MENU
តារាសម្តែង លី ម៉ារីណា មិនព្រួយចាស់ពេលឈានដល់ វ័យ៣៧ឆ្នាំ
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី២៧ ឧសភា ២០១៧, ០៩:២៣ | ១,០៩៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  អ្នកនាងលី ម៉ារីណាបានសម្រេចចិត្តវិលមករស់នៅប្រទេសកម្ពុជាវិញក្រោយពេលដែលស្វាមីនាងយល់ព្រមបើកផ្លូវឲ្យសម្តែងតាមនិស្ស័យពីកំណើត៕នៅពេលនេះអ្នកនាងមានវ័យឈានដល់៣៧ឆ្នាំហើយដោយមើលទៅនៅក្មេងពូកែថែសម្រស់ដោយសាមីខ្លួនអត់ខ្លាចភ័យការធ្លាក់ចុះនៃសម្រស់និងខ្លាចចាស់ស្បែកជ្រួញឡើយ៕ 

តារាសម្តែងរូបនេះបានរៀបចំធ្វើពិធីខួបកំណើតដោយមានតារាសិល្បៈជិតស្និតជាច្រើនដួងមកចូលរួមយ៉ាងច្រើនកុះករនាភោជនីយដ្ឋានវីហ្វេ្រនបឹងត្របែករាជធានីភ្នំពេញ។ អ្នកនាងលី ម៉ារីណាបានគូសបញ្ជាក់ក្នុងឈុតសម្លៀកបំពាក់ស្រស់ប្រណិតថាអ្នកនាងអត់ដែលលាក់តួលេខអាយុពិតនោះទេហើយថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាងផ្ទាល់ដែលឈានចូលដល់វ័យ៣៧ឆ្នាំគត់តែម្តងដែលគិតថារៀបអាយុច្រើនដែរ។យ៉ាងណាមិញការរៀបចំពិធីខួបកំណើតនេះជាលក្ខណៈគ្រួសារមើលទៅឲ្យមានហុងស៊ុយល្អខ្លះយកសិរីសួស្តីបន្តទៀតក្រៅពីអ្នកផ្ទះបងប្អូនក៍មានការចូលរួមពីសំណាក់អ្នកសិល្បៈជិតដិតផងដែរ។

អ្នកនាងបន្តថាគោលដៅមួយទៀតចង់បញ្ជាក់ផងដែរថានាងត្រូវចូលសិល្បៈសម្តែងវិញពេញលេញតាមការផ្តល់ជូនពីសំណាក់ស្វាមីជាអ្នកបើកភ្លើងខៀវដែលនាងសប្បាយចិត្តក្រោយអាចចាប់ការងារសិល្បៈវិញដូចបំណង។អ្នកនាងមិនប្រកាន់ថាតួបែបណានោះទេបើទោះជាអ្នកនាងវ័យចាស់ចង់សែតួអ្វីក៍លេងសម្តែងដែរ។ចំពោះតម្លៃសម្តែងវិញអត់ហ៊ានបញ្ជាក់នោះទេស៊ីសងយើងចរចារគ្នាជាមួយថៅកែកុន។រឿងចូលសិល្បៈនេះនាងនៅបន្តថតសម្តែងធ្វើជាពិធីការិនីដោយអ្នកនាងយកពេលខ្លះមកសម្តែងបើមានពេលនាងនិងមកមើលថែរមុខជំនួញឲ្យបានល្អផងដែរ។

ទោះបីជាយ៉ាងណាអ្នកនាងសូមអរគុណដល់មហាជនទាំងអស់ដែលស្រឡាញើគាំទ្រនិងនៅតែចង់ឲ្យលី ម៉ារីណាសម្តែងឥឡូវនេះនាងបានត្រឡប់មកវិញហើយសូមជួយបន្តការគាំទ្រចំពោះរូបនាងជាបន្តទៀតហើយនាងនិងខិតខំសម្តែងឲ្យបានល្អស្តារស្នាដៃឡើងវិញជូនទស្សនិកជន។                           

Tags:
  • តារាសម្តែង
  • លី ម៉ារីណា
  • មិនព្រួយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥