MENU
ដួង ម៉ានិច្ច កាក់កបខ្លាំងការងារក្នុង ក្រៅប្រទេសចូលមកព្រមគ្នា
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី២៥ ឧសភា ២០១៧, ០៧:៤៨ | ៨២៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  ស្របពេលដែលកិច្ចការសិល្បៈកំពុងតែសន្ទុះមានខ្លាំងឡើងកញ្ញាដួង ម៉ានិច្ចហាក់មានសភាពឡើងទីផ្សារនៅក្រៅស្រុកជាបន្តបន្ទាប់ដោយសារតែនាងត្រូវបានគេអញ្ជើញទៅសម្តែងនៅក្រៅប្រទេសពីរបីប្រទេសបន្តគ្នាគួរឲ្យចាប់អារម្មណ៍ផងដែរ។

ស្រីស្អាតដួង ម៉ានិច្ចដែលនិយមការតុបតែងកាយបែបឆើតឆាយដែលមមាញឹកនិងការសម្តែងតាមបណ្តាខ្សែភាពយន្តនានាទាំងដុំនិងភាគនាងកំពុងតែត្រូវចាកចេញសម្តែងនៅបណ្តាប្រទេសមួយចំនួនដែលនេះត្រូវបានតារាយេរៗម្នាក់នេះសប្បាយចិត្តក្នុងពេលជំហ៊ានសិល្បៈនាងកាន់តែត្រដែតឡើង។អ៊ីចឹងហើយទើបនាងខិតខំប្រមូលកម្លាំងឲ្យបានច្រើនក្រែងហត់នឿយទទួលការងារសិល្បៈមិនបាន។

ដួង ម៉ានិច្ចនិយាយថានៅអំឡុងខែ៦ខាងមុខនេះនាងនឹងចាកចេញទៅសម្តែងនៅក្រៅប្រទេសពីរទៅបីប្រទេសរួមមានសឹង្ហបុរី កូរ៉េនិងឥណ្ឌាដែលមានក្រុមហ៊ុនធំមួយអញ្ជើញនាងទៅប្រជុំទាក់ទិននិងផលិតផលរបស់គាត់។ម្ល៉ោះហើយគាត់ត្រូវការតួសាកសមម្នាក់ឲ្យចេញពីកម្ពុជាដែលជ្រើសរើសបានចេញទៅប្រជុំ។

នាងចាកចេញទៅបីប្រទេសខាងមុខនេះមានរយៈពេលមួយអាទិត្យប៉ុណ្ណោះនិងត្រូវវិលមកវិញ។បន្ទាប់នៅក្នុងខែ៧ខាងមុខទៀតនាងត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីដល់ទៅ៥អាទិត្យដែលអាចថាជាឱកាសថ្មីមួយទៀតសម្រាប់ក្រៅស្រុក។លើសពីនេះក៍មានគេទាក់ទងក្រោយចប់បេសកម្មនៅអូស្ត្រាលីគឺទៅជប៉ុនតែអត់មានពេលសោះ។នាងបន្តថាការណ៍ពិតបែបណាអត់ដឹងសោះថាទីផ្សារសិល្បៈស្ទុះបែបនេះហើយគ្រាន់តែមានអារម្មណ៍ថាតាំងពីសម្តែងរឿង«កូនពស់កេងកង»ចាក់នៅទូរទស្សន៍ភីអិនអិនមកសន្ទុះប្លែករហូតតែម្តង។ជាក់ស្តែងតាំងពីនាងថតរឿង«ពស់កេងកង»នេះមកហាក់មានការប្រែប្រួលតាំងពីការចរចារតម្លៃថតជាមួយផលិតករគឺទទួលយកនាងថតលឿនតែម្តងខុសពីមុនខ្លះគ្រាន់តែតថ្លៃហើយមិនហៅមិនខលរកយើងទៀតនេះភាពប្លែកគ្នា។

Tags:
  • ដួង ម៉ានិច្ច
  • កាក់កប
  • ក្រៅប្រទេស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥