MENU
ប្រធានាធិបតីហ្វីលីពីនថា បើកម្ចាត់ក្រុមភេរវកម្មមិនបាន លោកនិងលាលេងពីតំណែង
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៩:៤៩ | ៥៥១ ដង | ចុចបញ្ចេញមតិ (០)

ក្រុមភេរវកម្មនៅតំបន់អាស៊ីភាគអាគ្នេយ៍ បានបង្ហាញខ្លួនជាទ្រងទ្រាយធំ​ហើយនៅក្នុងប្រទេសហ្វីលីពីន ដោយក្រុមនេះមានបំណងបង្កើតទីតាំងគ្រប់គ្រងនៅទីនោះ ដូចក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ។ ចំពោះហេតុការនេះ​ប្រធានាធិបតីហ្វីលីពីន ​លោក រ៉ូឌ្រីហ្គោ ឌូទើរតេ បានស្បថថា និងធ្វើគ្រប់យ៉ាងដើម្បីកម្ចាត់ក្រុមភេរវកម្មឲ្យអស់ពីប្រទេសរបស់លោក។

នៅពេលនេះសង្គ្រាមវាយប្រហារគ្នាបានកើតឡើងយ៉ាងខ្លាំងនៅទីក្រុងម៉ារ៉ាវី​ ប៉ុន្តែទាហានហ្វីលីពីននៅតែមិនទាន់អាចដណ្តើមបានទីក្រុងខាងលើមកគ្រប់គ្រងនៅឡើយ។ ទាំងនោះហើយបានបង្ហាញពីភាពទន់ខ្សោយនៃកម្លាំងទាហានហ្វីលីពីន ដែលសូម្បីតែ ក្រុមភេរវកម្មមានគ្នា ប្រមាណ​៥០០នាក់ ក៏មិនអាចយកឈ្នះបានឡើយ ដោយសារតែទាហានហ្វីលីពីនខ្វះអាវុធទំនើបៗ គ្រាប់រំសែវនិង ស្បៀងអាហារ។

សកម្មភាពកម្ចាត់ក្រុមភេរវកម្ម លោក រ៉ូឌ្រីហ្គោ ឌូទើរតេ បានប្រកាសលាលែងចេញពីតំណែងប្រធានាធិបតីហ្វីលីពិន និងប្រគល់ដំណែងនេះទៅជូនមនុស្សផេ្សងទៀត បើលោកគ្មានសមត្ថភាពកម្ទេចកពួកភេរវករ និងគ្មានលទ្ធភាពរក្សាសណ្តាប់ធ្នាប់នៅក្នុងប្រទេសហ្វីលីពិន។

ការប្រកាសរបស់លោក បានធ្វើឡើងបន្ទាប់ពីពួកអ្នកប្រយុទ្ធមួតេដែលមានទំនាក់ទំនងជាមួយពួកជីវពលរដ្ឋអ៊ីស្លាម បានវាយដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវីក្នុងខេត្តមីនដាណាវកាលពីថ្ងៃអង្គារ៍ ហើយកងទ័ពហ្វីលីពិនកំពុងបើកយុទ្ធនាការវាយប្រហារតាមអាកាស និងថ្មើរជើង ដើម្បីបណ្តេញពួកអ្នកប្រយុទ្ធទាំងនេះចេញពីប្រទេសហ្វីលីពិន។

 តាមរបាយការណ៍មនុស្សយ៉ាងតិច១០០នាក់ត្រូវបានសម្លាប់ រួមមានជនស៊ីវិល២៧នាក់ និងពួកភេរវករ៦១នាក់ ហើយមនុស្សប្រមាណ២០០០នាក់កំពុងជាប់នៅក្នុងដៃរបស់ពួកអ្នកប្រយុទ្ធ ដែលគម្រាមសម្លាប់ដោយគ្មានមេត្តា បើហ៊ានព្យាយាមរត់គេចចេញពីទីក្រុងម៉ារ៉ាវីនេះ។

លោក ជូ អា ហ៊ើរ៉េរ៉ា អ្នកនាំពាក្យយោធាប្រចាំតំបន់ បាននិយាយថាពួកជីវពលហាក់ដូចជាចុះខ្សោយ ដោយសារប្រតិបត្តិការយោធា ហើយមិនបង្ហាញការប្រឆាំងខ្លាំងក្លាទេ។ «យើងជឿថាឥឡូវនេះ ពួកអ្នកប្រយុទ្ធនៅសល់គ្រាប់ និងម្ហូបអាហារបន្តិចបន្តួច»។

សារព័ត៌មាន​ Philstar ​បានដកស្រងសម្តី​មន្ត្រីជាន់ខ្ពស់ហ្វីលីពីនបានឲ្យដឹងថា មកទលពេលនេះមានពលរដ្ឋស្លូតត្រង ៧៨នាក់ ត្រូវបានកម្លាំងទាហានរដ្ឋាភិបាលរំដោះចេញពី មន្ទីពេទ្យ  Amai Pakpak ដែលក្រុមភេរវកម្ម ប្រើប្រាស់ធ្វើជារនាំង ការពារគ្រាប់​ រារាំងការវាយប្រហាររបស់ទាហានរដ្ឋាភិបាល។ មន្ត្រីហ្វីលីពីនមិនបានបញ្ចាក់ពិចំនួនអ្នកស្លាប់ច្បាស់លាស់នោះឡើយ ដោយបានបញ្ចាក់ថា​មានទាហាន​៣១នាក់រងរបួសនៅក្នុងសមរភូម។

ការកកម្ចាត់ក្រុមភេរវកម្ម យឺតយ៉ាង​​​ជាក្តីបារម្ភយ៉ាងខ្លាំង ដល់​បណ្តាប្រទេសនៅក្នុងតំបន់ ដោយខ្លាចក្រុមនេះ មានកម្លាំងទាហាន កាន់តែច្រើនឡើងនោះ​អាចធ្វើឲ្យ ទាហានហ្វីលីពីនពិបាកយកឈ្នះ​ ពេលនេះ ទីតាំងគ្រប់គ្រង របស់ក្រុម​ IS និង រីកធំឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ពេលនោះតំបន់អាស៊ានទាំងមូលនិងជួបគ្រោះថ្នាក់ហើយ។

កាលពីក្រុម​ IS ​កកើតតំបូងនៅក្នុងប្រទេសស៊ីរី គឺមានគ្នាប្រមានតែ​ ៥០០ ទៅ ១០០០នាក់ដូចគ្នា ប៉ុន្តែ​ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រុម​ IS ​បានគៀងគរ ប្រមូលកម្លាំង បានរាប់មឺននាក់​ ពង្រីងទីតាំងគ្រប់គ្រងដល់ប្រទេសអីរ៉ាក់ទៀតផង។ ពេលនេះនៅប្រទេសហ្វីលីពីនដូចគ្នា ប្រសិនបើ​មិនអាចកម្ចាត់ទាន់ពេលវេលាទេនោះ​ ស្ថានភាពដូចនៅក្នុងប្រទេសស៊ីរីនឹងកើតឡើងនៅ ហ្វីលីពីន៕

 

Tags:
  • ប្រធានាធិបតី
  • ហ្វីលីពីន
  • ភេរវកម្ម
  • តំណែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥