម្រៀង«ស្មោះបងអូនស្លាប់អី»ដែលច្រៀងដោយលោកឆាយ វីរៈយុទ្ឋក្នុងវេទិកាស្របៀរGANG BERTនៅខេត្តសៀមរាបក្បែរផ្សារញ៉ែផ្អើលមហាជនស្រែកហូរនិងដក់ចិត្តក្នុងការសម្តែងរបស់អ្នកទាំងពីរចូលអារម្មណ៍បានល្អគួរឲទាក់ទាញ។

កញ្ញាសិចសុីដួង ម៉ានិចដែលឡើងកូដក្នុងសិល្បៈនាពេលបច្ចុប្បន្នបានឲដឹងថាកញ្ញាមានអារម្មណ៍រំភើបដែលបានចាប់ដៃគូជាមួយលោកឆាយ វីរៈយុទ្ឋតារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេបានឲសម្តែងនៅបទ«ស្មោះបងអូនស្លាប់អី»ដែលជាបទយូរមកហើយតែនៅមានបងប្អូនប្រជាពលរដ្ឋពិសេសមិត្តយុវវ័យស្រឡាញ់ពេញចិត្តបទរបស់កោកយុទ្ឋទោះជាចេញលក់យូរមកហើយក៍នៅតែមានការចូលចិត្តមិនអាចចោលបានដែលនាងពិតជាមានមោទនភាពបានសម្តែងបទគាត់ចំពេលឱកាសបុណ្យចូលឆ្នាំថ្មីនេះទៀតញាំងឲកាន់តែលេចធ្លោ។នាងថាលោកឆាយវីរៈយុទ្ឋពិតជាមានទេពកោសល្យក្នុងការសម្តែងដល់ថ្នាក់បង្ហូរទឹកភ្នែករហូតយំដំអូញដូចតារាសម្តែងអាជីពទាំងលោកជាអ្នកចម្រៀងសោះ។ដើម្បីការងារសិល្បៈទោះជាហត់នឿយបែបណានាងនៅតែតស៊ូទៅបម្រើអារម្មណ៍ទស្សនិកជនទោះជិតឬក៍ឆ្ងាយមិនគិតឡើយសំខាន់នាងចង់បានកិត្តយសការគាំទ្រពីសំណាក់មហាជនដែលជាកម្លាំងចិត្តរបស់អ្នកសិល្បៈ។មិនថាតែនាងទេសូម្បីតែលោកយុទ្ឋក៍រំភើបចិត្តពេលបានឃើញអ្នកគាំទ្រនៅតែចូលចិត្តបទចម្រៀងរបស់លោកទោះបទយូរក៍ដោយ។                       

Tags:
  • ដួង ម៉ានិច
  • ឆាយ វីរៈយុទ្ឋ
  • សម្តែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥