MENU
តារាសម្តែង ឃួន សុភា ក្នុងចិត្តដិតដាមតែការងារមនុស្សធម៌
សិល្បៈនិងកំសាន្ត | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ០៩:៣៦ | ១,០៤៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បើទោះជាកញ្ញាមានការចូលកាន់ក្នុងការងារផ្នែកមនុស្សធម៌ខ្លាំងតាំងពីរយូរមកក៍ដោយកញ្ញាតារាសម្តែងស្រីស្រស់សោភាកញ្ញា ឃួន សុភា នៅតែមិនទាន់អស់ចិត្តនិងបោះបង់ចោលឡើយកញ្ញានៅតែបន្តកិច្ចការនេះដើម្បីចូលរួមចែករំលែកអំពើល្អក្នុងសង្គម។ 

ស្រីស្អាតឃួន សុភាបើទោះជានាងសម្តែងនិងធ្វើការងារជាពិធីការិនីបែបណាមែនតែការជួយគិតគូផ្នែកមនុស្សធម៌ដូចជាការងារជាមួយកុមារក្រីក្រទីអារាមខ្សត់ខ្សោយព្រមទាំងចាស់ជរានាងក៍មិនដែលចោលឱកាសទុកនៅម្ខាងដោយឡែកនោះទេឲ្យតែនាងមានពេលវេលាគ្រប់គ្រាន់។កាលពីពេលថ្មីៗនេះក្រៅពីជួយដល់ការងារធ្លាប់ធ្វើនាងក៍បានចំណាយពេលវេលាជួយធ្វើកាសង្គមដើម្បីរៃអង្គាសរកប្រាក់ជួយដល់ពេទ្យគន្ឋបុប្ជាជាមួយក្រុមគ្រួសារតារាកម្ពុជានាពហុកីឡាដ្ឋានជាតិអូឡាំពិកផងដែរ។ជួយជាមួយសិល្បៈករជាច្រើនផងដែរនោះតារាស្អាតសោភាម្នាក់នេះថែមទាំងបរិច្ចាកថវិកាជួយសង្គមដោយខ្លួនឯងដូចតារាមិត្តរួមក្រុមផងដែរ។

កញ្ញាឃួន សុភាបានបញ្ជាក់ថានាងនៅតែបន្តការសម្តែងក្នុងវិស័យភាពយន្តដោយពេលនេះនាងបានទទួលថតរឿងភាគជាបន្តទៀតឲ្យផលិតកម្មមួយចំនួនដែលទើបតែក្រុងពាលីកន្លងមកព្រោះសិល្បៈជាការពេញចិត្តដែលនាងមិនអាចបោះបង់ចោលបានឡើយ។លើសពីនេះនាងក៍បានចាប់ការងារពិធីការិនីក្នុងវិទ្យុថោនជាមួយផេកហ្វេសបុកថោនជាប្រចាំផងដែរដោយដំណើរការទៅមុខជាបន្តបន្ទាប់។នាងបន្តមូលហេតុដែលចូលចិត្តកិច្ចការមនុស្សធម៌មកពីនាងយល់ថាជាតារាឬមិនតារានោះទេបើអាចជួយរំលែកក្តីស្រឡាញ់ជួយដល់អ្នកទន់ទាបជាងយើងរិតតែជាការល្អមួយផងដែរ។

បើទោះជានាងគ្មានលុយកាក់ហូរហៀរតែនាងពិតជាមានទឹកចិត្តណាស់ហើយខំកៀងគងរកជំនួយនានាពីសប្បុរសជនទាំងអស់ជួយសង្គមក៍ដូចជាពេទ្យគន្ឋបុប្ជាឬអង្គការនានា។នាងបានធ្វើបែបនេះគឺមានអារម្មណ៍មួយល្អណាស់ព្រោះផ្សងឲ្យជាតិណាៗបានជួបអ្នកម្តាយជាទីស្រឡាញ់ផងដែរ។                 

Tags:
  • តារាសម្តែង
  • ឃួន សុភា
  • មនុស្សធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥