MENU
អូបាម៉ាចេញមុខប្រឆាំងនិង ការសម្រេចរបស់ប្រធានាធិបតីត្រាំ
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០២ មិថុនា ២០១៧, ១២:២៣ | ៥៤១ ដង | ចុចបញ្ចេញមតិ (០)

នៅថ្ងៃទី​២ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោកអូបាម៉ា​ បានចេញមុខប្រឆាំង និងការសម្រេចរបស់ប្រធានាធិបតីត្រាំ​ ដែលបានប្រកាសដកហូត​កិច្ចព្រមព្រៀង​អាកាសធាតុនៅទីក្រុងប៉ារីស​ ដែលជា ទ្រព្យសម្បត្តិ ដ៏សំខាន់របស់អតីតប្រធានាធិបតីអូបាម៉ាក៏ត្រូវលោកត្រាំសសម្រេចលុបចោល។

ក្រោយការបញ្ចាក់របស់លោកត្រាំ ពីការសម្រេចលុបចោលកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស​ អតីតប្រធានាធិបតីអូបាម៉ា បង្ហាញការសោកស្តាយ ដល់ការសម្រេចខ្វះពិចារណា របស់លោកត្រាំ។  កិច្ចព្រមព្រៀងនោះ​ជាការខឹងខំរបស់លោកត្រាំ បញ្ចុះបញ្ចូលពលរដ្ឋអាមេរិកចូលរួម។​ នៅក្នុងសេចក្តីប្រកាស លោកអូបាម៉ា បញ្ចាក់ថា ប្រទេសដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងនោះ​និងទទួលបានផលប្រយោជន៍ ជាច្រើនគឺវិស័យឧស្សាហកម្មរបស់ខ្លួន​នឹងកាន់បន្ថយ ឧស្ម័គ្រពុល ធ្វើបរិយាកាសរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរ។

លោកអូបាម៉ាបានប្រាកសថា «តំបន់ឯកជន គឺជាជម្រើស សម្រាប់អនាគត់​ក្នុងការកាត់បន្ថយឧស្មាន ​ Carbon ។ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្តីពីអាកាសធាតុ នឹងជួយឲ្យ វិស័យឧស្សាហកម្ម​ បច្ចេកវិទ្យា​ កាន់តែមានការវិនិយោគលើបច្ចេកវិទ្យាខ្ពស់ ក្នុងការកាត់បន្ថយឧស្ម័នពុលចូលក្នុងបរិយាកាស។ អាមេរិកគួរណាស តែនាំមុខនៅក្នុងហេតុការខាងលើ មិនត្រូវដកខ្លួនចេញឡើយ»។

សារព័ត៌មានរ៉យទ័របានដកស្រងសម្តីលោកអូបាម៉ា បញ្ចាក់ថា «បើទោះបីខ្វះការដឹកនាំរបស់អាមេរិក  ខ្ញុំជឿរជាក់ថា ប្រទេសដទៃទៀត និងបន្តសកម្មភាព ដឹកនាំប្រទេសជាតិរបស់ខ្លួនឆ្ពោះទៅរក​បរិយាកាសល្អប្រសើរ។

មិនត្រឹមតែអតីតប្រធានាធិបតីអូបាម៉ា  គណបក្សប្រជាធិបតេយ្យ ប្រធានព្រិទ្ធសភា ក៏បានប្រឆាំង  និងការសម្រេចខាងលើរបស់លោកត្រាំផងដែរ។ ការសម្រេចខាងលើរបស់លោកត្រាំគឺជាការដើរថយក្រោយនៅក្នុងសត្តវតទី២១ នេះ ។

តំណាងរាស្ត្រ​  Bernie Sanders ​អតីតបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ​ឆ្នាំ​២០១៦ ក៏បានប្រឆាំងនិងការសម្រេចចិត្ត ខាងលើរបស់លោកត្រាំ​។ លោកបន្តតៀតថា​«ពេលនេះ​បម្រែបម្រួលអាកាសធាតុ កំពុងតែ បង្ករគ្រោះថ្នាក់ដល់ពិភពលោក​ទាំងមូល​ ហើយយើងមិនត្រឹមបែខ្នង ​ចំពោះការខិតខំរក្សា​ភពផែនដីនេះទុកបន្សល់ដល់កូនចៅនាពេលអនាគត់»។ អាមេរិកគួរណាសតែ​ដើរតួនាទីសំខាន់​លើឆាកអន្តរជាតិក្នុងការកាត់បន្ថយ ឧស្ម័នពុល។ បម្រែបម្រួលអាកាសធាតុ កំពុងតែកើតឡើងនៅលើពិភពលោក  ហើយការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ គឺជារឿងមិនល្អ សម្រាប់អាមេរិកឡើយ។

គោលដៅរបស់លោកត្រាំគឺ ដើម្បី អភិវឌ្ឍន៍វិស័យ ខួងយករ៉ែ និងធ្យូងថ្ម  ដើម្បីបង្កើនការងារធ្វើដល់ពលរដ្ឋអាមេរិក​។ ប៉ុន្តែសកម្មភាពបែបនេះរបស់អាមេរិក និងធ្វើឲ្យអត្ថិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិធ្លាក់ចុះ ។

ជាមួយគ្នានេះ  ការកាត់បន្ថយជំនួយរបស់អាមេរិក ទៅលើអង្គការសហប្រជាជាតិ ក៏ជាសកម្មភាពដែលធ្វើឲ្យ អត្ថិពលអាមេរិកត្រូវបាត់បង់ ហើយប្រទេសផ្សេងទៀត និងចូលជំនួសដំណែងរបស់អាមេរិកជាមិនខាន។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើ លោកត្រាំនៅតែមាននយោបាយបែបនេះ និងធ្វើឲ្យ មហាអំណាចរបស់អាមេរិកត្រូវបាត់បង់ដោយខ្លួនឯង មិនចាំបាច់ មានប្រទេសណាមួយ មកដណ្តើមនោះឡើយ៕

 

 

Tags:
  • អូបាម៉ា
  • ប្រធានាធិបតី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥