MENU
ប្រធានាធិបតី ឌូទើរទេ ប្រកាស «បង្ក្រាបក្រុមជ្រុលនិយមយ៉ាងចាស់ដៃ»
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៤ ឧសភា ២០១៧, ១៥:៤០ | ៥០៧ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីឌូទើរទេ  បានប្រញ៉ាបវិលទ្រឡប់ ពីបំពេញទស្សនកិច្ចរុស្ស៊ី ដោយសារស្ថានភាព អំពើហឹង្សាកាន់តែតានតឹងនៅតំបន់ភាគខាងត្បូងប្រទេសនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី​២៥ខែឧសភាថា លោកឌូទើរទេ​បានប្រកាស ពីការប្តេជ្ញា ខាងលើ​ ពេលដែលលោកកំពុងតែ ជិះយន្តហោះវិលត្រឡប់មកពីទស្សកិច្ចរុស្ស៊ីមុនកំណត់ ដោយសារ តែភាពចលាចលនៅទីក្រុង​ Marawi លើកោះ​Min danao ។

លោកឌូទើរទេ​បានបញ្ចាក់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដែលអមដំណើរពីទីក្រុងមូស្កូ មកកាន់ទីក្រុង ម៉ានីលវិញ លោលទៅកាន់ប្រទេសរុស្ស៊ី ពេលនៅលើអាកាស​វិលត្រឡប់មកប្រទេសវិញថា «លោក​សូមផ្ញើរដល់អ្នកស្រុកដែលកំពុងតែ​ប្រឈមនៅច្បាប់​អាជ្ញាសឹក ។ នឹងមិនមានអ្វីខុសពីប្រធានាធិបតី​Macros ឡើយ ខ្ញុំនឹងធ្វើយ៉ាងចាសដៃទៅលើក្រុមជ្រុលនិយម។

លោកឌូទើរទេ​បានបញ្ចាក់ថា​ លោកសូមផ្ញើរទៅកាន់​ពលរដ្ឋ​របស់លោកថា កំព្រួយបារម្ភខ្លាំងពេល លោកកំពុងតែវិលត្រឡប់មកស្រុកវិញ។ លោកនឹងដោះស្រាយ​បញ្ហានេះ​ភ្លាមពេលចូលដល់ប្រទេស។  លោកបានបន្តទៀតថា​នៅពេលនេះមានទាហានពីរនាក់ស្លាប់ និង ១២នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នានៅទីគ្រុង​Marawi  ដែលមានពលរដ្ឋរស់នៅប្រមាន​២សែននាក់ ភាគច្រើនកាន់សាសនាអិស្លាម។

ក្រុម​បះបោរ  Maute ​បានគ្រប់គញរង អាគាធំៗជាច្រើន​និង ដុតបំផ្លាញសាលារៀន​ព្រះវិហារ មន្ទីឃុំឃាំង​ចាប់តាំងពីថ្ងៃទី​២៣ខែឧសភាកន្លងមក។កន្លងមក ហ្វីលីពីនបានអនុម័តច្បាប់អាជ្ញាសឹកចាប់តាំងពីឆ្នាំ​១៩៧២-១៩៨១ ក្រោមការដឹកនាំរបស់ប្រធានាធិបតី​ Ferdinand Marcos​ ក្រោយមានការវាយប្រហារគ្រាប់បែកជាច្រើនលើកនៅទីក្រុងម៉ានីល។

ប្រធានាធិបតីហ្វីលីពីន​ លោកឌូទើរទេ​ក៏បាន ប្រកាសថា លោកនឹងចេញច្បាប់ អាជ្ញាសឹកនៅតំបន់ភាគខាងត្បូង ដោយសារតែក្រុម ម៉ៅទេ​បានដណ្តើមគ្រប់គ្រងតំបន់ជាច្រើននៅទីក្រុង ម៉ារ៉ាវី។

ក្រុម អាបូសាយ៉ាហ្វ ក្រុម ម៉ៅទេ  បានប្តេជ្ញាស្មោះត្រងជាមួយក្រុមភេរវកម្ម​ IS ​នៅក្នុងប្រទេសស៊ីរី ។ ប្រធានាធិបតី​បានប្រកាសថា កោះមីនដាណាវ កំពុងក្លាយទៅជាទីតាំគ្រប់គ្រងដោយក្រុម​ IS ​មកពីប្រទេសស៊ីរីនិងអីរ៉ាក់។ ប៉ុន្តែលោកមិនអនុញ្ញាត្តិឲ្យមានក្រុមនេះឈរជើងនៅហ្វីលីពីនឡើយ៕

 

Tags:
  • ប្រធានាធិបតី
  • ឌូទើរទេ
  • ជ្រុលនិយម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥