MENU
ប្រធានាធិបតីអាមេរិក ចាត់ទុករុស្ស៊ីជាការគំរាមកំហែង
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៦ ឧសភា ២០១៧, ១៣:៥៩ | ៥៣៥ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីអាមេររិកលោកដូណាលត្រាំ​បានលើកឡើងថា ក្រុមភេរវនិយម បញ្ហាជនអន្តោបវេសនិង ការគំរាមកំហែងពីរុស្ស៊ី គឺជាបញ្ហាប្រឈមមុខរបស់អង្គការ ណាតូ។

ប្រធានាធិបតីអាមេរិកបានបញ្ចាក់យ៉ាងច្បាស់ថា«​អនាគត់ ណាតូចាំបាច់ត្រូវតែយកចិត្តទុកដាក់នៅក្នុងសង្គ្រាម​ប្រឆាំងក្រុមភេរវកម្ម​ក៏ដូចជាការគំរាមកំហែងនានាពីប្រទេសរុស្ស៊ី នៅតំបន់ភាគខាងកើតនិងភាគខាងត្បូង។

ការប្រកាសរបស់ប្រធានាធិបតីត្រាំ​ ត្រូវបានបណ្តាញទូរទស្សអាមេរិក ផ្សព្វផ្សាយ​ នៅពេលដែលលោកចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នៅទីក្រុង ប្រុចស៊ែល ប្រទេសបែលហ្សិចកាលពីថ្ងៃទី​២៥ខែឧសភា។

អឺរ៉ុប ជា ទីតាំចុងក្រោយនៃដំណើរទស្សនកិច្ច ក្រៅប្រទេសរបស់ប្រធានាធិបតីអាមេរិក ជាលើកដំបូង ក្នុងរយៈពេល​៩ថ្ងៃ។នៅមុនពេលចូលទៅកាន់អឺរ៉ុប លោកត្រាំបានទស្សនកិច្ចទៅកាន់​ប្រទេស សាឌីអារ៉ាប៊ី​ អីស្រាអែល និង ប៉ាឡេស្ទីន​។ ប្រទេសចុងក្រោយក្នុងដំណើរទស្សនកិច្ចនោះគឺអីតាលី  ហើយលោកនិងចូលរួមកិច្ចប្រជុំ​ G-7 ដែលរៀបចំឡើងនៅទីក្រុង​ Sicily ប្រទេសអីតាលី។

ដំណើរទស្សនកិច្ចរបស់ ប្រមុខដឹកនាំ ប្រទេស មហាអំណាចមានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនង ដោះស្រាយបញ្ហា ធំៗលើពិភពលោក។ ជាទូទៅ ប្រទេសដែល ត្រូវធ្វើដំណើរទស្សនកិច្ចដំបូងគេបំផុត ក្នុងតំណែងប្រធានាធិបតី ប្រទេសនិមួយៗបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនោះគឺពិតជាមានសារសំខាន់ ជាគេ មានទំនាក់ទំនងល្អជាប្រទេសដទៃទៀត ឬមានផលប្រយោជន៍ច្រើនជាង។

ការទៅកាន់ប្រទេសសាឌីអារ៉ាប៊ី របស់លោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសដែលសំខាន់ បំផុត សម្រាប់អាមេរិកគឺប្រទេសសាឌីអារ៉ាប៊ី​បន្ទាប់មកអីស្រាអែល ហើយអឺរ៉ុប គឺជាប្រទេសសំខាន់ទី​៣របស់អាមេរិកប៉ុណ្ណោះ៕

 

 

Tags:
  • ប្រធានាធិបតី
  • អាមេរិក
  • រុស្ស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥